ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនិងទិសដៅអនុវត្តបន្ត របស់ក្រុមអ្នកនាំពាក្យ ប្រតិកម្មរហ័ស និងយុទ្ធសាស្រ្តនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា __ ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអ្នកច្បាប់រដ្ឋសភា __ ឯកឧត្តម គឹម សាន្ត ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យលើការបញ្ចប់គម្រោងសាងសង់អគាររដ្ឋបាលថ្មីរដ្ឋសភាកម្ពុជា __ ឯកឧត្តម ឃួន ដាវិត អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ __ គណ:កម្មការទទួលបន្ទុកវិស័យ សុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានីខេត្ត __ Video ៖ សម្តេចតេជោ ហ៊ុ ន សែន បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា __ វីដេអូព័ត៌មាន៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូត ... __ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាជំទាវ ស្ថិតនៅស្រុកកំពង់ត្រឡាច __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅកម្ពុជា សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរបន្ថែមទៀត __ សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ” __ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំ AIPA Caucus លើកទី១៦​__ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំងអញ្ជើញចុះពិនិត្យមើលទីតាំងដីដែលកំពុងឈូសឆាយធ្វើផ្លូវ នៅឃុំច្រេស ស្រុកកំពង់ត្រឡាច ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមប្រធានរដ្ឋសភាថៃរៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា​ ដឹកនាំដោយ​ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី
ឯកឧត្តមប្រធានរដ្ឋសភាថៃរៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា​ ដឹកនាំដោយ​ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី
Prepaired By: NA002 ​ Date: (7/11/2024 8:08:19 PM )
ជាការស្វាគមន៍​ និងអបអរសាទរចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលបំពេញទស្សនកិច្ចផ្លូវការ​ និងមិត្តភាពនៅប្រទេសថៃ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា ប្រធានសភាតំណាងរាស្រ្ត និងជាប្រធានរដ្ឋសភាប្រទេសថៃ បានរៀបចំពិធីលៀងសាយភោជន៍ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយ​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នារាត្រីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
 
ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា បានវាយតម្លៃខ្ពស់លើលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរវាងរដ្ឋសភាប្រទេសទាំងពីរកាលពីរសៀលថ្ងៃនេះ ដោយសម្រេចបានផ្លែផ្កាគួរជាទីមោទនៈ។ ក្រោមការពិភាក្សា ផ្លាស់ប្តូរទស្សនៈ មតិយោបល់ និងបទពិសោធជាក់ស្តែង រវាងគ្នាទៅវិញទៅមក ប្រកបដោយភាពស្និទ្ធស្នាល ត្រង់ទៅត្រង់មក និងដោយភាពជឿទុកចិត្តលើគ្នាទៅវិញទៅមក គឺជាយន្តការដ៏មានសារៈសំខាន់ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការបន្តពង្រឹងពង្រីក និងលើកកម្ពស់នូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋសភានៃព្រះរាជាណាចក្រថៃ។
 
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឯកឧត្តមប្រធានរដ្ឋសភា​ និងសមាជិកសមាជិការដ្ឋសភាថៃទាំងអស់ រាជរដ្ឋាភិបាល​ និងប្រជាជនថៃ ដែលបានទទួលស្វាគមន៍ ធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជាទីបំផុតជូនដល់គណៈប្រតិភូរដ្ឋសភាកម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃទំនាក់ទំនងជាប្រពៃណី ដែលមានតាំងពីយូរលង់ណាស់មកហើយ។ សម្តេចបានសម្តែងសុទិដ្ឋិនិយម និងជំនឿយ៉ាងមុតមាំថា ក្រោមកិច្ចសហប្រតិបត្តិការដ៏ស្អិតល្មួតរវាងរដ្ឋសភា រាជរដ្ឋាភិបាល និងប្រជាជនទាំងពីរ នឹងសម្រេចបាននូវសុខដុមរមនា និងវិបុលភាព ជូនប្រជាពលរដ្ឋយើងទាំងសងខា​ ទាំងពេលបច្ចុប្បន្ន និងអនាគត​ ៕