សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈកម្មការជំនាញរដ្ឋសភា កម្ពុជា -ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា
គណៈកម្មការជំនាញរដ្ឋសភា កម្ពុជា -ឡាវ ប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា
Prepaired By: NARA1472 ​ Date: (11/27/2022 7:01:59 PM )

គណៈកម្មការជំនាញ រដ្ឋសភាកម្ពុជា និងរដ្ឋសភាឡាវ បានប្តេជ្ញាបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីផល- ប្រយោជន៍ដល់ផ្នែកសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការអភិវឌ្ឍ នៃប្រទេស ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជន នៃប្រទេសទាំងពីរ ពិសេសប្រជាជននៅជាប់ព្រំដែនជាមួយគ្នា។

ការបញ្ជាក់ជំហរបែបនេះ បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សាការងាររវាង ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក នៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ និង ឯកឧត្តម កែប ជុតិមា ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ជាមួយគណៈប្រតិភូសភាឡាវ ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោបណ្ឌិត វង្សស័ក ផាន់ថាវង្ស ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា និងជាប្រធាន ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ឡាវ នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោយពីបញ្ចប់ការចូលរួមកិច្ច- ប្រជុំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជំនួបពិភាក្សា រវាងក្រុមមិត្តភាពរដ្ឋសភាទាំងពីរ បានផ្តោតលើកការជំរុញការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើការងារផ្នែក សន្តិសុខជាតិ ការអភិវឌ្ឍនៅតំបន់ជាប់ព្រំដែនជាមួយគ្នា ការជំរុញទំនាក់ទំនងពាណិជ្ជកម្ម ជាដើម។

ឯកឧត្តម កែប ជុតិមា បានចាត់ទុកវត្តមានប្រធានសភាឡាវ និងគណៈប្រតិភូទាំងអស់នៃសភាឡាវ ដែលបានមកចូលរួមមហាសន្និបាត អាយប៉ានៅកម្ពុជា គឺជាការចូលរួមចំណែកយ៉ាងល្អប្រសើរ នៅក្នុងជ័យជំនះ នៃការរៀបចំមហាសន្និបាតអាយប៉ា លើកទី៤៣ របស់សភា កម្ពុជា។ ឯកឧត្តម បានមានប្រសាសន៍ថា រដ្ឋសភាកម្ពុជា មានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះការរីកចម្រើន នៃទំនាក់ទំនង រវាងសភា នៃប្រទេសទាំងពីរ (កម្ពុជា-ឡាវ) ក្នុងនោះស្តែងឱ្យឃើញតាមរយៈការប្តេជ្ញាចិត្ត និងការឯកភាពនៅក្នុងជំនួបរវាង សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភា នៃសាធា- រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ប្រទេសក៏ដូចជាប្រជាជនប្រទេសទាំងពីរ នឹងចូលរួម ពង្រឹងមិត្តភាពដែលមានស្រាប់ឱ្យកាន់តែរីកចម្រើនទៅថ្ងៃអនាគត។ ក្នុងក្របខ័ណ្ឌរវាងគណៈកម្មការជំនាញ នៃរដ្ឋសភាប្រទេសទាំងពីរ ឯកឧត្តម កែប ជុតិមា រំពឹងថា នឹងមានការបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាថែមទៀត ទាំងផ្នែកទស្សនកិច្ច និងជំនួយផ្សេងៗ ជាដើម។

ចំណែកភាគីឡាវ បានសម្តែងការអបអរសាទរចំពោះសភាកម្ពុជាក្នុងភាពម្ចាស់ការដឹកនាំមហាសន្និបាតអាយប៉ាលើកទី៤៣ ប្រកបដោយ ភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្កែផ្កាគួរជាទីមោទនភាព និងបានសម្តែងការអរគុណចំពោះគណៈកម្មការជំនាញ នៃរដ្ឋសភា កម្ពុជា ដែលបានទទួលស្វាគមន៍គណៈប្រតិភូសភាឡាវនាពេលនេះ បន្ទាប់ពីភាពមមាញឹកក្នុងកិច្ចប្រជុំ នៃមហាសន្និបាតអាយប៉ាដែល ទើបនឹងបញ្ចប់ទៅនេះ។

ឯកឧត្តមឧត្តមសេនីយ៍ទោបណ្ឌិត វង្សស័ក ផាន់ថាវង្ស សន្យាថា នឹងខិតខំជំរុញការទំនាក់ទំនង និងកិច្ចសហប្រតិការ រវាងក្រុមមិត្តភាព រដ្ឋសភាកម្ពុជា-ឡាវ ក៏ដូចជាផ្លាស់ប្តូរដំណើរទស្សនកិច្ច ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ឱ្យកាន់តែសកម្មឡើងនៅគ្រប់កម្រិត ព្រមទាំងសន្យាបន្តថែរក្សាសាមគ្គីជាប្រពៃណី និងបងប្អូនល្អ នៅក្នុងការគំាទ្រគ្នានៅលើវេទិកាទ្វេភាគី និងវេទិកាអន្តរសភានានាផងដែរ។

ឯកឧត្តម ក៏បានស្នើនូវការអនុវត្តទៅលើកិច្ចព្រមព្រៀងដែលរដ្ឋសភាប្រទេសទំាងពីរ ធ្លាប់បានឯកភាពគ្នានាពេលកន្លងមក ដែលក្នុងនោះ មានទាំងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងការអនុវត្តទៅលើការផ្តល់អាហារូបករណ៍ សម្រាប់សិស្ស និស្សិត ប្រទេសទាំងពីរ កិច្ចសហប្រតិបត្តិការទប់ស្កាត់ការចរាចរណ៍គ្រឿងញៀននៅតាមបន្ទាត់ព្រំដែន ទេសចរណ៍ វប្បធម៌ កីឡា សេដ្ឋកិច្ច ពាណិជ្ជកម្ម បន្តការដោះស្រាយការបោះបង្គោលព្រំដែនដែលនៅសេសសល់១៤ភាគរយ ជាដើមនេះ ឱ្យកាន់តែ លេចរូបរាងល្អឡើង។

ជាមួយគ្នានេះ ឯកឧត្តម ឡូយ សុផាត បានមានប្រសាសន៍ថា ក្នុងនាមរដ្ឋសភាកម្ពុជា នឹងបន្តរឹតចំណងមិត្តភាព និងប្រពៃណី ដែលមាន ស្រាប់រវាងប្រទេសទាំងពីរ។ ឯកឧត្តម បានសម្តែងក្តីរីករាយនៅពេលឃើញប្រទេសឡាវ កំពុងតែពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធភ័ស្តុភារកម្ម ដែលនឹងជំរុញដល់ការតភ្ជាប់ការដឹកជញ្ជូន រវាងប្រទេសឡាវមកកាន់កម្ពុជា ដើម្បីជាប្រយោជន៍បម្រើដល់វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ព្រមទាំងជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរឲ្យមានការរីកចម្រើនទាំងអស់គ្នា។

ឯកឧត្តម បញ្ជាក់ថា បច្ចុប្បន្ន ព្រំប្រទល់នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម(CLV) បានជំរុញការចាប់ផ្តើមឱ្យមានផ្នែកការដឹកជញ្ជូន ការធ្វើពាណិជ្ជកម្មទៅវិញទៅមក រវាងឡាវ និងកម្ពុជា បានច្រើនជាងមុន។  ឯកឧត្តម បានសម្តែងការគាំទ្រ ក៏ដូចជាលើកទឹកចិត្តដល់ រដ្ឋាភិបាល អាជ្ញាធរខេត្ត ស្រុកក្នុងមូលដ្ឋាន នៃព្រំប្រទល់ប្រទេសទាំងពីរ(កម្ពុជា-ឡាវ) ធ្វើការទំនាក់ទំនងឱ្យកាន់តែល្អថែមទៀត ដើម្បី ពង្រីកភាពជាដៃគូផ្នែកសេដ្ឋកិច្ច ដែលជំរុញឱ្យខេត្តជាប់ព្រំប្រទល់ប្រទេសទាំងពីរកាន់តែមានការរីកចម្រើនបន្ថែមទៀត ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន