សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២
ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (12/9/2022 1:20:28 AM )

នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៩ ខែឆ្នូ ឆ្នាំ២០២២ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញជា អធិបតីក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ ឆ្នាំ២០២២ ក្រោមប្រធានបទ ខួបលើកទី៧៥ នៃសេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស។

អង្គពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ និងស្ថាប័ន ពាក់ព័ន្ធ។ ឯកឧត្តម យ៉ង់ សែម ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា បានមានប្រសាសន៍ថា ថ្ងៃនេះក្នុងនាមគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា ពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានរៀបចំពិធីអបអរសាទរទិវា សិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ និងមានកិច្ចសហប្រតិបត្តិការជាមួយ គណៈកម្មការទី១ រដ្ឋសភា អង្គការការីតាសកម្ពុជា ក្រុមហ៊ុនខ្មែរហៅហូល និងហ៊ែលឃែរ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក្នុងការរៀបចំកម្មវិធីនេះឡើង។

ឯកឧត្តម បានបន្តថា សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សនេះ ជាឧត្តមគតិរួមមួយដែលប្រជាពលរដ្ឋគ្រប់ៗប្រទេសបានសម្រេច ដើម្បីអោយបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ ដោយរក្សាខ្ជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្តីប្រកាសនេះ ខិតខំប្រឹងប្រែង បណ្តុះបណ្តាល ការគោរពសិទ្ធិ និងសេរីភាព ទាំងនេះតាមរយៈការបង្រៀន និងការអប់រំ ហើយនឹងខិតខំប្រែងធានាអោយមានការទទួល- ស្គាល់ជាសកល ជាក់ស្តែងនូវសិទ្ធិ និងសេរីភាព ដោយវិធានការជាតិ និងអន្តរជាតិ ដែលមានលក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុង ចំណោមប្រជាពលរដ្ឋ នៃរដ្ឋសមាជិក ទាំងក្នុងចំណោមប្រជាពលរដ្ឋដែនដីដែលស្ថិតនៅក្រោមអំណាចនៃរដ្ឋទាំងនោះផងដែរ។

ថ្លែងក្នុងអង្គពិធី ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានមានប្រសាសន៍ថា ក្នុងនាម សម្តេចវិបុលសេនា- ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងឯកឧត្តមផ្ទាល់ ឯកឧត្តមសូមចូលរួម អបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ខួបលើកទី៧៤ និងមានកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មការទី១ ព្រឹទ្ធសភា រដ្ឋសភា អង្គការការីតាសកម្ពុជា ក្រុមហ៊ុនខ្មែរហៅហូល និងហ៊ែលឃែរ និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្នុងការរៀបចំកម្មវិធីនេះឡើង ដើម្បី រំលឹកឡើងវិញនៃការអនុម័តសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៤៧ ក្នុងការបង្ហាញពី យុទ្ធនាការជាបន្តបន្ទាប់ នៃការគោរពអនុវត្តជាប្រក្រតីឥតឈប់ឈរ ក្នុងការគោរពសិទ្ធិ ស្របតាមសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិ- មនុស្ស។ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ព្រះរាជាណាចក្រកម្ពុជាដែលដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតី- តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការ សហប្រជាជាតិសេចក្តីប្រកាសជាសកលស្តីពីសិទ្ធមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយ ដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិជនមានពិការភាព សិទ្ធិស្តី្រ និងសិទ្ធិកុមារ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន