និស្សិតមហាវិទ្យាល័យច្បាប់ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រ ធ្វេីទស្សនកិច្ចស្វែងយល់ពីតួនាទីភារកិច្ចរបស់រដ្ឋសភា __ អគ្គនាយកនីតិកម្ម និងស្រាវជ្រាវ នៃអគ្គលេខាធិការរដ្ឋានរដ្ឋសភា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ __ អគ្គាធិការដ្ឋានរដ្ឋសភា ប្រជុំបូកសរុបការងារឆ្នាំ២០២៤ និងទិសដៅផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ លើកទឹកចិត្តមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រកាន់ខ្ជាប់នូវវិន័យនិងសីលធម៌ខ្ពស់ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ជំរុញនាយកដ្ឋានព័ត៌មាន ផលិតនិងផ្សព្វផ្សាយព័ត៌មាន ដែលជាលទ្ធផលការងារ របស់រដ្ឋសភា ជូនដល់សាធារណជន __ ឯកឧត្តមជាម ប៉េអា បានមានប្រសាសន៍ថា ការដាំដើមឈើប្រណិតទាំងអស់គ្នា ជាការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុនៃភពផែនដី និងបង្កើនតំលៃសេដ្ឋកិច្ចបៃតងខ្ពស់ ប្រកបដោយសាកសិទ្ធបំផុត __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញទទួលព្រះរាជដំណើរ ព្រះករុណាជាអម្ចាស់យាងនិវត្តន៍ពី ការបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋប្រជាមានិតចិន __ ឯកឧត្តម សរ ចំរុង បានអញ្ជើញជាវាគ្មិនកិត្តិយសចែករំលែកបទពិសោធន៍ លើប្រធានបទ “បទពិសោធន៍ការងារ តួនាទី-ភារកិច្ចរបស់គណៈកម្មការទី១ នៃរដ្ឋសភា” ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ-អ្នកគ្រូ និស្សិតនៃសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចូលរួមដង្ហែព្រះមហាក្សត្សប្រទានភ្លើងជ័យនិងមិទ្ទិញមហាជន អបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបទី៧០ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចូលរួមដង្ហែព្រះមហាក្សត្សប្រទានភ្លើងជ័យនិងមិទ្ទិញមហាជន អបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបទី៧០ និងថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទ
Prepaired By: NA002 ​ Date: (11/10/2023 1:01:18 AM )

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី  ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី៩  ខែវិច្ឆិកា  ឆ្នាំ២០២៣នេះ បានចូលរួមដង្ហែ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាង ជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុង ព្រះរាជពិធីបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបទី៧០ និងទិវាថ្ងៃបង្កើតកងយោធពល ខេមរភូមិន្ទ។

ពិធីបុណ្យឯករាជ្យជាតិនាឆ្នាំនេះ បានប្រារព្ធធ្វើឡើង យ៉ាងមហោឡារិក អធិកអធមជាទីបំផុត។ បន្ទាប់ពី ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លេីត្បូង ស្តេចយាងប្រទានភ្លើងជ័យ នៅបរិវេណវិមានឯករាជ្យរួចហើយ ព្រះអង្គបានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធីមេទ្ទិញមហាជន នៅមុខព្រះបរមរាជវំាង បន្តទៀត។

ទិវាបុណ្យឯករាជ្យជាតិ  ៩ វិច្ឆិកា  និងខួបកំណើតកងយោធពលខេមរភូមិន្ទ  លើកទី៧០ មានព្រះរាជវត្តមាន និងវត្តមានចូលរួមពីសំណាក់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្ដេច ឯកឧត្តម ជាសមាជិកសមាជិកាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនានាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រះរាជវង្សានុវង្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

នៅក្នុងឱកាសនោះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត  បានមានព្រះរាជបន្ទូល រំលឹកពីព្រះរាជស្នាព្រះហស្ថ និងព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ វររាជបិតាឯករាជ្យជាតិខ្មែរ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងការតស៊ូទាមទារឯករាជ្យជាតិ និងសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរពីនឹមអាណានិគមបារាំង។

ជាមួយគ្នានេះ ព្រះអង្គបានបង្ហាញការពេញទឹកព្រះទ័យចំពោះព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំរួមគ្នាបម្រើប្រទេសជាតិ។ ជាពិសេសព្រះអង្គ បានបង្ហាញការពេញព្រះទ័យ ចំពោះការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងទៅ  និងការបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឱ្យជាតិកម្ពុជាទទួលបានសុខសន្តិភាពពេញលេញ នាំមកនូវភាពរីកចម្រើន និងការរស់នៅ ប្រកបដោយសេចក្តីសុខរបស់ប្រជានុរាស្រ្តទូទំាងព្រះនគរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានសុន្ទរកថាក្នុងអង្គមេទ្ទិញថា ប្រជារាស្ត្រខ្មែរគ្រប់រូប តែងតែចងចាំជានិច្ច និងកត់ត្រាក្នុងក្រាំងមាសនៃប្រវត្តិសាស្ត្រជាតិនូវព្រះមហាករុណាទិគុណ ប្រកបដោយព្រះព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម  សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និងព្រះបញ្ញាញាណដ៏ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី សេចក្តីសុខសាន្ត និងការរីកចម្រើននៃសង្គមជាតិនិងបានធ្វើឱ្យកម្ពុជាស្មើមុខស្មើសិទ្ធិនៅលើឆាកអន្តរជាតិ។

ក្នុងនាមជាកុលបុត្រខ្មែរនិងជាអ្នកដឹកនាំជំនាន់ក្រោយ សម្តេចមហាបវរធិបតី បានប្តេជ្ញាយកអស់កម្លំាងកាយចិត្តដង្ហែតាមស្នាព្រហស្ថគំរូវីរភាពដ៏ឧត្តុង្គឧត្តម ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងរួមគ្នាជាធ្លុងមួយ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារថែរក្សាឱ្យស្ថិតស្ថេរគង់វង្សជាអមតៈ នូវឯករាជ្យ សន្តិភាព អធិបតេយ្យជាតិនិងការអភិវឌ្ឍជានិរន្តរ៍នៃជាតិខ្មែរ៕