សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានជួបពិភាក្សាការងារជាមួយ អនុប្រធានរដ្ឋសភាប្រទេសវៀតណាម
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានជួបពិភាក្សាការងារជាមួយ អនុប្រធានរដ្ឋសភាប្រទេសវៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (11/10/2022 11:20:21 PM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ជិន ថាញ់ម៉ឹន (TRAN THANH MAN) អនុប្រធានរដ្ឋសភាប្រចាំការ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ វិមានរដ្ឋសភា។

ក្នុងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណជូន ឯកឧត្តមអនុប្រធានរដ្ឋសភា ប្រចាំការវៀតណាម ដែលបានដឹកនាំគណៈប្រតិភូមកចូលរួមកិច្ចប្រជុំទល់មុខរវាង ថ្នាក់ដឹកនាំអាយប៉ា ជាមួយប្រមុខដឹកនាំអាស៊ាន ហើយបានឆ្លៀតពេលជួបពិភាក្សាការងារនាពេលនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ជានិច្ចជាកាល តែងបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភា វៀតណាម និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្ថែមថា វត្តមាន ឯកឧត្តម អនុប្រធានរដ្ឋសភា នាពេលនេះ បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពថ្មីៗ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងពីរ ជាពិសេស ក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ ឱ្យកាន់តែរឹងមាំឡើង។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណ ចំពោះប្រទេសវៀតណាម ដែលបានផ្តល់ជំនួយថវិកាចំនួន ២៥លានដុល្លារ ក្នុងការកសាងអគារដ្ឋបាលថ្មីជូនរដ្ឋសភាកម្ពុជា ដែលបច្ចុប្បន្ននេះ ការសាងសង់អគាររដ្ឋបាលនោះ បានកំពុងដំណើរការ យ៉ាងមមាញឹក ដែលអាចនឹងបញ្ចប់នៅឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម ជិន ថាញ់ម៉ឹន បានអបអរសាទរចំពោះការរីកចម្រើនឥតឈប់ឈររបស់កម្ពុជា ជាពិសេស ការគ្រប់គ្រងប្រកបដោយជោគជ័យ នៅក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ១៩។ ឯកឧត្តម ក៏បានអបអរសាទរចំពោះជោគជ័យនៅក្នុងការបោះឆ្នោតឃុំ-សង្កាត់ កន្លងមកថ្មីៗនេះ ដែរ។

ឯកឧត្តមអនុប្រធានរដ្ឋសភា ប្រចាំការវៀតណាម បានស្នើឱ្យរដ្ឋសភាប្រទេសទាំងពីរ គាំទ្រការចុះអនុស្សរណៈយោគយល់គ្នា នៃរដ្ឋា- ភិបាលវៀតណាម និងកម្ពុជា នាពេលថ្មីៗនេះ ហើយបន្តកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក ទាំងក្របខ័ណ្ឌ នីតិប្រតិបត្តិ និងនីតិប្បញ្ញត្តិ។ ឯកឧត្តម ក៏បានអញ្ជើញ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម នាពេលខាងមុខផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន