ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥__ សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៦ បិទបញ្ចប់និង ផ្ទេរតំណែងជាម្ចាស់ផ្ទះរៀបចំកិច្ចកំពូលហ្វ្រង់កូហ្វូនី លើកទី២០ជូនព្រះរាជាណាចក្រកម្ពុជា __ ឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារក្នុងការរៀបចំកម្រងឯកសារកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា​ __ គណៈប្រតិភូសភាកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការកិច្ចការសេដ្ឋកិច្ច សង្គម និងបរិស្ថាន នៃសភាប្រើភាសាបារំាង តាមប្រព័ន្ធនិម្មិត ផ្សាយចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម រវាងរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយក្នុងក្របខណ្ឌ (CLV)
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម រវាងរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយក្នុងក្របខណ្ឌ (CLV)
Prepaired By: NA0989 ​ Date: (11/20/2022 4:51:35 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា ឯកឧត្តម សាយ សំភូន ភូមវិហាន ប្រធានរដ្ឋសភាឡាវ និងឯកឧត្តម វឿង ឌីញ ហ្វេ ប្រធានរដ្ឋសភាវៀតណាម បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម រដ្ឋសភាប្រទេសទំាងបី ក្នុងក្របខណ្ឌ (CLV) ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងបី ឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ នៅក្នុងការចូលរួមគំាទ្រដល់គម្រោង អភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍(CLV) ក្នុងតំបន់ព្រំដែនប្រទេសកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែមានមានប្រសិទ្ធភាពឡើង។

ពិធីចុះហត្ថលេខានេះ បានប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ នាល្ងាចថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ទីដែលសភា កម្ពុជានឹងរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន