សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានអំពីលទ្ធផល នៃសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ នៅថ្ងៃសុក្រ ទី១១ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥__ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ថ្ងៃចន្ទ ទី៧ ខែកក្កដា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យលោកជំទាវអគ្គលេខាធិការAIPA ចូលជួបសម្តែងការគួរសម ក្នុងពេលចូលរួមកិច្ចប្រជុំ APPF លើកទី៣០ នៅក្នុងប្រទេសថៃ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យលោកជំទាវអគ្គលេខាធិការAIPA ចូលជួបសម្តែងការគួរសម ក្នុងពេលចូលរួមកិច្ចប្រជុំ APPF លើកទី៣០ នៅក្នុងប្រទេសថៃ
Prepaired By: NA1472 ​ Date: (10/26/2022 7:11:55 AM )

បន្ទាប់ពីជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានរដ្ឋសភាឡាវ រួចមក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន អនុញ្ញាតឱ្យ លោកជំទាវ ង្វៀន ទឿងវ៉ាន់ (Nguyen Tuong Van) អគ្គលេខាធិការអន្តរសភាអាស៊ាន (AIPA) ចូលជួបសម្តែងការ- គួរសម នៅរដ្ឋសភាប្រទេសថៃ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២នេះ។

លោកជំទាវ ង្វៀន ទឿងវ៉ាន់ បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅដែលសម្តេចប្រធានរដ្ឋសភា បានចំណាយពេលវេលាដ៏មមាញឹក ទទួលជួបលោកជំទាវនាឱកាសនេះ។ លោកជំទាវអគ្គលេខាធិការ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះតួនាទីជាប្រធាន AIPA របស់សម្តេចនៅឆ្នាំនេះ ប្រកបដោយជោគជ័យយ៉ាងធំធេង។

លោកជំទាវ ង្វៀន ទឿងវ៉ាន់ បានថ្លែងអំណរគុណចំពោះសម្តេចប្រធានរដ្ឋសភា និងលេខារដ្ឋានជាតិអាយប៉ាកម្ពុជា ដែលបានធ្វើការ យ៉ាងជិតស្និទ្ធជាមួយអគ្គលេខាធិការដ្ឋាន AIPA នាទីក្រុងហ្សាកាតា ដែលធ្វើឲ្យភារកិច្ច និងតួនាទីរបស់ AIPA សម្រេចបាន និងទទួលបាន ជោគជ័យបន្តបន្ទាប់ ជាពិសេសជោគជ័យក្នុងការរៀបចំមហាសន្និបាត AIPA លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅចុងខែវិច្ឆិកា ខាងមុខនេះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍លើកឡើងពីតួនាទីដ៏សំខាន់របស់អគ្គលេខាធិការអាយប៉ា ដែលមានតួនាទី សំខាន់ណាស់ ក្នុងការសម្របសម្រួលការងាររដ្ឋបាលផង និងនយោបាយការទូតសភាផង។ សម្តេចបានមានប្រសាសន៍ថា លោកជំទាវ អគ្គលេខាធិការ បានបំពេញតួនាទីនេះយ៉ាងល្អប្រសើរ ទោះបីក្នុងអាណតិ្តការងារ៣ឆ្នាំរបស់លោកជំទាវ រំខានដោយវិបត្តិកូវីដ-១៩ ក៏ដោយ។

ជោគជ័យជាបន្តបន្ទាប់របស់AIPA ដោយសារការរួមចំណែកមួយយ៉ាងសកម្មពីសភាសមាជិក និងដៃគូពាក់ព័ន្ធ ក្រោមការចាត់ចែងការងារ រដ្ឋបាលប្រកបដោយប្រសិទ្ធភាពខ្ពស់របស់លេខាធិការដ្ឋានអចិន្រ្តៃយ៍។

សម្តេចប្រធានរដ្ឋសភា និងជាប្រធានមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤៣ បានមានប្រសាសន៍បញ្ជាក់ថា ទោះបីសភា កម្ពុជាធ្លាប់មានបទពិសោធន៍រៀបចំវេទិកាអន្តរជាតិធំៗជាច្រើន ក៏នៅតែត្រូវការវត្តមានលោកជំទាវ និងសហការី ដែលជាមន្ត្រីបច្ចេកទេស ក្នុងការសម្របសម្រួលការងារ ជាពិសេសកម្មវិធី របៀបវារៈ មហាសន្និបាត ឱ្យប្រព្រឹត្តទៅរលូន ឆ្លើយតបនឹងសភាពការណ៍ថ្មីៗក្នុងតំបន់ និងសកលលោក ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន