រដ្ឋសភាកម្ពុជា-វៀតណាម ឯកភាពរួមគ្នានៅក្នុងការពូនជ្រុំ និងផ្សព្វផ្សាយវប្បធម៌ នៃទំនាក់ទំនងដ៏ល្អ ដល់យុវជនជំនាន់ក្រោយបានដឹង និងបន្តថែរក្សាឱ្យបានគង់វង្ស__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ__ ឯកឧត្តមអនុប្រធានរដ្ឋសភាវៀតណាម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចសម្តេចប្រធានរដ្ឋសភាកម្ពុជានៅវៀតណាម បង្ហាញពីមនោសញ្ចេតនាស្និទ្ធស្នាល និងការជឿជាក់គ្នា រវាងកម្ពុជា-វៀតណាម__ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញដល់សាធារណរដ្ឋសង្គមនិយមវៀតណាមដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ម្ចាស់ផ្ទះ__ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី អញ្ជើញដឹកនាំ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ច នៅសាធារណរដ្ឋសង្គមនិយមវៀតណាម__ គណ:ប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិនៃសភាតំបន់អាស៊ី(APA) នៅទីក្រុងអានតាលីយ៉ា ប្រទេសតួកគី__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃការចូលរួមរបស់គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិសភាអាស៉ី(APA)​ នៅទីក្រុងអានតាលីយ៉ា​ នៃសាធារណរដ្ឋទួកគី​__ សេចក្តីជូនដំណឹង ស្តីពីគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងចូលរួមកិច្ចប្រជុំកំពូល សភាកម្ពុជា-ឡាវ-វៀតណាម(CLV) លើកទី១ នៅទីក្រុងវៀងចន្ទន៍ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតសភានិយាយភាសាបារាំង តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី១០
គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតសភានិយាយភាសាបារាំង តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី១០
រៀបរៀងដោយ ៖​ NARA1472 ​ នៅថ្ងៃទី (12/1/2022 7:09:47 PM )

ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូ សភា នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមមហាសន្និបាតសភានិយាយភាសាបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី១០ នៅទីក្រុងដាណា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ពិធីបើកកិច្ចប្រជុំមហាសន្និបាតAPFតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១០ បានប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាព របស់ ឯកឧត្តម ជិន ថាញ់មិន (Trần Thanh Mẫn) អនុប្រធានប្រចាំការ នៃរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

វត្តមានចូលរួមមហាសន្និបាតAPF តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី១០ មានសមាជិក សមាជិកាសភា និងតំណាងអង្គការអន្តរជាតិនានា ចំនួនប្រមាណ៤០រូប មកពី ក្រុមសភាជាតិAPF ក្រុមសភាជាតិកម្ពុជា វៀតណាម ឡាវ ប៉ូលីនេស៊ី-ហ្រ្វង់សេ នូវែលកាឡេដូនី អគ្គលេខា- ធិការដ្ឋានរដ្ឋបាលAPF តំណាងអង្គការអន្តរជាតិ នៃប្រទេសប្រើភាសាបារាំងប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រធានទីភ្នាក់ងារឧត្តមសិក្សា នៃអង្គការអន្តរជាតិ នៃប្រទេសប្រើភាសាបារាំង ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក តំណាងអង្គការសុខភាពពិភពលោក ប្រចាំតំបន់អាស៊ី- ប៉ាស៊ីហ្វិក និងតំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA)។

សមាសភាពគណៈប្រតិភូសភាកម្ពុជា រួមមាន ឯកឧត្តម ប៉ុល លឹម អនុប្រធានគណៈកម្មការទី៤ នៃព្រឹទ្ធសភា (សមាជិកក្រុមសភាជាតិ- កម្ពុជាAPF) ឯកឧត្តម យឹម លាត សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា (សមាជិកាក្រុមសភាជាតិកម្ពុជាAPF) (ប្រធានបណ្តាញ- សមាជិកសភាវ័យក្មេង នៃក្រុមសភាជាតិកម្ពុជាAPF) រួមជាមួយមន្រ្តីជំនាញ នៃអគ្គលេខាធិការដ្ឋានសភាកម្ពុជាផងដែរ។

បន្ទាប់ពីបានដំណើរការរយៈពេលពីរថ្ងៃ មហាសន្និបាតAPF តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី១០ បានសម្រេចនូវលទ្ធផលដូចខាងក្រោម៖

-បានអនុម័តរបៀបវារៈមហាសន្និបាតសភានិយាយភាសបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១០

-បានស្តាប់របាយការណ៍សកម្មភាពក្រុមជាតិនានា នៃសភានិយាយភាសាបារាំង តំបន់អាស៊ី-ប៉ាស៊ីហ្វិក របាយការណ៍សកម្មភាពសភា- និយាយភាសាបារាំងតំបន់អឺរ៉ុប និងរបាយការណ៍សកម្មភាព នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសភានិយាយភាសាបារាំង

-បានកត់សម្គាល់ទុកនូវសកម្មភាព ដែលបាននឹងកំពុងដំណើរការរបស់អង្គការអន្តរជាតិ នៃប្រទេសនិយាយភាសាបារាំង និងទីភ្នាក់ងារ ឧត្តមសិក្សា នៃប្រទេសនិយាយភាសាបារាំង

-បានស្តាប់ពីកង្វល់របស់ក្រុមសភាជាតិសមាជិកតំបន់ ស្តីពីបញ្ហាប្រឈម នៃការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ នៃវិបត្តិសុខភាព និងសេដ្ឋកិច្ច ដែលបង្កឡើងដោយជម្ងឺរាត្បាតកូវីដ-១៩

-បានស្តាប់បទអន្តរាគមន៍ តំណាងពិសេសរបស់មូលនិធិអង្គការសហប្រជាជាតិ សម្រាប់ប្រជាជន និងតំណាងពិសេសរបស់អង្គការសុខ- ភាពពិភពលោក ដែលបានចែករំលែកបទពិសោធន៍ល្អៗលើប្រធានស្តីពីការប្រែប្រួលអាកាសធាតុ និងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត កូវីដ-១៩

-បានគូសបញ្ជាក់នូវភាពចាំបាច់ នៃការពង្រឹងសហប្រតិបត្តិការ រវាងសភាសមាជិកសភានិយាយភាសាបារាំង នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីរួមគ្នាដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងវិបត្តិថ្មីៗ សម្រាប់ជាប្រយោជន៍រួមរបស់ប្រទេស និងប្រជាជនក្នុងតំបន់

-បានធ្វើបច្ចុប្បន្នភាពលក្ខន្តិកៈសភានិយាយភាសាបារាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក៖ បន្ថែមសមាជិកពីចំនួន៤ ទៅចំនួន៧ កំណត់រយៈពេល ប្រជុំមហាសន្និបាតរៀងរាល់ពីរឆ្នាំម្តងតាមវេនវិលជុំ រវាងអនុតំបន់អាស៊ី និងប៉ាស៊ីហ្វិក និងផ្លាស់តួនាទីប្រធានតំបន់ និងតួនាទីដទៃទៀត​ក្នុងគណៈកម្មាធិកាអចិន្រ្តៃយ៍ នៃសភានិយាយភាសាបារាំងរៀងរាល់ពីរឆ្នាំម្តង

-សម្រេចរៀបចំកិច្ចប្រជុំមហាសន្និបាតសភានិយាយភាសាបារាំង តំបន់អាស៊ី-ប៉ាស៊ីហ្វិក លើកទី១១ នៅទីក្រុងនូមេអា នៃកោះនូវែលកា- ឡេដូនី នៅត្រីមាសទី៤ ឆ្នាំ២០២៤។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន