រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » កិច្ចប្រជុំគណៈកម្មការបូកសរុបដើម្បីរៀបចំសេចក្ដីថ្លែងការណ៍រួមរបស់មហាសន្និបាតអន្តរសភា AIPA
កិច្ចប្រជុំគណៈកម្មការបូកសរុបដើម្បីរៀបចំសេចក្ដីថ្លែងការណ៍រួមរបស់មហាសន្និបាតអន្តរសភា AIPA
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/23/2022 6:16:31 PM )

ឯកឧត្ដម ឈិត គឹមយាត សមាជិកព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មការបូកសរុប អាយប៉ា ក្នុងឱកាសនៃមហាសន្និបាត អន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ដើម្បីរៀបចំ សេចក្ដីថ្លែងការណ៍រួមរបស់ មហាសន្និបាតអន្តរសភា  (AIPA)  លើកទី៤៣។

សមាសភាពសមាជិកគណៈប្រតិភូ អន្តរសភាអាស៊ានអាយប៉ា ដែលបានចូលរួមក្នុងកិច្ចប្រជុំនេះមាន ចំនួន៨ប្រទេសគឺ សភាព្រុយណេ ដារូស្សាឡាម ឥណ្ឌូនេស៊ី ឡាវ ហ្វីលីពីន សឹង្ហបុរី ថៃ វៀតណាម និងកម្ពុជា ព្រមទាំង លោកជំទាវ Nguyen Tuong Van អគ្គលេខាធិការអន្តរសភាអាយប៉ា ផងដែរ។

អង្គប្រជុំបានធ្វើការពិភាក្សា និងកែសម្រួលលើសេចក្តីព្រាងសេចក្តីសម្រេច នៃសេចក្តីថ្លែងការណ៍រួមរបស់មហាសន្និបាតអន្តរសភាលើកទី៤៣ ចំនួន១៣ ដូចខាងក្រោម៖

១.សេចក្តីផ្តើម

២.គណៈប្រតិភូ

៣.កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអន្តរសភាអាយប៉ា

៤.ព្រះរាជសារ និងសាររបស់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលទាំង៨ប្រទេសដែលជាសមាជិកអាស៊ាន

៥.ពិធីបើកមហាសន្និបាតអន្តរសភាអាយប៉ាលើកទី៤៣

៦.អនុប្រធាននៃមហាសន្និបាតអន្តរសភាអាយប៉ាលើកទី៤៣

៧.សេចក្តីថ្លែងការណ៍របស់ប្រធានគណៈប្រតិភូនៃសមាជិកសភាអាយប៉ា

៨.សេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការរងអាស៊ាន និងអគ្គលេខាធិការអន្តរសភាអាស៊ាន (អាយប៉ា)

៩.សេចក្តីថ្លែងការណ៍របស់ប្រធានគណៈប្រតិភូសភាសង្កេតការណ៍

១០.សេចក្តីថ្លែងការណ៍របស់ប្រធានគណៈប្រតិភូសភាដែលជាភ្ញៀវរបស់ប្រធានអន្តរសភាអាយប៉ាលើកទី៤៣

១១.កិច្ចប្រជុំគណៈកម្មាធិការចំនួន៨ដែលក្នុងនោះមាន៖
⁃កិច្ចប្រជុំសមាជិកសភាស្រី្ត WAIPA
⁃កិច្ចប្រជុំសមាជិកសភាវ័យក្មេង YPA
⁃កិច្ចប្រជុំគណៈកម្មាធិការនយោបាយអាយប៉ា
⁃កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ចអាយប៉ា
⁃កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ចអាយប៉ា
⁃កិច្ចប្រជុំគណៈកម្មាធិការរៀបចំអាយប៉ា
⁃សវនការអាស៊ាន អាយប៉ា
⁃កិច្ចសន្ទនារវាងសមាជិកសភាអាយប៉ា និងសភាសង្កេតការណ៍

១២.មហាសន្និបាតអន្តរសភាអាយប៉ាលើកទី៤៤

១៣.ការកោតសរសើរចំពោះសភាដែលជាប្រទេសម្ចាស់ផ្ទះ

សូមបញ្ចាក់ថា ក្នុងសេចក្តីព្រាងសេចក្តីសម្រេច ចំនួន១៣ខាងនេះមានចំណុចតូចៗ សរុបចំនួន១១៤ ដែលបានលើកយកមកពិ ភាក្សាគ្នា និង កែសម្រួល ក្នុងកិច្ចប្រជុំ បូកសរុបនេះ ៕