លោកជំទាវ និន សាផុន ដឹកនាំកិច្ចប្រជុំបែងចែកការងារសមាជ លើប្រធានបទស្តីពីប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិស័យកសិកម្ម __ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយកិច្ចការទាក់ទងនឹងសមាជរដ្ឋសភា និងព្រឹទ្ធសភា __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអញ្ជើញធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព បន្ទាប់ពីបានចូលរួមកិច្ចប្រជុំទល់មុខគ្នារវាងថ្នាក់ដឹកនាំអាយប៉ានិងប្រមុខដឹកនាំអាស៊ាន នៅប្រទេសម៉ាឡេស៊ី __ ក្រុមទី៧ សមាជរដ្ឋសភាប្រជុំពិនិត្យពិភាក្សាស្រាវជ្រាវលើប្រធានបទទាំងបីរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា __ ក្រុមទី៨នៃសមាជរដ្ឋសភានិងព្រឹទ្ធសភា ប្រជុំពិនិត្យពិភាក្សាស្រាវជ្រាវលើប្រធានបទទាំងបីរបស់សមាជរដ្ឋសភា និងព្រឹទ្ធសភា __ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៧ នៅថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានរដ្ឋសភានៃប្រទេសហុងគ្រី នៅព្រះរាជាណាចក្រកម្ពុជា__ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨រដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយនាយកអង្គការសុខភាពពិភពលោក __

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អូស្រ្តាលី នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់​ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាង ប្រជាជនកម្ពុជា-អូស្រ្តាលី ដើម្បីឆ្លើយតបទៅនឹង ក្តីប្រាថ្នារបស់ប្រជាជន ការពារ​សុខសន្តិភាព និងការអភិវឌ្ឍ
អូស្រ្តាលី នឹងបន្តយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់​ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាង ប្រជាជនកម្ពុជា-អូស្រ្តាលី ដើម្បីឆ្លើយតបទៅនឹង ក្តីប្រាថ្នារបស់ប្រជាជន ការពារ​សុខសន្តិភាព និងការអភិវឌ្ឍ
Prepaired By: NA002 ​ Date: (10/9/2024 8:07:55 PM )

ឯកឧត្តម ដឺរិក យីប (Derek Yip) ឯកអគ្គរាជទូត​អូស្រ្តាលី​តែងតាំង​ថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួប​ជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធាន​​​​រដ្ឋសភា បានគូសបញ្ជាក់ថា អូស្រ្តាលី​នឹងបន្ត​ផ្តោត​ការយក​ចិត្តដាក់ខ្ពស់លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែល​នឹងរួមចំណែកដល់ការអនុវត្ត យុទ្ធសាស្រ្ត បញ្ចកោណរបស់រាជរដ្ឋាភិបាល​អាណត្តិទី៧នៃរដ្ឋសភា ក្នុងនោះមានការ​អភិវឌ្ឍ​ធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច ជំរុញវិស័យ​កសិកម្ម សំដៅធ្វើយ៉ាងណាបង្កើន​ឱកាសការងារ និង​ការ​ដាំដុះ​ទទួលបានផលល្អ ការលើកកម្ពស់​សុខុមាលភាព​ពលរដ្ឋ ការលើក​កម្ពស់​ជីវភាព​ពលរដ្ឋ និងសមភាព​យេនឌ័រ ការបោស​សម្អាតមីន​ និងយុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ការធ្វើកំណែទម្រង់​និង​អភិបាលកិច្ចល្អក្នុងវិស័យ​សាធារណៈ  អន្តោប្រវេសន៍ និងការពង្រឹង​វិស័យសន្តិសុខ​ និង​ការពារជាតិ ជាដើម។