សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលទស្សនាការ ប្រជុំពេញអង្គរដ្ឋសភាថៃ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលទស្សនាការ ប្រជុំពេញអង្គរដ្ឋសភាថៃ
Prepaired By: NA002 ​ Date: (7/11/2024 8:01:57 PM )
នៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅប្រទេសថៃ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនាកន្លែងសំខាន់ៗក្នុងរដ្ឋសភាថៃ ជាពិសេសសាលប្រជុំពេញអង្គរដ្ឋសភាថៃ ដែលសមាជិកសមាជិការដ្ឋសភាបានកំពុងដំណើរការប្រជុំផ្ទាល់។
 
រដ្ឋសភាថៃបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាកម្ពុជានៅក្នុងប្រទេសរបស់ខ្លួន និងចាត់ទុកថាដំណើរទស្សនកិច្ចនេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រដល់ការបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរដែលមានរយៈពេលជាង៧០ឆ្នាំមកនេះ ឱ្យកាន់តែស្អិតល្មួត ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងថែមទៀត ៕