សេចក្តីប្រកាសព័ត៌មាន​ ស្តីពីលទ្ធផលនៃជំនួបរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ​ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ​__ លទ្ធផលនៃជំនួបរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពេញអង្គដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃ៩តុលាខាងមុខ ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្ត ឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជួយគ្នាទៅវិញទៅមកទំាងលើបញ្ហាប្រចាំថ្ងៃ និងពាណិជ្ជកម្ម
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ស្នើប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្ត ឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ ជួយគ្នាទៅវិញទៅមកទំាងលើបញ្ហាប្រចាំថ្ងៃ និងពាណិជ្ជកម្ម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (10/28/2022 12:25:57 AM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើ ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ បន្តគាំទ្រ និងជំរុញលើកទឹកចិត្តឱ្យប្រជាជននៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ បន្តថែរក្សាមរតកប្រពៃណីល្អពីដូនតា ក្នុងការជួយ យកអាសារគ្នា ជួយគ្នាក្នុងគ្រាអាសន្ន ការឈឺថ្កាត់ តម្រូវការសេវាសុខាភិបាលបន្ទាន់ រួមនឹងការដោះដូរទំនិញបម្រើឱ្យជីវភាពប្រចាំថ្ងៃ ធ្វើយ៉ាងណាបង្កភាពងាយស្រួលទំាងសងខាង។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឈួន លីកផៃ ប្រធានរដ្ឋសភាថៃ និងជា ប្រធាន APPF លើកទី៣០ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២នេះ នៅរដ្ឋសភាប្រទេសថៃ ខណៈសម្តេចដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាប្រទេសថៃធ្វើជាម្ចាស់។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានអរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនថៃ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខរបស់ ប្រជាជនចំណាកស្រុកកម្ពុជា កំពុងស្នាក់នៅប្រកបការងារនៅក្នុងព្រះរាជាណាចក្រថៃ និងទទួលឱកាសបានរៀនសូត្រផងដែរ។

ឯកឧត្តម ឈួន លីកផៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានដឹកនាំគណៈប្រតិភូមកចូលរួម កិច្ចប្រជុំប្រចំាឆ្នាំAPPF លើកទី៣០ នាឱកាសនេះ។ ឯកឧត្តមបានគំាទ្រចំពោះការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា និងបានគូស- បញ្ជាក់ថា ក្នុងនាមប្រធានរដ្ឋសភាថៃ ឯកឧត្តមតែងតែយកចិត្តទុកចំពោះទំនាក់ទំនងប្រទេសទំាងពីរ ពិសេសនៅក្នុងអំឡុងពេលជំងឺ កូវីដ១៩នេះ រដ្ឋសភាថៃបានស្នើដល់រដ្ឋបាលឱ្យយកចិត្តទុកដាក់ដល់ពលករបរទេសទំាងអស់ ដែលកំពុងធ្វើការនៅក្នុងប្រទេស នៅក្នុង- នោះមានពលករកម្ពុជាផងដែរ។

ឯកឧត្តមប្រធានរដ្ឋសភាបានជម្រាបសម្តេចថា ឯកឧត្តមនឹងដឹកគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំទល់មុខរវាងអាស៊ាន និងAIPA និងមហា- សន្និបាតAIPA លើកទី៤៣នៅកម្ពុជាក្នុងខែវិច្ឆិកា ខាងមុខនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម ឈួន លីកផៃ បានបង្ហាញក្តីរីករាយ ចំពោះសមិទ្ធផលទាំងឡាយ ដែលប្រសូត្រ ចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរដ្ឋាភិបាលនៃប្រទេសទំាងពីរកម្ពុជា-ថៃ ក៏ដូចជារវាងរដ្ឋសភាទាំងពីរ ដែលបានផ្តល់ផលប្រយោជន៍ ឱ្យគ្នាទៅវិញទៅមក ដើម្បីវឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាជាតិទំាងសងខាង និងបានរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទំាងក្នុងតំបន់ និងសកលលោកផងដែរ។

ជាចុងបញ្ចប់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរ និងអបអរសាទរដល់រដ្ឋសភាថៃ ដែលបានរៀបចំកិច្ចប្រជុំ APPF លើកទី៣០ នេះយ៉ាងល្អ និងអធិកអធម និងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ៕

អត្ថបទ និងព័ត៌មាន ដោយនាយកដ្ឋានព័ត៌មាន