កិច្ចសម្ភាសន៍ពិសេសជាមួយ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង អតីតមន្ត្រីជាន់ខ្ពស់ គណបក្សប្រឆាំង លាតត្រដាងឧបាយកលក្រុមប្រឆាំងប្រើប្រាស់ បញ្ហាព្រំដែនកម្ពុជា-វៀតណាមវាយប្រហាររាជរដ្ឋាភិបាល __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អនុញ្ញាតឱ្យ គណៈប្រតិភូជាន់ខ្ពស់ សហព័ន្ធសន្តិភាពសកល សមាគមអន្តរជាតិនៃសភាដើម្បីសន្តិភាព ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ __ ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី ធម្មនុញ្ញសន្តិភាព __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបូជាសព សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល __ សូមអបអរសាទរ ឯកឧត្តម សួស យ៉ារ៉ា ដែលទទួលបានគ្រឿង ឥស្សរិយយសសហមេត្រី សម្រាប់ឧត្តមមន្រ្តីជាន់ខ្ពស់ការទូត របស់ប្រធានាធិបតី នៃប្រទេសហុងគ្រី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមនិងអាស៊ាននឹងជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម លឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ៖ កិច្ចសហប្រតិបត្តិការរវាងកាកបាទក្រហមនិងអាស៊ាននឹងជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែសកម្ម លឿនរហ័ស និងប្រកបដោយប្រសិទ្ធភាពក្នុងការឆ្លើយតបគ្រោះមហន្តរាយ
Prepaired By: NARA1472 ​ Date: (9/21/2023 7:36:50 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបើកកិច្ចប្រជុំវគ្គទី៥ ក្នុងថ្ងៃទី២ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានមានប្រសាសន៍គូសបញ្ជាក់ពីវឌ្ឍនភាព នៃការអនុវត្តអនុស្សរណៈ ស្តីពីកិច្ចសហប្រតិបត្តិការ រវាងសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងអាស៊ាន។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានជម្រាបកិច្ចប្រជុំថា កិច្ចសហប្រតិបត្តិការរវាង IFRC និងអាស៊ាន មានសារៈសំខាន់ក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងារមនុស្សធម៌។ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរនេះ មានសក្តានុពលក្នុងការជំរុញការបង្កើតថ្មី កំណើន និងការផ្លាស់ប្តូរ។ កិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យមានការឆ្លើយតបយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាពចំពោះគ្រោះមហន្តរាយធម្មជាតិ វិបត្តិសុខភាពសាធារណៈ និងភាពអាសន្នផ្នែកមនុស្សធម៌ផ្សេងទៀត ដោយធានាថា ប្រជាជនក្នុងតំបន់ទទួលបានជំនួយទាន់ពេលវេលា។

សហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហម (IFRC) និងលេខាធិការដ្ឋានអាស៊ាន បានចុះហត្ថលេខាលើអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា កាលពីខែឧសភា ឆ្នាំ២០២២ លើវិស័យការគ្រប់គ្រងគ្រោះមហន្តរាយ ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ច្បាប់ស្តីពីគ្រោះមហន្តរាយ សុខភាពក្នុងគ្រាអាសន្ន ការសង្គ្រោះគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់ បញ្ហាយេនឌ័រ យុវជន និងការប្រែប្រួលអាកាសធាតុជាដើម។ បន្ទាប់ពីការចុះហត្ថលេខាលើអនុស្សរណៈរួចមក មានការវាយតម្លៃថា សកម្មភាពមួយចំនួនត្រូវបានអនុវត្ត ប៉ុន្តែទាមទារការលើកកម្ពស់ និងជំរុញបន្ថែមទៀត ដើម្បីទទួលបានលទ្ធផលកាន់តែច្រើនលើការងារមនុស្សធម៌។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា ដោយមានតម្រូវការជាចាំបាច់លើកិច្ចសហប្រតិបត្តិកានេះ IFRC និងលេខាធិការអាស៊ាន ត្រូវមានកិច្ចប្រជុំពិគ្រោះយោបល់ពិសេស ដើម្បីបង្កើតការឯកភាពគ្នាលើវិធីសាស្រ្តយុទ្ធសាស្ត្រ និងមធ្យោបាយឆ្ពោះទៅមុខ ដូចជាការគូសផែនទីភាគីពាក់ព័ន្ធ និងការកសាងភាពជាដៃគូ ការផ្តល់អាទិភាពនៃតំបន់សហប្រតិបត្តិការ ការកៀរគរធនធាន និងផែនទីបង្ហាញផ្លូវនៃការអនុវត្ត។

សម្តេចរដ្ឋសភាធិបតី មានប្រសាសន៍លើកឡើងថា នៅពេលដែលតំបន់របស់យើងប្រឈមមុខនឹងបញ្ហាមនុស្សធម៌ដែលកំពុងកើនឡើង យើងត្រូវតែទទួលស្គាល់ថា វិធីសាស្រ្តបែបប្រពៃណីប្រហែលជាមិនគ្រប់គ្រាន់ទៀតទេ។ ការកសាងភាពជាដៃគូយុទ្ធសាស្ត្ររវាង IFRC និងលេខាធិការដ្ឋានអាស៊ាន មិនគ្រាន់តែជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួមរបស់យើងប៉ុណ្ណោះទេ តែវាគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងក្នុងការស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ការប្រើប្រាស់កម្លាំងរួមរបស់យើង និងធានាបាននូវសុខុមាលភាព និងភាពធន់ នៃសហគមន៍ចម្រុះក្នុងតំបន់។

សូមជម្រាបថា កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញនេះ មានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូសហព័ន្ធអន្តរជាតិ អគ្គលេខាធិការអាស៊ាន ប្រតិភូគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម និងប្រតិភូ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ទាំង១១ប្រទេស និងដៃគូពាក់ព័ន្ធជាច្រើនទៀត។

ក្រោយពីបានថ្លែងបទអន្តរាគមន៍បើកកិច្ចប្រជុំហើយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានប្រគល់តួនាទីដឹកនាំកិច្ចប្រជុំបន្តជូនទៅប្រធានប្រតិភូកាកបាទក្រហមប្រទេសឥណ្ឌូនេស៊ី ដើម្បីដឹកនាំកិច្ចប្រជុំពិភាក្សាលើប្រធានបទខាងលើនេះ ៕
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន