សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញលៀងសាយភោជន៍ ជូនប្រធានរដ្ឋសភាឡាវ និងគណៈប្រតិភូដែលបានអញ្ជើញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញលៀងសាយភោជន៍ ជូនប្រធានរដ្ឋសភាឡាវ និងគណៈប្រតិភូដែលបានអញ្ជើញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា
Prepaired By: NARA1472 ​ Date: (11/25/2022 6:32:23 PM )

នៅរាត្រីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានរៀបចំលៀងសាយភោជន៍ជូន ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន (Saysomphone PHOMVIHANE) ប្រធានរដ្ឋសភា នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅកម្ពុជា។

សម្តេចអគ្គមហាពញាចក្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ឡាវនៅកម្ពុជា នាឱកាសនេះថា មិនត្រឹមផ្តល់នូវកិត្តិយស បង្ហាញនូវការគាំទ្រ និងការរួមវិភាគទានដ៏មានតម្លៃដល់ភាពជោគជ័យ នៃ មហាសន្និបាតអាយប៉ាលើកទី៤៣ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេស ទាំងពីរ ដែលមានស្រាប់ ជាពិសេសរវាងរដ្ឋសភាទាំងពីរឱ្យកាន់តែប្រសើរ និងស៊ីជម្រៅថែមមួយកម្រិតទៀត។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា  ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាបងប្អូនកម្ពុជាឡាវ ដែលមានតំាងពីយូរណាស់មក ហើយនោះ ទោះបីនៅក្នុងកាលៈទេសៈនៃការរាលត្បាតជំងឺកូវីដ-១៩ នាពេលកន្លងមកយ៉ាងណាក្តី ក៏ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃប្រទេស ទំាងពីរតែងតែរកមធ្យោបាយដើម្បីជួបប្រាស្រ័យទាក់ទងគ្នា ដូចជាការជួបគ្នាតាមអនឡាញ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហ- ប្រតិបត្តិការជាមួយគ្នាជាប់ជាប្រចាំ។ សម្តេចបានបញ្ជាក់ថា ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌ នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ បក្ស និងប្រជាជន បានឆ្លុះបញ្ចាំងនូវអត្ថន័យដ៏ជ្រាលជ្រៅ នៃទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជា ប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ហើយបានផ្តល់នូវឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងសងខាង។

ក្នុងពិធីលៀងសាយភោជន៍នាឱកាសនេះ សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តមបណ្ឌិត សាយ សំភូន ភូមវិហាន សូមប្រសិទ្ធពរឱ្យ ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសយើងទំាងពីរ កម្ពុជា-ឡាវ ស្ថិតស្ថេរ គង់វង្ស ជាអមតៈ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន