សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផល នៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ ប្រកបដោយជោគជ័យ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាធ្វើមាតុភូមិនិវត្តន៍មកដល់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ ប្រកបដោយជោគជ័យ
Prepaired By: NA002 ​ Date: (7/14/2024 8:06:22 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព និងភាពជោគជ័យ បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការ​ និងមិត្តភាព នៅព្រះរាជាណាចក្រថៃ រយៈពេល២ថ្ងៃរួចមក។ ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនេះ ធ្វើឡើងក្នុងគោលបំណងបន្តពង្រឹងទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ចំណងមិត្តភាពជាប្រពៃណី​ និងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក៏ដូចជាបន្តជំរុញបន្ថែមនូវវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរដែលមានស្រាប់ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅនៅគ្រប់កម្រិត។
 
អញ្ជើញទទួលដំណើរនិវត្តន៍របស់គណៈប្រតិភូជាន់ខ្ពស់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូបទៀត។
 
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ សម្តេចរដ្ឋសភាធិបតី បានអញ្ជើញចូលក្រាបបង្គំគាល់ ព្រះបាទ មហា វ៉ាជីរ៉ាឡុងកន ព្រះវ៉ាជិរ៉ាក់ក្លៅចៅយូហួរ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ និងព្រះអម្ចាស់ក្សត្រី សុធិតា ផាត់ឆៈរៈសុថាភិមុនឡាក់ នៅព្រះបរមរាជវាំង នៅទីក្រុងបាងកក នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អមដំណើរដោយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ។ ក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានថ្វាយនូវព្រះរាជបណ្តាំសួរសុខទុក្ខពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងថ្វាយនូវការសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រថៃ បានសម្តែងព្រះរាជហឫទ័យទុកដាក់ខ្ពស់ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចរដ្ឋសភាធិបតី ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏សំខាន់នៃដំណើរទស្សនកិច្ចនេះ និងបានថ្វាយនូវព្រះរាជបណ្តាំសួរសុខទុក្ខ និងជូនពរជ័យសព្វសាធុការថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
 
ចំណែកឯពិធីបដិសណ្ឋារកិច្ចស្វាគមន៍ផ្លូវការនៅវិមានរដ្ឋសភាថៃ សម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានទទួលគាវរកិច្ចស្វាគមន៍ ក្រោមបរិយាកាសដ៏រីករាយ កក់ក្តៅ អធិកអធម និងស្និទ្ធស្នាលជាទីបំផុត ដោយមានកងកិត្តិយសធ្វើគារវកិច្ចស្វាគមន៍ និងការក្រាលកម្រាលព្រំដ៏ក្រហមឆ្អិនឆ្អៅ។ សម្តេចរដ្ឋសភាធិបតី និងគណៈប្រតិភូកម្ពុជា បានអញ្ជើញថតរូប និងចុះហត្ថលេខាលើសៀវភៅក្រាំងមាស ទុកជាអនុស្សាវរីយ៍ និងជាប្រវត្តិសាស្រ្ត ជាមួយប្រធានរដ្ឋសភាថៃ និងមន្រ្តីជាន់ខ្ពស់នៃរដ្ឋសភាថៃជាច្រើនរូបផងដែរ។
 
ចំណងមិត្តភាពប្រទេសជិតខាងមិនត្រឹមចូលរួមចំណែកដល់វិបុលភាព សន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា និងនៅថៃ ប៉ុណ្ណោះទេ ថែមទំាងនាំមកនូវវិបុលភាព ស្ថិរភាព​ និងការអភិវឌ្ឍ សម្រាប់តំបន់​ និងសកលលោកទៀតផង។ ក្នុងខណៈដែលពេលបច្ចុប្បន្ននេះ សកលលោកកំពុងស្ថិតក្នុងការប្រឈម ស្មុគស្មាញពីការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ ការប្រឈមនឹងការប្រែប្រួលអាកាសធាតុ គ្រោះធម្មជាតិ និងជំងឺរាតត្បាតនានា ជាដើមនោះ​ ៕