លិខិតជូនពរ របស់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា សូមគោរពជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភា ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសារលិខិតជូនពរ គោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតជូនពរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះមហាក្សត្រ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញចូលរួមព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ថ្ងៃទី១ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះមហាក្សត្រ
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (11/28/2023 7:10:20 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញចូលរួមដង្ហែ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតទតនូវព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងថ្ងៃទី១ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។

យាង និងអញ្ជើញចូលរួមព្រះរាជពិធីនេះដែរ មានវត្តមាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ព្រមទាំងព្រះវត្តមាន វត្តមានទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តមជាឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ឯកអគ្គរាជទូត រដ្ឋទូតប្រចាំកម្ពុជា និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជាព្រះរាជពិធីបុណ្យដ៏ល្អផូរផង់របស់ខ្មែរមានតំាងពីយូរលង់មកហើយ។ នៅឆ្នាំនេះមានទូកងជាង៣០០បានចូលរួម និងមានប្រទីបចំនួន៣០ នឹងបណ្តែតខ្លួនតាមដងទន្លេសាប នាពេលរាត្រី ញ៉ាំងឱ្យបរិយាកាសនៃការប្រារព្ធកម្មវិធីបុណ្យនាឆ្នាំនេះ កាន់តែអធិកអធម និងមហាឱឡារិកឡើង។

ទិដ្ឋភាពនៅមាត់ទន្លេមុខព្រះបរមរាជវាំង មានវត្តមានបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិជាច្រើនកុះករមកពីគ្រប់ទិសទីដើរកម្សាន្តនៅក្នុងព្រះរាជពិធីបុណ្យ រួមទាំងកីឡាករប្រណាំងទូកប្រកបដោយភាពសប្បាយរីករាយ។ ក្រៅពីការទស្សនាការប្រណាំងទូកងនៅមាត់ទន្លេ បងប្អូនប្រជាពលរដ្ឋក៏អាចទស្សនា និងទិញទំនិញតាមស្តង់តាំងពិពរណ៌ទំនិញជាច្រើននៅតាមទីតាំងនីមួយៗផងដែរ។

សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដើរកម្សាន្តសប្បាយរីករាយ ជាមួយព្រះរាជពិធីបុណ្យ ដោយចេះគោរព អធ្យាស្រ័យ ឱ្យគ្នាទៅវិញទៅមក គោរពច្បាប់ចរាចរ​ណ៍ និងថែរក្សាការពារសុខភាព និងធ្វើអនាម័យឱ្យបានជាប់ជាប្រចាំ។

រាជធានីភ្នំពេញយើងបានផ្លាស់ប្តូរមុខមាត់យ៉ាងខ្លំាង និងឆាប់រហ័ស អគារធំ និងខ្ពស់ៗ រីកដូចផ្សិត ដែលជាទីមោទកភាពរបស់យើងទំាងអស់គ្នា។ អ្វីដែលយើងទទួលបាននាពេលនេះ កើតចេញពីសុខសន្តិភាព ដូច្នេះយើងរួមគ្នាថែរក្សា ការពារសុខសន្តិភាពឱ្យបានគង់វង្ស ជានិច្ចនិរន្តន៍​តទៅ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន