សេចក្តីជូនដំណឹង ស្តីពី សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផល នៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ចំនួនបី ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ចំនួនបី ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា
Prepaired By: NARA1472 ​ Date: (4/5/2023 7:54:51 PM )
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា។

អង្គប្រជុំបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ចំនួនពីរ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំពីរនោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ។

គណៈកម្មាធិការអចិន្រ្តៃយ៍ក៏បានអនុម័ត ប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាម ព្រំដែន រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់គណៈកម្មការ សាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញផងដែរ។
 
អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន