រដ្ឋសភាកម្ពុជា​ នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព__ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលា​ ស្តីពីចក្ខុវិស័យទឹក៖​ ទស្សនវិស័យពីកម្ពុជា__ សេចក្តីជូនដំណឹង​ អគ្គលេខាធិការដ្ឋានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាកម្ពុជានិងរដ្ឋសភាអាស៊ែបៃហ្សង់ បានចុះ(MoU) ជាមួយគ្នាដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរ ក្នុងក្របខណ្ឌទ្វេភាគីនិងអន្តរជាតិ
រដ្ឋសភាកម្ពុជានិងរដ្ឋសភាអាស៊ែបៃហ្សង់ បានចុះ(MoU) ជាមួយគ្នាដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរ ក្នុងក្របខណ្ឌទ្វេភាគីនិងអន្តរជាតិ
រៀបរៀងដោយ ៖​ NA0989 ​ នៅថ្ងៃទី (11/23/2022 5:52:45 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភា សាធារណរដ្ឋអាស៊ែបៃហ្សង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MoU) ស្តីពីការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទំាងពីរ ឱ្យកាន់តែទូលំទូលាយឡើង ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី។

ពិធីចុះហត្ថលេខានេះបានប្រារព្ធធ្វើឡើង នៅវិមានរដ្ឋសភា នារាត្រីថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីសម្តេច និងលោកជំទាវ ប្រធានរដ្ឋសភា បានជួបពិភាក្សាទ្វេភាគីរួចហើយ។

លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានថ្លែងអំណរគុណសម្តេចប្រធានរដ្ឋសភា ដែលបានអញ្ជើញរដ្ឋសភាប្រទេសអាស៊ែបៃហ្សង់ មកចូលរួម មហាសន្និបាត អាយប៉ាលើកទី៤៣ នៅព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់ស្អាត និងបានគំាទ្រសភាប្រទេសអាស៊ែបៃហ្សង់ ជាសភាប្រទេស សង្កេតការណ៍អាយប៉ា ជាផ្លូវការចាប់ពីពេលនេះទៅ។ លោកជំទាវ បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នាពេលនេះ នឹងចារជាប្រវត្តិសាស្រ្ត នៅក្នុងរដ្ឋសភា អាស៊ែបៃហ្សង់ អំពីការបានក្លាយជាសភាសង្កេតការណ៍អាយប៉ា នៅលើទឹកកម្ពុជា ក្នុងនៅពេលដែលសភាកម្ពុជា ធ្វើជាប្រធានអាយប៉ា។

លោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានមានប្រសាសន៍លើកឡើងថា តាមរយៈដំណើរទស្សនកិច្ចរបស់លោកជំទាវនាពេលនេះ និងតាមរយៈដំណើ រទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ នឹងជំរុញដល់កិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ មានការរីកចម្រើនឡើងមួយកម្រិតថែមទៀត។ នៅក្នុងន័យនេះ លោកជំទាវ បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់ នៅពេលខាងមុខនេះដែរ។

ជាការឆ្លើយតប សម្តេចប្រធានរដ្ឋសភា សម្តេចទទួលយកការគោរពអញ្ជើញសម្តេច ទៅបំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់។ សម្តេចបានចាត់ទុក ដំណើរទស្សនកិច្ចរបស់ លោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាអាស៊ែបៃហ្សង់ នាពេលនេះ បានផ្តល់នូវកិត្តិយស សម្រាប់ប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសយើងទំាងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ឱ្យកាន់តែរឹងមំាខ្លាំងក្លាឡើងថែមទៀត។ វត្តមានរបស់គណៈប្រតិភូ រដ្ឋសភាអាស៊ែបៃហ្សង់ ក្នុងនាមជាភ្ញៀវរបស់សភាកម្ពុជា នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ បានលើកទឹកចិត្ត និងរួមចំណែក គាំទ្រដល់សភាកម្ពុជា ក្នុងអាណត្តិជាប្រធាន នៃមហាសន្និបាត ឱ្យបំពេញកាតព្វកិច្ចទទួលបានជោគជ័យ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងថា អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋសភាយើងទាំងពីរ ដែលបានចុះហត្ថលេខា នាពេលនេះ នឹងជំរុញកិច្ចសហប្រត្តិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតសភានានា។ តាមរយៈMoUនេះ រដ្ឋសភាទាំងពីរ អាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធ ជាពិសេសការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិការអន្តរសភានានា នៅក្នុងតំបន់ និងសកលលោក។

នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា និងលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា បានចែករំលែកពីគ្នាទៅវិញទៅមក ពីភូមិសាស្រ្តប្រទេស ស្ថានភាព នយោបាយ សេដ្ឋកិច្ច សង្គម ជាពិសេសអំពីរដ្ឋសភារវាងគ្នា ផងដែរ៕