សេចក្តីជូនដំណឹង ស្តីពី សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផល នៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តដល់សមាគមមិត្តភាពឡាវ-កម្ពុជាផ្សព្វផ្សាយ បណ្តុះបណ្តាលពីសារៈសំខាន់នៃទំនាក់ទំនាក់ឡាវ-កម្ពុជាដល់យុវជនជំនាន់ក្រោយ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី លើកទឹកចិត្តដល់សមាគមមិត្តភាពឡាវ-កម្ពុជាផ្សព្វផ្សាយ បណ្តុះបណ្តាលពីសារៈសំខាន់នៃទំនាក់ទំនាក់ឡាវ-កម្ពុជាដល់យុវជនជំនាន់ក្រោយ
Prepaired By: NA002 ​ Date: (12/4/2023 5:54:24 PM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួ សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តសមាគមមិត្តភាពឡាវ-កម្ពុជា បន្តនូវសកម្មភាពដ៏ល្អរបស់ខ្លួននៅក្នុងការផ្សារភ្ជាប់បណ្តុះបណ្តាលដល់ពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យបានយល់ដឹងកាន់តែស៊ីជម្រៅពីទំនាក់ទំនងរវាងឡាវនិងកម្ពុជា។ ជាពិសេសការផ្សព្វផ្សាយពីសារៈសំខាន់នៃទំនាក់ទំនាក់ប្រទេសទំាងពីរដល់ពលរដ្ឋបានយល់ដឹងនិងចូលរួមថែរក្សាឱ្យបានគង់វង្ស។

សម្តេចប្រធានរដ្ឋសភាបានលើកឡើងដូច្នេះ នៅក្នុងឱកាសអនុញ្ញាតឱ្យប្រតិភូសមាគមមិត្តភាពឡាវ-កម្ពុជា ដឹកនាំដោយលោក Khambai DAMLATH ប្រធានសមាគមមិត្តភាព ចូលជួបសម្តែងការគួរសម នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ឋាគារ Crown Plaza នាទីក្រុងវៀងចន្ទន៍ ខណៈសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភាបានលើកឡើងថាទំនាក់ទំនដ៏ល្អ ដែលជាមិត្តភាពយូរអង្វែងនៃប្រទេសកម្ពុជា-ឡាវមានលក្ខណៈជាប្រវត្តិសាស្រ្ត ប្រទេសទំាងពីរបានជួយគ្នាវិញទៅមក ជាពិសេសនៅគ្រាក្រលំបាក។ ដូច្នេះការថែរក្សានូវវប្បធម៌ ប្រពៃណី ទំនាក់ទំនងដ៏ល្អនេះឱ្យបានគង់វង្ស មិនត្រឹមផ្តល់ផលប្រយោជន៍ដល់ប្រទេសនិងប្រជាជនទំាងពីរនោះទេ។ ការថែរក្សាប្រពៃណីទំនាក់ទំនងដ៏ល្អនេះ ជាការចូលរួមលើកកម្ពស់សន្តិសុខ វិបុលភាពដល់ពលរដ្ឋក្នុងតំបន់និងសកលលោកផងដែរ  ដោយហេតុថាបច្ចុប្បន្ននេះ ពលរដ្ឋបានកំពុងរស់នៅក្នុងភាពមិនច្បាស់លាស់ ដោយសារការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ រួមនឹងការប្រែប្រួលអាកាសធាតុ ជំងឺរាតត្បាត បញ្ហាសេដ្ឋកិច្ច ជាដើម នោះទាមទារ នូវការពង្រឹងគោលការណ៍ ពហុនិយមឱ្យបានខ្លាំងក្លាជាទីបំផុត។

លោក Khambai DAMLATH ប្រធានសមាគមមិត្តភាពឡាវកម្ពុជា បានថ្លែងអំណរគុណជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យប្រតិភូសមាគមបានចូលជួបសម្តែងការគួរសមនិងទទួលអនុសាសន៍ដើម្បីបំពេញបេសកកម្មជូនពលរដ្ឋនៃប្រទេសទំាងពីរឱ្យកាន់តែមានប្រសិទ្ធភាព។

លោកប្រធានសមាគម បានរាយការណ៍ជូនសម្តេចប្រធានរដ្ឋសភាពីការងារមួយចំនួនរបស់សមាគមនៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងប្រជាជននៃប្រទេសទំាងពីរជាអាទិភាពនោះថា ដើម្បីធ្វើការជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។ សមាគមបានបង្កើតសាខានៅតាមខេត្តដែលមានព្រំប្រទល់ជាប់នឹងប្រទេសកម្ពុជា ហើយបានធ្វើសកម្មជាច្រើនដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជនតាមរយៈការបង្កើតកម្មវិធីលេងកីឡា ការប្រណំាងទូក រួមនិងការធ្វើបុណ្យទានជាមួយគ្នាដើម។ ជាមួយគ្នានេះដើម្បីផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទំាងពីរ ឱ្យបានជិតស្ថិតសមាគមបានសហការជាមួយ សមាគមមិត្តភាពកម្ពុជា-ឡាវ ដែលមាន ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត  រដ្ឋលេខាធិការក្រសួងការពារជាតិជាប្រធាន។ សមាគមមិត្តភាពនៃប្រទេសទំាងពីរតែងតែផ្លាស់ប្តូរព័ត៌មានពីគ្នាទៅវិញទៅមក រួមទំាងការជួបប្រជុំជាមួយគ្នាជាប្រចាំផងដែរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ។

សម្តេចមហារដ្ឋសភាធិការធិបតី បានថ្លែងអំណរគុណ  លោកប្រធានសមាគមមិត្តភាពឡាវ-កម្ពុជា និងសហការី ដែលបានឆ្លៀតពេលមកជួបសម្តែងការគួរសមជាមួយសម្តេចនិងបានថ្លែងការកោតសរសើរដល់ សមាគមដែលបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការបន្ត ពង្រឹងពង្រីកចំណងមិត្តភាព ជាប្រពៃណី សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតរវាងប្រទេសទាំងពីរកម្ពុជា-ឡាវឱ្យបានស្ថិតស្ថេរយូរអង្វែង៕