សេចក្តីប្រកាស រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ __ លោកជំទាវ ខេង សំវាដា ជួបសំណេះសំណាលជាមួយក្រុមកីឡាករអុំទូកមកពីស្រុកសំរោងទង និងស្រុកថ្ពង __ តំណាងរាស្ត្រខេត្តតាកែវ អញ្ជើញចូលរួមជាកិត្តិយសពិធីប្រណាំងទូក __ កំពង់ចាម៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ យាងចុះជួប សួរសុខទុក្ខ ប្រជាកសិករ នៅស្រុកកោះសូទិនន ខេត្តកំពង់ចាម នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ __ ឯកឧត្តម តាក វណ្ណថា អញ្ជេីញជាអធិបតីបើកបវេសនកាលឆ្នាំសិក្សាថ្មី​ ២០២៤-២០២៥ នៅសាលាបឋមសិក្សា​ ហ៊ុន សែន​ ក្រុងព្រះសីហនុ​ __ សារលិខិតជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តម វ៉ាន់ ដារ៉ា អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅសាលាបឋមសិក្សាឧត្តមមានជ័យ នៅឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច __ សម្តេចប្រធានរដ្ឋសភាជំរុញក្រុមការងារត្រៀមរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) ឱ្យបានជោគជ័យ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រ យាងនិវត្តន៍ពីការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅសាធារណរដ្ឋបារាំង
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រ យាងនិវត្តន៍ពីការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅសាធារណរដ្ឋបារាំង
Prepaired By: NA002 ​ Date: (10/9/2024 7:48:55 PM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែតុលា​ ឆ្នាំ២០២៤ បានអញ្ជើញ ទទួលព្រះរាជដំណើរ របស់ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងនិវត្តន៍ ពីការចូលរួមកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនី លើកទី១៩ នៅសាធារណរដ្ឋបារំាង។

តបតាមការយាងរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានសព្វព្រះរាជហឫទ័យយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី៤ ដល់ទី៦ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុងប៉ារីស ក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និងសហគ្រិនភាពជាភាសាបារាំង»។

មុនប្រកាសបិទកិច្ចប្រជុំកំពូលលើកទី១៩ អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង បានប្រកាសជាផ្លូវការនូវការផ្តល់សិទ្ធិជូនព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។