សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីអបអរសាទរខួបលើកទី៧៥ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
Prepaired By: NA002 ​ Date: (9/28/2024 1:05:19 AM )

សម្ដេចមហារដ្ឋសភាអធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមពិធីអបអសាទរខួបលើកទី៧៥ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅរាត្រីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។

ពិធីនេះមានការអញ្ជើញចូលរួមពីសមាជិក ព្រឹទ្ធសភា រដ្ឋសភា និងឥស្សរជនជាន់ខ្ពស់សំខាន់ៗ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងវត្តមាន ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ-អន្តរជាតិ ជាមិត្តសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនកុះករ។

ថ្ងៃទី១ តុលា ឆ្នាំ១៩៤៩ - ថ្ងៃទី១ តុលា ឆ្នាំ២០២៤ ជាខួបលើកទី៧៥ ការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងលិខិតអបអរសាទរ ដែលបានផ្ញើជូន ឯកឧត្តម ចាវ ឡឺជី ប្រធានគណកម្មការអចិន្ត្រៃយ៍ សភាតំណាងប្រជាជនចិន សម្តេចប្រធានរដ្ឋសភាលើកឡើងពីទំនាក់ទំនងជិតស្និទ្ធ និងជាប្រពៃណីរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនដែលបាននាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងសងខាង ៕