រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកអគ្គរាជទូតថ្មីប្រទេសថៃប្រចាំកម្ពុជាសន្យាថា នឹងជំរុញទំនាក់ទំនងរដ្ឋសភាកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំឡើង
ឯកអគ្គរាជទូតថ្មីប្រទេសថៃប្រចាំកម្ពុជាសន្យាថា នឹងជំរុញទំនាក់ទំនងរដ្ឋសភាកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំឡើង
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (1/18/2023 7:00:14 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ បាន អនុញ្ញាតឱ្យ ឯកឧត្តម ឈើតគៀត អាតថាករ (CherdKiat ATTHAKOR) ឯកអគ្គរាជទូតថ្មី នៃព្រះរាជាណាចក្រថៃ ប្រចំាព្រះរាជាណា- ចក្រកម្ពុជា ចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា មានសេចក្តីសោមនស្សរីករាយ និងសូមស្វាគមន៍ អបអរសាទរចំពោះ ឯកឧត្តម ឈើតគៀត អាតថាករ ដែលត្រូវ បានរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រថៃ តែងតាំងជា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចគូសបញ្ជាក់ថា ព្រះរាជាណាចក្រទំាងពីរបានភ្ជាប់ចំណងការទូតជាមួយគ្នាជាង៧៣ឆ្នំាមកហើយ ហើយទំនាក់ទំនង និងកិច្ចសហ- ប្រតិបត្តិការនេះ ត្រូវបានបន្តពូនជ្រុំដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរជាបន្តបន្ទាប់។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំង- ណាស់ដល់ការបន្តជំរុញលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទំាងពីរ ដែលមានស្រាប់ ឱ្យបាន កាន់តែល្អប្រសើរថែម មួយកម្រិតទៀត។

ឯកឧត្តម ឈើតគៀត អាតថាករ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្តមជួបសម្តែង ការគួរសមនាឱកាសនេះ។ ឯកឧត្តមបានបញ្ជាក់ថា ឯកឧត្តមពិតជាមានកិត្តិយសយ៉ាងធំធេង ដែលបានមកបំពេញបេសកកកម្មការទូត នៅកម្ពុជា។ ឯកឧត្តមសន្យាថា នឹងខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិ- បត្តិការប្រទេសទំាងពីរ និងរវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែរឹងមាំ ផងដែរ។

ឯកឧត្តម ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈររបស់កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏សូមអបអរសាទរចំពោះ ជោគជ័យដែលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានប្រសាសន៍លើកឡើងថា បច្ចុប្បន្នទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទាំងពីរ មានការរីកចម្រើនយ៉ាងខ្លាំង គួរអោយកត់សម្គាល់ ទំាងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ទេសចរណ៍រួមទំាងវិស័យផ្សេងៗទៀតជាច្រើន។ រាជរដ្ឋាភិបាលទាំងពីរ បានដាក់ចេញនូវផែនការដើម្បីសម្រេចបាន ទំហំពាណិជ្ជកម្មទ្វេភាគី ចំនួន១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥ ហើយការអនុវត្តជាក់ស្តែងមានកំណើនវិជ្ជមាន។ ដោយឡែក សម្រាប់រដ្ឋសភា នៃប្រទេសទាំងពីរ កម្ពុជា-ថៃ បានបន្តអនុវត្តជាមួយគ្នាយ៉ាងខ្ជាប់ខ្ជួន នូវគោលការណ៍គាំទ្រគ្នាទៅវិញទៅមក និងកិច្ច- សហប្រតិបត្តិការ ទាំងនៅលើវេទិកាអន្តរសភា ក្នុងតំបន់ និងសកលលោក។ ការគាំទ្រគ្នាទៅវិញទៅមក លើវិស័យការទូតសភារបស់ រដ្ឋសភាយើងទាំងពីរបាននាំមកនូវប្រសិទ្ធភាពយ៉ាងធំធេង ដល់ការរួមចំណែកលើកកម្ពស់កិច្ចសហប្រតិបត្តិការរបស់ស្ថាប័ននីតិប្រតិបត្តិ ប្រទេសទាំងពីរ។

សម្តេចប្រធានរដ្ឋសភា គំាទ្របេសកកម្មការទូតរបស់ ឯកឧត្តម ឈើតគៀត អាតថាករ និងជួយសម្របសម្រួលធ្វើយ៉ាងណាឱ្យទទួល បានជោគជ័យ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន