ឯកឧត្តម កែវ ពិសិដ្ឋ ដឹកនាំ គណៈប្រតិភូសភាវ័យក្មេងអាយប៉ារបស់សភាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូល (YPA Roundtable Discussion: Youth in Action) នាមហាសន្និបាតអាយប៉ាកលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA
Prepaired By: NA0989 ​ Date: (11/20/2022 8:25:28 AM )

ក្នុងនាមជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ហៅកាត់ថា (AIPA43) ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអន្តរសភាអាស៊ាន លើកទី៤៣ នៅយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពស់ខ្ពង់ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ AIPA  នៅសណ្ឋាគារសុខាភ្នំពេញ។

សមាសភាពគណៈប្រតិភូអាយប៉ាចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនាពេលនេះមាន ឯកឧត្តម Pehin Dato Abdul Rahman Taib ប្រធានរដ្ឋសភាប្រ៊ុយណេដារូស្សាឡឹម ឯកឧត្តមបណ្ឌិត Fadli Zon ប្រធានគណៈកម្មការសហប្រតិបត្តិការអន្តរសភា នៃសាធា- រណរដ្ឋឥណ្ឌូនេស៊ី និងលោក Putu Supadma Rudana សមាជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការសហប្រតិបត្តិការអន្តរសភា ឥណ្ឌូនេស៊ី ឯកឧត្តមបណ្ឌិត Xaysomphone PHOMVIHANE ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម Raymond Democrito Cañete Mendoza ប្រធានសភាហ្វីលីពីន ឯកឧត្តម TAN Chuan-Ji ប្រធានរដ្ឋសភាសឹង្ហបុរី  ឯកឧត្តម  Chuan LEEKPAI ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ឯកឧត្តម VUONG DINH HUE ប្រធានរដ្ឋសភា នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម និងប្រតិភូកម្ពុជាដឹកនាំដោយកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា។

ជាកិច្ចចាប់ផ្តើម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសជ្រើសតាំង ឯកឧត្តម  Chuan LEEKPAI ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រថៃ ជាអនុប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា បានធ្វើការពិភាក្សា និងអនុម័តលើកម្មវិធី សកម្មភាពសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤៣ មានដូចជា៖

១-កម្មវិធីសកម្មភាពសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤៣

២-
របៀបវារៈសម្រាប់កិច្ចប្រជុំតាមគណៈកម្មការទាំង៦ នៃមហាសន្និបាតអាយប៉ា លើកទី៤៣ ដែលរួមមាន កិច្ចប្រជុំគណៈកម្មាធិការ សមាជិកសភាស្រ្តី កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា កិច្ចប្រជុំគណៈកម្មាធិការនយោបាយ កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច កិច្ចប្រជុំគណៈកម្មាធិការសង្គមកិច្ច កិច្ចប្រជុំគណៈកម្មាធិការរៀបចំ កិច្ចប្រជុំគណៈកម្មាធិការកិច្ចពិភាក្សាជាមួយសភាសង្កេតការណ៍ កិច្ចប្រជុំរវាងប្រតិភូអាយប៉ា និងអគ្គលេខាធិការអាស៊ាន កិច្ចប្រជុំគណៈកម្មាធិការបូកសរុប។

៣- ការសម្រេចអំពីកាលបរិច្ឆេទ និងទីកន្លែងសម្រាប់មហាសន្និបាតអាយប៉ាលើកទី៤៤។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះដែរ ក៏មានការអនុម័តបញ្ចូលសភានៃប្រទេសនេប៉ាល់ សភានៃប្រទេសអាហ្សែបៃហ្សង់ និង សភាសហរដ្ឋអាមេរិក ជាសមាជិកសង្កេតការណ៍អន្តរសភាអាស៊ាន ចាប់ពីមហាសន្និបាតអាយប៉ាលើកទី៤៣ នេះតទៅ។

ដោយឡែក របៀវារៈបន្ទាន់ដែលស្នើដោយឥណ្ឌូនេស៊ី ស្តីពីការជម្រុញឱ្យមានការអនុវត្តក្រមប្រតិបត្តិ៥ចំណុច របស់អាស៊ាន ចំពោះ ដំណោះស្រាយនៅមីយ៉ាន់ម៉ា គណៈកម្មាធិការប្រតិបត្តិបានសម្រេចបញ្ជូនទៅឱ្យគណៈកម្មាធិការជំនាញនយោបាយ ដើម្បីជជែកពិភាក្សា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការនយោបាយ នាថ្ងៃទី២២ ខែវិច្ឆិកា ខាងមុខ។

សូមបញ្ជាក់ថាអន្តរសភាអាស៊ាន (AIPA) ជាវេទិកាសភាបណ្ដាប្រទេសជាសមាជិកអាស៊ានដែលបានប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈ​របស់​តំណាងពលរដ្ឋ ក្នុងការលើកកម្ពស់យន្តការសភា ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដោះស្រាយបញ្ហា​រួម ដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាពិភពលោក ឱ្យមានសន្តិសុខ ស្ថិរភាព និងវិបុលភាព ប្រកដោយចីរភាព។

សមាជិករបស់ AIPA រួមមាន ប្រទេសប្រ៊ុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និង ប្រទេសវៀតណាម ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន