សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ __ អគ្គនាយកដ្ឋាននីតិកម្មនិងស្រាវជ្រាវ ពិភាក្សាស្តីពីវឌ្ឍនភាពការងារនិងលើកទិសដៅបន្ត __ សមាជិករដ្ឋសភាកម្ពុជាចូលរួមសន្និសីទពិភពលោកលើកទី១១ សម្រាប់សមាជិកសភាវ័យក្មេង នៃសហភាពអន្តរសភា នៅប៉េរូ __ គណៈកម្មការទី១ នៃរដ្ឋសភា នាំយកអំណោយជូនប្រជាពលរដ្ឋ នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី វាយតម្លៃខ្ពស់ចំពោះការរៀបចំឯកសារនិងសេវានានា របស់សមាជិកគណៈប្រតិភូក៏ដូចជាអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ គណៈប្រតិភូគណៈកម្មការទី១ នៃរដ្ឋសភា អញ្ជើញចុះសួរសុខទុក្ខកងទ័ពជួរមុខរងរបួស ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមពិធីលៀងសាយភោជន៍ផ្លូវរដ្ឋ ជូនឯកឧត្តមប្រធានាធិបតីហ្វីលីពីននិងគណៈប្រតិភូ​ __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំក្រុមការងារដែលមានភារកិច្ច ទៅបម្រើការងារជូនគណៈ ប្រតិភូសភាកម្ពុជា ចូលរួមមហាសនិ្នបាតអន្តរសភាអាស៊ាន នៅប្រទេសម៉ាឡេស៊ី __ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា __ អគ្គនាយកទំនាក់ទំនងអន្តរជាតិ ពិធីការនិងព័ត៌​មា​ន​​ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ចូលរួមមហា​សនិ្ន​បាត​អន្តរសភាអាស៊ាននៅម៉ាឡេស៊ី ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណ:កម្មការជំនាញរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារនៅសាកលវិទ្យាល័យការពារជាតិ
គណ:កម្មការជំនាញរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារនៅសាកលវិទ្យាល័យការពារជាតិ
Prepaired By: NARA1472 ​ Date: (3/8/2023 7:22:13 PM )

ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូ គណៈកម្មការ ចុះសិក្សាស្វែងយល់ពីវឌ្ឍនភាពការងារ នៅសាកលវិទ្យាល័យការពារជាតិ ដោយបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យការពារជាតិ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តម កែប ជុតិមា បានពីគោលបំណងបេសកកម្មរបស់គណៈកម្មការមកសាកលវិទ្យាល័យការពារជាតិនាពេលនេះ គឺដើម្បីឈ្វេង- យល់ពីរចនាសម័្ពន្ធ តួនាទី ភារកិច្ច និងដំណើរការ នៃការបណ្តុះបណ្តាលធនធានបន្តវេន សម្រាប់ពង្រឹងខឿនការពារជាតិឱ្យកានតែរឹងមាំ បន្ថែមទៀត ជាពិសេសពង្រឹងសមត្ថភាពរបស់កងកម្លាំង ទាំងបច្ចេកទេស ទាំងយុទ្ធសាស្ត្រ និងយុទ្ធវិធី ឱ្យមានសមត្ថភាពដូចបណ្តា ប្រទេសក្នុងតំបន់។

ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ជា តារា បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជានាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងដោយបាន ការដឹកនាំណែនាំផ្ទាល់ពី សម្តេចពិជ័យសេនា ទៀ បាញ់ សន្តិភាពបានបង្កើតជាឱកាសមាស សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅ កម្ពុជា លើគ្រប់វិស័យ ក្នុងនោះការបណ្តុះបណ្តាលនាយទាហាន នៃកងយោធពលខេមរភូមិន្ទវ័យក្មេង ជាប្រភពបន្តវេន មានការរីកចម្រើន ធំធាត់ជាលំដាប់ ជាឆ្អឹងខ្នងរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តដោយជោគជ័យភារកិច្ច ថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ ជា តារា បានសម្ដែងនូវ ការចូលរួមអបអរសាទរ ជាមួយជោគជ័យរបស់រដ្ឋសភាជាតិ នីតិកាលទី៦ ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលបានបំពេញកិច្ចការជាច្រើន ដើម្បីបុព្វហេតុសុខ- សន្តិភាព ការអភិវឌ្ឍ និងការរស់នៅសុខដុមរមនារបស់ប្រជាជន។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានលើកឡើងថា សាកលវិទ្យាល័យការពារជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាតែមួយគត់ដែលបាននឹងកំពុង អនុវត្តកំណែទម្រង់ការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ននាយទាហានក្នុងវិស័យការពារជាតិ ផ្តោតជាសំខាន់លើវិទ្យាសាស្ត្រយោធា ទាំងយុទ្ធនាការ យុទ្ធសាស្ត្រ និងយុទ្ធវិធីដែលមានអត្ថន័យសំខាន់បន្ថែមលើវិទ្យាសាស្ត្រសង្គម វិទ្យាសាស្ត្រពិត និងភាសា។

ឯកឧត្តមនាយឧត្តមសេនីយ៍ ជា តារា បានបញ្ជាក់ថា «វិទ្យាសាស្ត្រយោធា គឺសិក្សាអំពី៖ កិច្ចការប្រុងប្រៀបកងកម្លាំងប្រដាប់អាវុធ, ការកសាងខឿនការពារជាតិ, ការប្រុងប្រៀបប្រទេសជាតិធ្វើសង្គ្រាម, ទម្រង់នៃរបៀបធ្វើសឹកសង្គ្រាម, វិទ្យាសាស្រ្តអំពីសឹកសង្គ្រាម ដែល ស្រាវជ្រាវពីចរិកលក្ខណៈរាល់ក្រឹត្យក្រម នៃសង្គ្រាម និងបណ្តាសកម្មភាពយោធាផ្សេងៗទៀតរបស់កងកម្លាំងប្រដាប់អាវុធ ជាប្រពៃណី និងមិនមែនប្រពៃណី។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុក «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន» ដូច្នេះកងទ័ពត្រូវតែមាន សមត្ថភាព ត្រូវតែហ្វឹកហ្វឺន និងបណ្តុះបណ្តាល ក្នុងឱកាសមាសនៃសន្តិភាពកំពុងមាន។ នាយឧត្តមសេនីយ៍ ជា តារា បានគូសបញ្ជាក់ថា លោកបានសម្រេចដាក់ចេញអនុវត្តឱ្យបានគោលដៅសំខាន់២របស់សាកលវិទ្យាល័យការពារជាតិ គឺទី១៖ស.ក.ជជាថ្នាលបណ្តុះបណ្តាល ធនធានមនុស្ស ក្នុងវិស័យការពារជាតិ និងទី២៖ជាមជ្ឈមណ្ឌលតម្រង់ទិស គោលជំហរទស្សនៈនយោបាយការពារជាតិចំទិស ស្របតាម ប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន «កងទ័ពជាខឿនការពារជាតិរបស់ប្រជាជន»។ បណ្តុះបណ្តាលឲ្យក្លាយជាកងទ័ពម្នាក់មាន សមត្ថភាពដឹកនាំបំពេញភារកិច្ចការពារជាតិ មាតុភូមិ ចូលរួមថែរក្សាសន្តិភាព ប្រឆាំងដាច់ខាតចលនាឧទ្ទាម ចលនាបដិវត្តន៍ពណ៌ដែល មានចរិកប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោត បណ្តុះបណ្តាលឱ្យក្លាយជាកម្លាំងពិតមួយ ដែលស្មោះត្រង់ ដាច់ខាត ចំពោះជាតិមាតុភូមិ គោរពជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល។

ឯកឧត្តម កែប ជុតិមា បានថ្លែងការកោតសរសើរ ចំពោះវឌ្ឍនភាពការងារដែលសាកលវិទ្យាល័យការពារជាតិ សម្រេចបានក្នុងយុគ- សម័យតេជោសន្តិភាព និងការខិតខំបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិប្រកបដោយគុណភាពការកសាងនាយទាហាន វ័យក្មេងជាប្រភពបន្តវេនទៅអនាគត សំដៅអនុវត្តភារកិច្ចការពារជាតិ ការពារបូរណភាពដែនដី នៃមាតុភូមិ ពិសេសការពារសន្តិភាពដែល ជាមរតកដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

បន្ទាប់ពីបានផ្លាស់ប្តូរយោបល់ ពាក់ព័ន្ធដល់ការលើកកំពស់វឌ្ឍនភាពការងារបណ្តុះបណ្តាល ហ្វឹកហ្វឺន និងបំប៉ននៅសាកលវិទ្យាល័យ ការពារជាតិ ជាមួយថ្នាក់ដឹកនាំសាកលវិទ្យាល័យការពារជាតិរួចមក ឯកឧត្តម កែប ជុតិមា និងគណៈប្រតិភូគណៈកម្មការ ក៏បានអញ្ជើញ ដាំដើមនាងនួន ជាអនុស្សាវរីយ៍ ជានិមិត្តរូប នៅសាកលវិទ្យាល័យការពារជាតិផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន