សេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា​ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ __ ព័ត៌មានវីដេអូ| សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ របៀបវារៈទី៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ... __ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញ គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ង្វៀន ហ៊្វូចុង អគ្គលេខាធិការបក្ស នៃគណបក្សកុម្មុយនីស្ត វៀតណាម __ រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពី ឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស និងប្រកាសបិទ សម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ __ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧​៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » អបអរសាទរខួបអនុស្សាវរីយ៍ថ្ងៃជ័យជម្នះ៧ មករា៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាគណៈអធិបតីភាព អង្គមិទ្ទិញរំឭកខួបលើកទី៤៤ នៅកោះពេជ្រ
អបអរសាទរខួបអនុស្សាវរីយ៍ថ្ងៃជ័យជម្នះ៧ មករា៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញជាគណៈអធិបតីភាព អង្គមិទ្ទិញរំឭកខួបលើកទី៤៤ នៅកោះពេជ្រ
Prepaired By: NARA1472 ​ Date: (1/8/2023 6:24:07 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និង សម្តេចអគ្គមហាសេនា- បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាគណៈអធិបតីភាព អង្គមិទ្ទិញរំឭកខួប លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២៣នៅមជ្ឈមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមករា ឆ្នាំ២០២៣។

ពិធីនេះ បានប្រារព្ធធ្វើឡើងយ៉ាងមហោឡារឹក ដោយមានវត្តមាន ឥស្សរជនថ្នាក់ដឹកនាំសំខាន់ៗ ព្រមទាំងវត្តមានចូលរួមពីសំណាក់ប្រជា- ពលរដ្ឋ មន្ត្រីរាជការ សិស្ស-និស្សិត ភ្ញៀវជាតិ អន្តរជាតិ ច្រើនម៉ឺននាក់។

គណបក្សប្រជាជនកម្ពុជា ដោយមានការគាំទ្រពីបណ្តាប្រទេសជាមិត្តឆ្ងាយជិត បានរំដោះប្រទេសជាតិ និងអាយុជីវិតពលរដ្ឋ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ៧ មករា ១៩៧៩ ជាថ្ងៃដែលប្រទេសកម្ពុជា ក៏ដូចជាពលរដ្ឋទូទាំងប្រទេស ត្រូវបានសង្គ្រោះ រំដោះចេញផុតពី របបប្រល័យពូជសាសន៍ (កម្ពុជាប្រជាធិបតេយ្យ) ដ៏ខ្មៅងងឹត ដែលបានដឹកនាំប្រទេសពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ បានធ្វើឱ្យបាត់បង់ អាយុជីវិតពលរដ្ឋស្លូតត្រង់រាប់លាននាក់ ហើយប្រទេសជាតិទាំងមូលបានវិនាសអន្តរាយយ៉ាងធ្ងន់ធ្ងរបំផុត។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៧មករា ឆ្នាំ១៩៧៩ ត្រូវបានពលរដ្ឋខ្មែរ ចាត់ទុកថា​ ជាថ្ងៃកំណើតទី២របស់ខ្លួន។ គ្មាន៧មករាឆ្នាំ១៩៧៩​ គឺគ្មានថ្ងៃនេះឡើយ។ នៅក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ ប្រជាពលរដ្ឋមាន សិទ្ធិសេរីភាពពេញលេញឡើងវិញ ប្រទេសជាតិទាំងមូលបានផ្តើមកសាង អភិវឌ្ឍន៍ មានសុខសន្តិភាព រីកចម្រើនគ្រប់វិស័យរហូតមក ដល់សព្វថ្ងៃ។

កម្ពុជាបច្ចុប្បន្ន មានកិត្យានុភាព និងមុខមាត់នៅលើឆាកអន្តរជាតិ ហើយបាននឹងកំពុងចូលរួមយ៉ាងសកម្ម នៅក្នុងការរួមចំណែកយ៉ាង សំខាន់ក្នុងការកសាងសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សាមគ្គីភាព របស់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងសកលលោក តាមរយៈវេទិកាអន្តរជាតិជាច្រើន ទាំងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដូច នៅឆ្នាំ២០២២ កន្លងមកនេះ សភាកម្ពុជាជាប្រធាន អន្តរសភាអាស៊ាន (AIPA) ចំណែករាជរដ្ឋាភិបាលជាប្រធានអាស៊ាន (ASAEN) បានដឹកនាំមហាសន្និបាត និងកិច្ចប្រជុំធំៗ ទទួលបាន ជោគជ័យយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិ។

សូមឱ្យស្មារតីថ្ងៃរំដោះជាតិ៧មករា ឆ្នាំ១៩៧៩ ស្ថិតនៅក្នុងក្រអៅបេះដូងពលរដ្ឋគ្រប់ៗរូប និងជានិមិត្តរូបនៃសាមគ្គីជាតិ និងមហាគ្រួសារ- ខ្មែរ ស្ថិតនៅជាអមតៈក្រោមម្លប់សុខសន្តិភាពជានិច្ចនិរន្ត៍៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន