សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ __ អគ្គនាយកដ្ឋាននីតិកម្មនិងស្រាវជ្រាវ ពិភាក្សាស្តីពីវឌ្ឍនភាពការងារនិងលើកទិសដៅបន្ត __ សមាជិករដ្ឋសភាកម្ពុជាចូលរួមសន្និសីទពិភពលោកលើកទី១១ សម្រាប់សមាជិកសភាវ័យក្មេង នៃសហភាពអន្តរសភា នៅប៉េរូ __ គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំឯកសារនិងសេវានានា របស់សមាជិកគណៈប្រតិភូក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខរងរបួស ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តមប្រធានាធិបតីហ្វីលីពីននិងគណៈប្រតិភូ​ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមការងារដែលមានភារកិច្ច ទៅបម្រើការងារជូនគណៈ ប្រតិភូសភាកម្ពុជា ចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន នៅប្រទេសម៉ាឡេស៊ី __ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា __ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌​មា​ន​​ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ចូលរួមមហា​សនិ្ន​បាត​អន្តរសភាអាស៊ាននៅម៉ាឡេស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ថ្នាក់ដឹកនាំរដ្ឋសភារៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈប្រតិភូសភា តំណាងប្រជាជនចិនក្រុងសៀងហៃ ក្នុងអំឡុងពេលទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា
ថ្នាក់ដឹកនាំរដ្ឋសភារៀបចំពិធីលៀងសាយភោជន៍ ទទួលស្វាគមន៍គណៈប្រតិភូសភា តំណាងប្រជាជនចិនក្រុងសៀងហៃ ក្នុងអំឡុងពេលទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា
Prepaired By: NA002 ​ Date: (9/3/2024 8:06:24 PM )
នៅសណ្ឋាគារ Rosewood ជាន់ទី 36 នៃអគារវឌ្ឍនៈ នារាត្រីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានរៀបចំពិធីលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូសភាតំណាងប្រជាជនចិនក្រុងសៀងហៃ ដឹកនាំដោយ លោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ ក្នុងអំឡុងពេលអញ្ជើញមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។
 
ថ្លែងក្នុងពិធីលៀងសាយភោជន៍នារាត្រីនេះ ក្នុងនាមសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមមានសេចក្តីសោមនស្ស រីករាយ សូមសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះវត្តមាន របស់គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនក្រុងសៀងហៃ ដឹកនាំដោយលោកជំទាវ ចុង មីង ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា នាពេលនេះ គឺស្របពេលដែល ប្រទេសយើងទាំងពីរ កំពុងអបអរសាទរខួបលើកទី៦៦ឆ្នាំ នៃការបង្កើត ទំនាក់ទំនងការទូតរវាងចិន-កម្ពុជា ដែលមានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាព ដែកថែប រួមគ្នាកសាងសហគមន៍វាសនារួមប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងបង្កើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ។
 
ឯកឧត្តមអនុប្រធានទី២រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរ កើតចេញពីកិច្ចប្រជុំទ្វេភាគីរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងលោកជំទាវ ចុង មីង (Zong Ming) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនចិនក្រុងសៀងហៃ
និងជំនួបពិភាក្សាការងារជាមួយគណៈកម្មការជំនាញនៃរដ្ឋសភា ដែលបានឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការបន្តលើកកម្ពស់ ពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ និងរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ក្នុងការគាំទ្រគ្នាទៅវិញទៅមក សំដៅនាំមកនូវផលប្រយោជន៍រួមនៃប្រទេសទាំងសងខាង។
 
ក្នុងឱកាសនេះដែរ លោកជំទាវ ចុង មីង (Zong Ming) បានសម្តែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជាចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅនេះ។ លោកជំទាវ បានលើកសរសើរពីប្រវត្តិសាស្រ្តកម្ពុជាដែលមានជាយូរលុងណាស់មកហើយ ជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលគ្រប់ទីកន្លែង។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនរបស់កម្ពុជា ដោយបានកត់សម្គាល់នូវការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាបាននូវស្ថិរភាពនយោបាយ ការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច នាំឱ្យជីវភាពប្រជាជនមានលំនឹង និងកើនឡើងជាលំដាប់។ លោកជំទាវ បានគូសបញ្ជាក់ពីចំណងមិត្តភាពកម្ពុជា-ចិន ដែលមានជាយូរអង្វែងមកហើយ នឹងកំពុងប្រែក្លាយជាគំរូនៃទំនាក់ទំនងជាអន្តរជាតិក្នុងសម័យថ្មី។ លោកជំទាវ បានគាំទ្រនូវប្រសាសន៍លើកឡើងដោយ ឯកឧត្តម ដែលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរបានឈានដល់ដំណាក់កាលថ្មីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។
 
ជារួម ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរបានបេ្តជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ និងល្អប្រសើរឡើងថែមទៀត នាពេលអនាគត សម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ចិន។
ចុងក្រោយ លោកជំទាវ ចុង មីង សង្ឃឹមថាកម្ពុជា-ចិន នឹងជំរុញឱ្យមានជើងហោះហើរត្រង់ពីខេត្តសៀមរាប ឬទីក្រុងភ្នំពេញ ទៅកាន់ក្រុងសៀងហៃ រួមទាំងការផ្តល់អំណោយផលលើផ្នែកទិដ្ឋាការ ដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ ហើយលោកជំទាវក៏បានអញ្ជើញគណៈប្រតិភូសភាកម្ពុជា ទៅទស្សនកិច្ចនៅទីក្រុងសៀងហៃក្នុងពេលវេលាសមរម្យណាមួយនាពេលខាងមុខផងដែរ៕