រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំ និងផ្សព្វផ្សាយវប្បធម៌ នៃទំនាក់ទំនងដ៏ល្អ ដល់យុវជនជំនាន់ក្រោយបានដឹង និងបន្តថែរក្សាឱ្យបានគង់វង្ស__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ__ ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នា រវាងកម្ពុជា-វៀតណាម__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ__ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម__ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាអាស៉ី(APA)​ នៅទីក្រុងអានតាលីយ៉ា​ នៃសាធារណរដ្ឋទួកគី​__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមសិក្ខាសាលាស្តីពី ការពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណត់ទិសដៅអនុវត្តបន្ត
មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភា ចូលរួមសិក្ខាសាលាស្តីពី ការពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណត់ទិសដៅអនុវត្តបន្ត
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (12/9/2022 12:54:38 AM )

នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ មន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចំនួន ១០៧រូប បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការពិនិត្យ និង វាយតម្លៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកំណត់ទិសដៅអនុវត្តបន្ត ក្រោមអធិបតី ឯកឧត្តម មិត្ត ការ៉េន អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារ កំពតឌីយ៉ាម៉ង់ ក្រុង- កំពត ខេត្តកំពត។

ក្នុងឱកាសនោះ ឯកឧត្តម មិត្ត ការ៉េន បានមានប្រសាសន៍ថា សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយពីវឌ្ឍនៈភាពបូកសរុប និងប្រមូលយកធាតុចូលពីគ្រប់បញ្ហាប្រឈម សំណូមពរ ក្នុងឆ្នាំ២០២២ និងការកំណត់ទិសដៅការងារ ក្នុងឆ្នាំបន្តបន្ទាប់របស់កម្មវិធី កែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជា នាយកដ្ឋាន អង្គភាព ទាំងអស់ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ ជាមួយនេះ ឯកឧត្តមក៏បានសម្តែងសេចក្តីសោមនស្សរីករាយ ដែលអគ្គលេខាធិការដ្ឋានរដ្ឋសភា តាមរយៈក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ បានរៀបចំសិក្ខាសាលានេះឡើងបន្ទាប់ពីការអាក់ខានជាយូរឆ្នាំដោយបញ្ហាកូវីដ១៩ នាពេលកន្លងមក។

ឯកឧត្តមបានជម្រាបជូនថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាកម្មវិធីកែទម្រង់ថ្នាក់ជាតិមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានភាពប្រទាក់ក្រឡាទៅនឹងកម្មវិធីកែទម្រង់ផ្សេងទៀត នឹងបានដាក់ឲ្យអនុវត្តនៅក្នុងខែធ្នូ ឆ្នាំ២០០៤ លើគោលដៅចម្បងតែមួយ គឺ “ការបង្កើនភាពជឿទុកចិត្តបាននៃថវិកា” ហើយដែលផ្តើមឡើងអនុវត្តតែក្នុងក្របខ័ណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ នៅពេល នោះ។

ឯកឧត្តម សាត ពុធថាវី ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជាសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានលើកឡើងថា អង្គសិក្ខាសាលាដំណើរការប្រកបដោយផ្លែផ្កា និងទទួលបានធាតុចូលដ៏មានតម្លៃពីគ្រប់ នាយកដ្ឋាន អង្គភាព សម្រាប់ជាទិសដៅដល់ក្រុមការងារ ក្នុងការបូកសរុបរៀបចំរបាយការណ៍ និងកំណត់ទិសដៅសម្រាប់អនុវត្តបន្ត ពិសេសក្រុមការងារនឹងឈានទៅរៀបចំនូវផែនការថវិកា បានគ្រប់ជ្រុងជ្រោយប្រសិទ្ធភាព និងតម្លាភាពបានល្អប្រសើរជាងមុន។

ឯកឧត្តម បានរំលឹកផងដែរថា ក្នុងស្ថានភាពដ៏លំបាកជាង២ឆ្នាំកន្លងមកនេះ រដ្ឋសភា និងអគ្គលេខាធិការដ្ឋានរដ្ឋសភា មិនខុសពី រាជរដ្ឋាភិបាលនោះទេ ដែលត្រូវប្រឈមនឹងបញ្ហាថវិកាយ៉ាងតឹងតែង ដែលបង្ករឡើងដោយវិបត្តិកូវីដ១៩។ រដ្ឋសភា ក៏ដូចជាអគ្គលេខា- ធិការដ្ឋសភា មានកាតព្វកិច្ចចំពោះបុព្វហេតុជាតិ គឺការចូលរួមសន្សំសំចៃថវិកាជាតិ ដោយទទួលយកការធ្វើវិចារណកម្មថវិកាចំនួន ៣លើក ក្នុងឆ្នាំ ២០២០ និងឆ្នាំ២០២១ ដើម្បីធានានូវភាពទ្រាំទ្របានរបស់ថវិកាជាតិ ចំពោះវិបត្តិដ៏ធំដែលជាក់ស្តែងប្រទេសកម្ពុជាយើង បានចេញផុតពីវិបត្តិកូវីដ១៩ លឿនជាងគេ និងអាចស្តារសេដ្ឋកិច្ចបានល្អប្រសើរគួរជាទីកត់សម្គាល់។ ឯកឧត្តមបានបន្តថា ក្នុងកាលៈ- ទេសៈដ៏លំបាកនេះ រដ្ឋសភាក៏ត្រូវប្រឈមនឹងមុខចំណាយចាំបាច់ជាក់ស្តែងដែលពុំអាចមើលរំលងបាន ពិសេស បេសកកម្មក្នុង និងក្រៅ ប្រទេស និងការធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំអន្តរជាតិជារូបវ័ន្តដោយឥតគ្រោងទុក ដែលចាំបាច់ និងមានសារៈប្រយោជន៍ ចំពោះប្រទេសជាតិ- យើង ផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន