រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំ និងផ្សព្វផ្សាយវប្បធម៌ នៃទំនាក់ទំនងដ៏ល្អ ដល់យុវជនជំនាន់ក្រោយបានដឹង និងបន្តថែរក្សាឱ្យបានគង់វង្ស__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ__ ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នា រវាងកម្ពុជា-វៀតណាម__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ__ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម__ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាអាស៉ី(APA)​ នៅទីក្រុងអានតាលីយ៉ា​ នៃសាធារណរដ្ឋទួកគី​__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អបអរសាទរទិវាអន្តរជាតិនារី៨មីនា៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទទួលជួបសំណេះសំណាលប្រតិភូស្រ្តី មកពីគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងក្រោមជាតិជាង២០០នាក់
អបអរសាទរទិវាអន្តរជាតិនារី៨មីនា៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទទួលជួបសំណេះសំណាលប្រតិភូស្រ្តី មកពីគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងក្រោមជាតិជាង២០០នាក់
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (3/7/2023 4:41:00 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយប្រតិភូ ស្ត្រីមកពីគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិប្រមាណជាង២០០នាក់ ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣  នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

ក្នុងឱកាសទិវាអន្តរជាតិនារី៨មីនា សម្តេចប្រធានរដ្ឋសភាតែងតែទទួលជួបគណៈប្រតិភូស្រ្តីនៅរៀងរាល់ឆ្នាំ ប៉ុន្តែការជួបជុំបានអាក់ខាន ២ឆ្នាំកន្លងមក ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ទើបតែនៅឆ្នាំនេះ  ការជួបជុំបានរៀបចំធ្វើឡើងវិញ។ ទិវាអន្តរជាតិនារីឆ្នាំនេះបាន ប្រារព្ធធ្វើឡើង ក្រោមមូលបទ « ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល»។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ថា ប្រធានបទឆ្នាំនេះ គឺជាប្រធានបទមួយដ៏មានសារៈសំខាន់ និង សមស្របបំផុតទៅនឹងបរិបទបច្ចុប្បន្ន ទាំងក្នុងក្របខណ្ឌសកល តំបន់ និងប្រទេសនីមួយៗ។ ប្រធានបទនេះក៏បានបង្ហាញពីគុណតម្លៃ របស់ស្រ្តី ជាពិសេសស្រ្តីកម្ពុជា ដែលបានរួមចំណែកធំធេង ទាំងកម្លាំងកាយចិត្ត ក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ។ ដូចយើងទាំងអស់គ្នាបានដឹងហើយថា សន្តិភាពដែលយើងកំពុងរីករាយសព្វថ្ងៃនេះ រកបានមកដោយលំបាកបំផុត។ ដូចនេះយើង ដាច់ខាត ត្រូវរក្សាសន្តិភាពនេះឱ្យបាន ទោះក្នុងតម្លៃណាក៏ដោយ។

សម្តេចបានគូសបញ្ជាក់ថា សុខសន្តិភាព  និងស្ថិរភាពនយោបាយ ជាបុរេលក្ខណដ៏ចាំបាច់ មិនអាចខ្វះបាន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសង្គមជាតិនៅគ្រប់សម័យកាល។ យើងត្រូវចងចាំថា បើគ្មានសន្តិភាព គឺគ្មានអ្វីៗទាំងអស់។  ក្នុងនាមរដ្ឋសភា សម្តេចសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតស៊ូ លះបង់ និងពលីរបស់ស្រ្តីកម្ពុជា មកពីគ្រប់មជ្ឈដ្ឋាន ដែលបានរួម វិភាគទានដ៏មានតម្លៃដល់សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសង្គម ជាពិសេសក្នុងបរិបទ នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលស្រ្តី បានតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមទប់ស្កាត់ដោយជោគជ័យនូវការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ។ រដ្ឋសភាដែលជាស្ថាប័ន នីតិប្បញ្ញត្តិ និងជាដៃគូដ៏សំខាន់របស់ស្ថាប័ននីតិប្រតិបត្ដិ បានយកចិត្ដទុកដាក់ខ្ពស់ ក្នុងការបំពេញតួនាទីរបស់ខ្លួនក្នុងការពិនិត្យ តាមដាន និងអនុម័តច្បាប់ ផ្តល់សច្ចាប័នលើអនុសញ្ញា កតិ្តកាសញ្ញា និងពិធីសារអន្តរជាតិពាក់ព័ន្ធ ដើម្បីធានាសង្គតភាពស្របទៅនឹង បរិការណ៍នៃប្រទេសកម្ពុជា។

កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការលើកកម្ពស់ស្រ្តីក៏ដោយ តែក៏នៅមានបញ្ហាប្រឈមជាច្រើន ដែលត្រូវបន្តរួមគ្នាដោះ- ស្រាយ ក្នុងនោះរួមមានគម្លាតយេនឌ័រ ផ្នត់គំនិតសង្គមទៅលើស្រ្តី បញ្ហាហឹង្សាលើស្រ្តី និងក្មេងស្រី ជាដើម តែបញ្ហាទាំងនេះនៅតែ ដាក់គំនាបទៅលើស្រ្តី ក្នុងការចូលរួមក្នុងវិស័យនយោបាយ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងសង្គមឌីជីថល។  ដើម្បីចូលរួមលើកកម្ពស់ សមភាពយេនឌ័រនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព នៅក្នុងការដោះស្រាយបញ្ហានៅសេសសល់នោះ សម្តេចប្រធានរដ្ឋសភាបាន ផ្តល់អនុសាសន៍មួយចំនួនដល់អង្គពិធី។

អនុសាសន៍សម្តេចប្រធានរដ្ឋសភាមាន បន្តយកចិត្តទុកដាក់លើកស្ទួយតម្លៃស្រ្តីខ្មែរ ក្នុងសង្គម លើកកម្ពស់ស្ថានភាព តួនាទី និងសិទ្ធិ ស្ត្រីនៅក្នុងសង្គម និងលុបបំបាត់រាល់ទស្សនៈ ឬឥរិយាបថរើសអើងចំពោះស្រ្តី និងជនងាយរងគ្រោះ ដើម្បីធានាសម្រេចបាននូវ សមភាពយេនឌ័រនិងបរិយាបន្ន នៅក្នុងការអភិវឌ្ឍ។ បន្តយកចិត្តទុកដាក់បញ្រ្ជាបសមភាពយេនឌ័រ ទៅក្នុងក្របខណ្ឌគោលនយោបាយ និងកម្មវិធីជាតិ រួមទាំងកម្មវិធីកែទម្រង់ រដ្ឋបាលសាធារណៈ កម្មវិធីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ កម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម កម្មវិធី ប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍បៃតង ជាដើម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន