រដ្ឋសភាបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញនីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ចំនួន៥ __ ឯកឧត្តមសាស្រ្តចារ្យបណ្ឌិត ឆែម គាតរិទ្ធី ធ្វើបាឋកថាក្រោមប្រធាន "អ្នកស្នងមរតក ខ្មែរអង្គរ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត " ជូនដល់មន្ត្រីនៃអគ្គលេខាធការដ្ឋានរដ្ឋសភា __ គណៈកម្មការទី២រដ្ឋសភាប្រជុំពិភាក្សាប្រមូលធាតុចូលសម្រាប់រៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៦ __ វីដេអូ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា និវត្តន៍មកដល់មាតុប្រទេសវិញ __ សេចក្តីជូនដំណឹង របស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់សហគមន៍អន្តរជាតិ ចូលរួមតាមដានការអនុវត្តបទឈប់បាញ់ដែលមានលក្ខណៈផុយស្រួយរវាងកម្ពុជា-ថៃ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ កម្ពុជាត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូពាក់ព័ន្ធដើម្បីកសាងអនាគតមួយសម្រាប់ស្រ្តីនិងក្មេងស្រីអាចរស់នៅដោយភាពថ្លៃថ្នូរ សមភាព និងមានឱកាសគ្រប់ៗគ្នា __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំថ្នាក់ដឹកនាំពិភពលោកស្តីពីស្រ្តី នៅក្នុងទីក្រុងប៉េកំាង ប្រទេសចិន __ វីដេអូ៖ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បន្តទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បន្តទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ ប្រទេសចិន
Prepaired By: NA002 ​ Date: (9/26/2024 9:27:45 PM )

បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចនៅរដ្ឋធានីប៉េកំាង នៅរសៀលថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៤នេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានបន្តដំណើរបំពេញទស្សនកិច្ចនៅក្រុងសៀងហៃ នៃសាធារណរដ្ឋប្រជាមានិតចិនបន្តទៀត។

អញ្ជើញទទួលស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជានៅអាកាសយានដ្ឋានអន្តរជាតិក្រុងសៀងហៃ មានលោកជំទាវ វ៉ាង ឈុនឈិន(Wang Chunchen) ប្រធានគណៈកម្មការនគរូបនីយកម្ម និងបរិស្ថាន នៃសភាតំណាងប្រជាជនចិនក្រុងសៀងហៃ លោក ងួន វិសុទ្ធ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងសៀងហៃ ប្រទេសចិន ព្រមទំាងសហការី និងមន្រ្តី ក្រុងសៀងហៃ ជាច្រើនទៀត។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈិន ជីនីង (Chen Jining) លេខាធិការនៃគណៈកម្មាធិការ គណបក្សកុម្មុយនីស្តចិន ប្រចាំទីក្រុងសៀងហៃ នៅល្ងាចថ្ងៃទី២៥ ខែកញ្ញានេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនក្រុងសៀងហៃ ក៏ដូចជាការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរឱ្យកាន់តែស្និទ្ធស្នាលបន្ថែមទៀត ដែលជាគ្រឹះ នៃការភ្ជាប់ទំនាក់ទំនងខាងទេសចរណ៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌ជាដើម៕