សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នាទីក្រុងបាងកក ប្រទេសថៃ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រឆ្នាំលើកទី៣០ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នាទីក្រុងបាងកក ប្រទេសថៃ
Prepaired By: NA1472 ​ Date: (10/26/2022 6:39:09 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមពិធីបើក កិច្ចប្រជុំប្រចំាឆ្នាំលើកទី៣០នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះនៅរាត្រីថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋសភាថៃ នាទីក្រុងបាងកក ក្រោមអធិបតីភាព ឯកឧត្តម ឈួន លីកផៃ (Chuan Leekpai) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ ថៃ និងជាប្រធាន APPF លើកទី៣០

វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានប្រារព្ធធ្វើឡើងក្រោមមូលបទ «សភា និងការស្តារឡើងវិញប្រកបដោយចីរភាព ក្រោយជំងឺកូវីដ-១៩ ដើម្បីលើកកំពស់លទ្ធិប្រជាធិបតេយ្យ សន្តិភាព និងសន្តិសុខ» ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំជាផ្លូវការ ឯកឧត្តម ឈួន លីកផៃ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានគ្រួសារ APPF និងបណ្តា ប្រទេសជាមិត្ត រួមទំាងអង្គការជាដៃគូ អ្នកអង្កេតការណ៍ទំាងអស់ ដែលបានមកជួបជុំគ្នានាឱកាសនេះ ក្រោយពីជំងឺកូវីដ-១៩ បានធូរ- ស្រាល។ ឯកឧត្តមបានលើកឡើងថា ការជួបជុំនេះមានសារៈសំខាន់ណាស់នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលជាសំឡេងរបស់តំណាងពលរដ្ឋក្នុងការប្រយុទ្ធប្រឆំាង រាល់បញ្ហាតំបន់ និងពិភពលោកកំពុងជួបប្រទះ ដូចជាការស្តារឡើងវិញនូវ សង្គម និងសេដ្ឋកិច្ច ក្រោយពីការរាតត្បាតជាសកលពីជំងឺកូវីដ-១៩ និងអំពីបញ្ហាប្រឈមផ្សេងៗ ដែលបានកំពុងកើតមានជាបន្តបន្ទាប់ ក្នុងតំបន់ និងពិភពលោកយើងនេះ។

ឯកឧត្តមប្រធាន APPF លើកទី៣០ បានលើកឡើងថា នៅក្នុងរយៈពេល៣០ឆ្នាំមកនេះ APPF បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការ ជំរុញនូវវប្បធម៌សន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលជាកត្តាសំខាន់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព និងជាការចូលរួម ដើម្បីធ្វើឱ្យគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០សម្រេចតាមផែនការ។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក បានផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួមក្នុងតំបន់ ជាពិសេស ការថែរក្សា និងលើកកម្ពស់សុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងសកលលោក។ មកដល់ពេលនេះ វេទិកាសភាមួយនេះ មានសមាជិកចំនួន២៨ប្រទេស។ សភាកម្ពុជាបានចូលជាសមាជិក APPF នៅឆ្នាំ១៩៩៥ និងធ្លាប់បានធ្វើជាម្ចាស់ កិច្ចប្រជុំ APPF លើកទី២៧ នៅខេត្តសៀមរាប កាលពីឆ្នាំ២០១៩។

ក្នុងការដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលរួមកិច្ចប្រជុំ APPF លើកទី៣០នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹង អញ្ជើញថ្លែងសុន្ទរកថាទៅកាន់កិច្ចប្រជុំគណៈកម្មការនយោបាយ និងសន្តិសុខ នាព្រឹកថ្ងៃទី២៧ ខែតុលានេះ ផងដែរ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន