សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា​ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ __ ព័ត៌មានវីដេអូ| សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ របៀបវារៈទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ... __ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្ត វៀតណាម __ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧​៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី
គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី
Prepaired By: NARA1472 ​ Date: (11/29/2023 11:22:07 PM )
នៅអាកាសយានដា្ឋនអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣​ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ​ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់​ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញវិលត្រឡប់ពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិ នៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី។

អញ្ជេីញទទួលដំណេីរនិវត្តន៍របស់គណៈប្រតិភូ​នាឱកាសនេះរួមមាន​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិការដ្ឋសភា​ ទីប្រឹក្សា​ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា​ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំបានពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចសរុបចំនួន២៣ របស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំងបួនរបស់(APA)។

សេចក្តីព្រាងសេចក្តីសម្រេចស្តីពី ការគាំទ្រដោយឥតងាករេចំពោះប្រជាជនប៉ាឡេស្ទីន ដែលជាសេចក្តីព្រាងសេចក្តីសម្រេចតែមួយគត់របស់គណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការនយោបាយ មិនត្រូវបានអនុម័តនោះទេ ដោយត្រូវលើកយកទៅពិភាក្សាបន្តទៀតនៅក្នុងកិច្ចប្រជុំបន្ទាប់នៃគណៈកម្មាធិការអចិន្ត្រៃយ៍នេះ។ ចំណែកសេចក្តីព្រាងសេចក្តីសម្រេចផែនការថវិកា APA របស់គណៈកម្មាធិការថវិកា និងផែនការ​ ត្រូវបានអង្គប្រជុំអនុម័ត ដោយបានឯកភាពទៅលើគោលការណ៍នៃការចូលរួមវិភាគទានក្នុងទំហំស្មើៗគ្នាពីសភាសមាជិកAPA សម្រាប់ទ្រទ្រង់ប្រតិបត្តិការរបស់លេខាធិការដ្ឋានAPA និងតម្រូវឱ្យលេខាធិការដ្ឋានធ្វើបច្ចុប្បន្នភាពផែនការថវិការបស់ខ្លួនដើម្បីកំណត់ចំនួនវិភាគទានឱ្យបានច្បាស់លាស់។ សេចក្តីព្រាងសេចក្តីសម្រេចរបស់ គណៈកម្មាធិការអចិន្រ្តៃយ៍កិច្ចការសង្គម និងវប្បធម៌ មានចំនួន១៥ និងគណៈកម្មាធិការ អចិន្ត្រៃយ៍សេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព ចំនួន៧ ផ្សេងទៀត ត្រូវបានអនុម័តជាស្ថាពរ។ សេចក្តីព្រាងសេចក្តីសម្រេចទាំងអស់ដែលត្រូវបានអនុម័តខាងលើនឹងត្រូវដាក់ចូលក្នុងរបៀបវារៈនៃមហាសន្និបាតAPA លើកទី១៤ ធ្វើការអនុម័តជាបន្តទៀត។ កិច្ចប្រជុំក៏បានអនុម័តលើរបៀបវារៈផ្សេងៗមួយចំនួនទៀតរួមមាន៖ ការគាំទ្រសភានៃសាធារណរដ្ឋអាស៊ែរបៃហ្សង់ធ្វើជាប្រធានAPA សម្រាប់ឆ្នាំ២០២៤ ការបង្កើតក្រុមការងារពិភាក្សាលើបញ្ហាប៉ាឡេស្ទីន និងការបង្កើតគណៈកម្មការកិច្ចការស្រ្តីAPA។ បន្ថែមពីលើការចូលរួមកិច្ចប្រជុំខាងលើ ឯកឧត្តមប្រធានគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា បានដឹកនាំជំនួបទ្វេភាគីដោយឡែកៗពីគ្នា ជាមួយ ឯកឧត្តម Numan KURTULMUS ប្រធានរដ្ឋសភានៃសាធារណរដ្ឋទួកគី និងឯកឧត្តមបណ្ឌិត Mohammad Resa MAJIDI អគ្គលេខាធិការAPA។ ជំនួបខាងលើនេះ បាននាំមកនូវវឌ្ឍនភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ឯកឧត្តមប្រធានរដ្ឋសភានៃសាធារណរដ្ឋទួកគីបានសំណូមពរជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែសកម្មបន្ថែមទៀតរវាងសភាទាំងពីរកម្ពុជា-ទួកគី។ រីឯជំនួបដោយឡែក ឯកឧត្តមអគ្គលេខាធិការAPA បានកោតសរសើរពីអន្តរសកម្មភាពដ៏សកម្មរបស់សភាកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួនជាមួយAPA និងសំណូមពរឱ្យសភាកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍កិច្ចការសង្គម​ និងវប្បធម៌នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ ចំពោះសំណើនេះ​ ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានឯកភាពទទួលយកដើម្បីដាក់ជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ពិនិត្យ​ និងសម្រេចដ៏ខ្ពង់ខ្ពស់ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន