សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខេត្តកំពង់ធំ ថ្ងៃទី២៥-២៧ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីអំពាវនាវ ស្តីពីការជួយឧបត្ថម្ភគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក នៅតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ__ សេចក្តីជូនដំណឹង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលប្រធានសភាស្រ្តីលើកទី១៥ និងសន្និសីទប្រធានសភាពិភពលោកលើកទី៦ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស__ សេចក្ដីថ្លែងការណ៍របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ថ្កោលទោសចំពោះទង្វើឈ្លានពានរបស់កងកម្លាំងប្រដាប់អាវុធថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ (The 16th AIPA Caucus Meeting)__ សេចក្តីជូនដំណឹង ស្តីពី សភានៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ដែលមានជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំថែមទៀត
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ចាត់ទុកដំណើរទស្សនកិច្ចនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នឹងធ្វើឱ្យចំណងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ដែលមានជាង៦០ឆ្នាំមកនេះ កាន់តែរឹងមាំថែមទៀត
Prepaired By: NARA1472 ​ Date: (3/27/2023 1:40:51 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នៅរសៀលថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ខណៈដែលឯកឧត្តមបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់បំពេញទស្សនកិច្ចផ្លូវការមិត្តភាពនៅកម្ពុជា។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចមានសេចក្តីសោមនស្សរីករាយ និងបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈ- ប្រតិភូទំាងអស់។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តី នាពេលនេះ នឹងរួមចំណែកបន្ថែមទៀត ក្នុងការពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រជាជាតិទាំងពីរ ដែលមាន ជាង៦ទសវត្សរ៍មកនេះ ឱ្យកាន់តែរឹងមាំខ្លាំងក្លាថែមទៀត។

ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋា- រកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូ។ ឯកឧត្តមបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ នឹងចូលរួមចំណែកដល់ ការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ ទំាងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។

សម្តេចប្រធានរដ្ឋសភា មានសេចក្តីរីករាយក្រៃលែង ដោយសងេ្កតឃើញថា រដ្ឋាភិបាលទាំងពីរ មានកិច្ចសហប្រតិបត្តិការយ៉ាងល្អទំាង ក្របខ័ណ្ឌទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។ ដោយឡែក ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏បានធ្វើកិច្ចសហប្រតិ- បត្តិការជាមួយគ្នាយ៉ាងច្រើនក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ក្រៅពីកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌក្រុមមិត្តភាពរដ្ឋសភា ដើម្បី ផ្លាស់ប្តូរបទពិសោធន៍លើការងារនីតិកម្ម រដ្ឋសភាទាំងពីរក៏បានគាំទ្រគ្នាទៅវិញទៅមក លើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និង សកលលោក។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនម៉ាឡេស៊ី ដែលបានរួមចំណែកក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។ តាមរយៈឯកឧត្តមនាយករដ្ឋមន្រ្តី សម្តេចបានផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្នាក់ដឹកនាំសភាម៉ាឡេស៊ីទាំងអស់ រដ្ឋសភាកម្ពុជាត្រៀមធ្វើកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយសភាម៉ាឡេស៊ី ៕

អត្ថបទ និងរូបភាព​ ដោយនាយកដ្ឋានព័ត៌មាន