រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:ប្រតិភូគណ:កម្មការមហាផ្ទៃ ការពាជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារនៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា
គណ:ប្រតិភូគណ:កម្មការមហាផ្ទៃ ការពាជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារនៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (3/8/2023 7:51:08 PM )

ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញដឹកនាំសហការី ក្នុងគណៈកម្មការចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារនៅរាជបណ្ឌិត្យសភានគរបាលកម្ពុជា នារសៀលថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ ពិសេសស្វែងយល់ពីរចនាសម័្ពន្ធ តួនាទី ភារកិច្ច និងបេសកកម្ម ក្នុងការបណ្តុះបណ្តាលធនធានបន្តវេន ពង្រឹងខឿននគរបាលជាតិឱ្យ កាន់តែរឹងមាំបន្ថែមទៀត ជាពិសេសពង្រឹងសមត្ថភាពរបស់កងកម្លាំងទាំងបច្ចេកទេស ទាំងយុទ្ធសាស្ត្រ យុទ្ធវិធី និងចំណេះដឹងភាសា បរទេសឱ្យមានសមត្ថភាពកាន់តែប្រសើរឡើង។

នៅក្នុងឱកាសទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភា នាយឧត្តមសេនីយ៍សាស្ត្រចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានជម្រាបជូនគណៈប្រតិភូអោយដឹងថា រាជបណ្ឌិត្យសភានគរបាលកម្ពុជា បានបង្កើតឡើងនៅឆ្នាំ២០០៧ ដែលមានអង្គភាពចំណុះ ចំនួន១១អង្គភាព និងមានសាលាភូមិភាគចំនួន៦ តាមបណ្តាខេត្តមួយចំនួន ដូចជា ខេត្តស្ទឹងត្រែង ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង និងខេត្តកំពង់ឆ្នាំង។ ចំពោះតួនាទីភារកិច្ចរបស់រាជបណ្ឌិត្យសភានគរបាលកម្ពុជាគឺធ្វើការសិក្សាស្រាវជ្រាវ ទៅលើកិច្ចការសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងស្រាវជ្រាវទៅលើកិច្ចការវិទ្យាសាស្ត្រនគរបាល ដូចជាពាក់ព័ន្ធទៅនឹងបទឧក្រិដ្ឋ ផ្សេងៗ ដូចជា ការជួញដូរគ្រៀងញៀនឆ្លងដែនខុសច្បាប់ ជាពិសេសការស្រាវជ្រាវច្បាប់សំខាន់ៗ ដែលពាក់ព័ន្ធនឹងរាជបណ្ឌិត្យសភា នគរបាលកម្ពុជា។ តួនាទីមួយទៀតគឺធ្វើការបណ្តុះបណ្តាលមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារទូទាំងប្រទេស។

ឯកឧត្តមនាយឧត្តមសានីយ៍សាស្ត្រាចារ្យបានបន្ថែមថា នៅពេលបច្ចុប្បន្ននេះរាជបណ្ឌិត្យសភានគរបាលកម្ពុជាបានដាក់ចេញនូវអភិក្រម- ៥ ទី១ ការផ្តួចផ្តើមគំនិត ទី២ ការចេះច្នៃប្រឌិត ទី៣ ការកែទម្រង់ ធ្វើយ៉ាងណាអោយបានល្អដើម្បីធ្វើការប្រកួតប្រជែងជាមួយបណ្តា ប្រទេសជិតខាង ទី៤ គំនិតនវានុវត្ត និងទី៥ បង្កើតនូវអ្វីដែលថ្មី។

ឯកឧត្តម កែប ជុតិមា បានថ្លែងការកោតសរសើរចំពោះវឌ្ឍនភាពការងារ ដែលរាជបណ្ឌិត្យសភានគរបាលកម្ពុជាសម្រេចបានក្នុងយុគ- សម័យតេជោសន្តិភាព លើការងារបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ប្រកបដោយ គុណភាព និងការកសាងមន្រ្តីនគរបាលវ័យក្មេង ជាប្រភពបន្តវេនទៅអនាគត សំដៅអនុវត្តភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូន ប្រជាពលរដ្ឋ និងប្រទេសជាតិអោយបានល្អប្រសើរ។

ឯកឧត្តម កែប ជុតិមា ក៏បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភានគរបាលកម្ពុជាដែលបានលះបង់ ទាំងកម្លាំងកាយ កម្លាំងស្មារតី ក្នុងការបណ្តុះបណ្តាលដល់ក្មួយៗដែលជាសិក្ខាកាមដែលប្រឡងជាប់ចូលបម្រើក្នុងក្របខណ្ឌនគរបាល- ជាតិ ដើម្បីអោយពួកគាត់មានចំណេះដឹងគ្រប់គ្រាន់ក្នុងការបម្រើប្រជាជន និងប្រទេសជាតិអោយភាពរីកចម្រើន ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន