សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ ទោះបីជាសភាពការណ៍ពិភពលោក មានការវិវត្តប្រែប្រួលឆាប់រហ័សយ៉ាងណាក្តី តែទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅតែឈរយ៉ាងរឹងមាំ ហើយបានបន្តរីកលូតលាស់ជានិច្ច
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖ ទោះបីជាសភាពការណ៍ពិភពលោក មានការវិវត្តប្រែប្រួលឆាប់រហ័សយ៉ាងណាក្តី តែទំនាក់ទំនងទ្វេភាគីរវាង កម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅតែឈរយ៉ាងរឹងមាំ ហើយបានបន្តរីកលូតលាស់ជានិច្ច
Prepaired By: NARA1472 ​ Date: (9/6/2023 11:18:19 PM )
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ទោះបីជាសភាពការណ៍ពិភពលោក និងភូមិសាស្រ្តនយោបាយនាពេលបច្ចុប្បន្ន មានការវិវត្តប្រែប្រួលឆាប់រហ័សយ៉ាងណាក្តី តែទំនាក់ទំនងទ្វេភាគីរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ នៅតែឈរយ៉ាងរឹងមាំ ហើយបានបន្តរីកលូតលាស់យ៉ាងខ្លាំងគួរឱ្យកត់សម្គាល់។

សម្តេចមហារដ្ឋសភាធិការធិបតី បានបន្តថា ឆ្នាំ២០២៣នេះ ជាឆ្នាំខួបលើកទី២៦ នៃការភ្ជាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានភ្ជាប់ឡើងវិញនាឆ្នាំ១៩៩៧។ ចាប់តាំងពីពេលនោះមក ភាពជាដៃគូ និងសហប្រតិបត្តិការទ្វេភាគីបានកើនឡើង ហើយត្រូវបានពង្រឹង និងពង្រីកជាលំដាប់ស្ទើរគ្រប់វិស័យ។ មិត្តភាពកម្ពុជា សាធារណរដ្ឋកូរ៉េ ត្រូវបានវេញជាប់គ្នាដោយផ្អែកលើភាពជឿទុកចិត្តគ្នាទៅវិញទៅមក កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក។ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាពនេះ នឹងនៅស្ថិតស្ថេរគង់វង្ស ហើយកាន់តែរីកលូតលាស់ខ្លាំងឡើងថែមទៀត ទាំងខាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ កាន់តែរឹងមាំ និងរីកចម្រើនឡើង ទៅថ្ងៃអនាគត។

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីលៀងសាយភោជន៍ នារាត្រីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ជូនគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា។

នាឱកាសនេះដែរ ឯកឧត្តម គីម ជីន ព្យូ បានលើកឡើងថា នៅក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានកសាងសមិទ្ធផលជាច្រើននៅក្នុងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើគ្រប់វិស័យ ជាពិសេសទំនាក់ទំនងប្រជាជននិងប្រជាជន។ ទំហំពាណិជ្ជកម្មកម្ពុជានិងសាធារណរដ្ឋកូរ៉េ បានកើនឡើងគួរឱ្យកត់សម្គាល់គឺប្រមាណ២០ដង បើប្រៀបធៀបទៅអតីតកាល។ កម្ពុជា និងសាធារណរដ្ឋកូរ៉េ គឺជាដន្លងនឹងគ្នា។ ចំណងអាពាហ៍ពិពាហ៍ប្រជាជននៃប្រទេសទំាងពីរដែលកំពុងរស់នៅក្នុងសាធារណរដ្ឋកូរ៉េបានផ្តល់កំណើតប្រមាណជាង១ម៉ឺននាក់។

ឯកឧត្តមប្រធានរដ្ឋសភា បានសន្យានឹងរួមសហការជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ក្នុងការពូនជ្រំចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀត នាពេលអនាគត។

ជារួម ប្រធានរដ្ឋសភាប្រទេសទំាងពីរបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ កើតចេញពីជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំរដ្ឋសភាទំាងពីរកាលពីព្រឹកមិញ ដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានបេ្តជ្ញាចិត្តក្នុងការបន្តពង្រឹង និងពង្រីកចំណងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ និងល្អប្រសើរឡើងថែមទៀត។
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន