កិច្ចសម្ភាសន៍ពិសេសជាមួយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង អតីតមន្ត្រីជាន់ខ្ពស់ គណបក្សប្រឆាំង លាតត្រដាងឧបាយកលក្រុមប្រឆាំងប្រើប្រាស់ បញ្ហាព្រំដែនកម្ពុជា-វៀតណាមវាយប្រហាររាជរដ្ឋាភិបាល __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យ គណៈប្រតិភូជាន់ខ្ពស់ សហព័ន្ធសន្តិភាពសកល សមាគមអន្តរជាតិនៃសភាដើម្បីសន្តិភាព ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ __ ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ធម្មនុញ្ញសន្តិភាព __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបូជាសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល __ សូមអបអរសាទរ ឯកឧត្តម សួស យ៉ារ៉ា ដែលទទួលបានគ្រឿង ឥស្សរិយយសសហមេត្រី សម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូត របស់ប្រធានាធិបតី នៃប្រទេសហុងគ្រី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ
Prepaired By: NARA1472 ​ Date: (11/30/2023 5:43:08 PM )
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយសុវត្ថិភាព។

នៅអាកាសយានដ្ឋានអន្តរជាតិ នាទីក្រុងហាណូយ គណៈប្រតិភូបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម Nguyen Duc Hai អនុប្រធានរដ្ឋសភាវៀតណាម ព្រមទំាងថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋសភាវៀតណាមជាច្រើននាក់។ នៅក្នុងនោះ ក៏មានវត្តមានរបស់ លោកជំទាវ ជា គឹមថា ឯកអគ្គរាជទូតកម្ពុជា ប្រចាំវៀតណាម និងសហការី ផងដែរ។

ក្រោយអញ្ជើញដល់ប្រទេសវៀតណាមនៅរាត្រីនេះ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបសវនាការជាមួយ ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម និងសហការី នៅសណ្ឋាគារដែលសម្តេចស្នាក់នៅនាទីក្រុងហាណូយ។

រដ្ឋសភាប្រទេសវៀតណាមនឹងរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ស្អែកនេះ នៅវិមានរដ្ឋសភាវៀតណាម។ បន្ទាប់មក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគីវៀតណាម ឯកឧត្តម វឿង ឌិញហ្វេ(VUONG Dinh Hue) ប្រធានរដ្ឋសភា មុននឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃប្រទេសវៀតណាម ដូចជា ឯកឧត្តម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម ឯកឧត្តមប្រធានរដ្ឋ ជាដើម។

នៅក្នុងដំណើរទស្សនកិច្ចនេះ សមាជិកគណៈប្រតិភូរដ្ឋសភាកម្ពុជា នឹងមានជំនួបជាមួយភាគីមួយចំនួនទៀត។

ក្រោយពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣ ជាបន្តទៀត ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន