កិច្ចសម្ភាសន៍ពិសេសជាមួយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង អតីតមន្ត្រីជាន់ខ្ពស់ គណបក្សប្រឆាំង លាតត្រដាងឧបាយកលក្រុមប្រឆាំងប្រើប្រាស់ បញ្ហាព្រំដែនកម្ពុជា-វៀតណាមវាយប្រហាររាជរដ្ឋាភិបាល __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យ គណៈប្រតិភូជាន់ខ្ពស់ សហព័ន្ធសន្តិភាពសកល សមាគមអន្តរជាតិនៃសភាដើម្បីសន្តិភាព ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ __ ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ធម្មនុញ្ញសន្តិភាព __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបូជាសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល __ សូមអបអរសាទរ ឯកឧត្តម សួស យ៉ារ៉ា ដែលទទួលបានគ្រឿង ឥស្សរិយយសសហមេត្រី សម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូត របស់ប្រធានាធិបតី នៃប្រទេសហុងគ្រី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង
ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែប្រសើរឡើង
Prepaired By: NA002 ​ Date: (12/3/2023 7:19:54 PM )

នៅក្នុងឱកាសអមដំណើរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Vongsack Phanthavon ប្រធានគណ:កម្មាធិការការពារជាតិ និងសន្តិសុខនៃរដ្ឋសភាឡាវ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាឡាវ-កម្ពុជា ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងក្រុមមិត្តភាពរដ្ឋសភានៃប្រទេស ទាំង ពីរឱ្យកាន់តែស៊ីជម្រៅឡើង។ សមភាគីទាំងពីរបានប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីនាំមក នូវ ផលប្រយោជន៍ក្នុង វិស័យ អភិវឌ្ឍន៍ ធនធាន មនុស្ស សន្តិសុខ សេដ្ឋកិច្ច និង ពាណិជ្ជកម្ម ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជននៃប្រទេសទាំងពីរ ជា ពិសេស ប្រជាជនដែល នៅជាប់ព្រំដែនជាមួយគ្នា។

សមភាគីកម្ពុជា-ឡាវ បាន លើក ឡើង ពី ការ ខិតខំ ផ្តល់អាហារូបករណ៍ជូន ដល់ សិស្ស និស្សិត នៃ សភា ទាំង ពីរ ក៏ ដូច ជា ប្រទេសទាំងពីរឱ្យ បាន កាន់ តែ ច្រើនថែម ទៀត  រួម ទាំង ពង្រឹង កិច្ចសហប្រតិបត្តិការទប់ស្កាត់ចរាចរណ៍គ្រឿងញៀននៅតាមតំបន់ព្រំដែនទៀត ផង។ ឆ្លៀតនៅក្នុងឱកាសនោះ ឯកឧត្តម Vongsack Phanthavon បានថ្លែងអំណរគុណចំពោះក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ ដែលបានផ្តល់អាហាររូបករណ៍ដល់មន្រ្តីរដ្ឋសភាឡាវ ឱ្យបានមកសិក្សាថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត នៅក្នុងប្រទេសម្ពុជា សរុបក្នុងមួយឆ្នាំមានចំនួន១០នាក់ នៅក្នុងនោះ មាន៥នាក់បានសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានសម្តែងក្តីរីករាយ ដោយ ឃើញប្រទេសឡាវកំពុងតែពង្រីកបាន យ៉ាង លឿន នូវហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្ម ដែលនឹងជម្រុញ ដល់ការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសឡាវមកកាន់កម្ពុជា ដើម្បីជាប្រយោជន៍បម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងធ្វើ ឱ្យ ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរមានការរីកចម្រើនទាំងអស់គ្នា៕