សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ហ៊ុន ម៉ានី ទស្សនកិច្ច និងសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យពេជ្រចិន្តា
ឯកឧត្តម ហ៊ុន ម៉ានី ទស្សនកិច្ច និងសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យពេជ្រចិន្តា
Prepaired By: NA1472 ​ Date: (9/17/2022 7:14:00 AM )

គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានអញ្ជើញធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ពេជ្រចិន្តា នារសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ក្នុងដំណើរទស្សនកិច្ចនេះ ប្រតិភូគណៈកម្មការបានស្តាប់នូវរបាយការណ៍ការងារ ព្រមទាំងលទ្ធផលជាសមិទ្ធផលនានា ដែលវិទ្យាល័យ សម្រេចបាន ជាពិសេសលើការអប់រំធនធានមនុស្សដែលជាកម្លាំងបន្តវេនទៅថ្ងៃអនាគត។

បន្ទាប់ពីបានស្វែងយល់ពីកត្តាមូលដ្ឋាន ដែលនាំមកនូវភាពជោគជ័យរបស់វិទ្យាល័យពេជ្រចិន្តា ឯកឧត្តមប្រធាន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារជាសមូហភាព ប្រកបដោយការច្នៃប្រឌិតខ្ពស់ របស់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងសហគមន៍ទាំងអស់ ដែលបានរួបរួមសាមគ្គី និងសហការគ្នា សម្រេចបានជា សមិទ្ធផលជាច្រើនគាប់ប្រសើរ សម្រាប់វិទ្យាល័យ ជាពិសេសការកសាងភាពជាគម្រូដ៏ល្អប្រសើរក្នុងវិស័យអប់រំនៅកម្ពុជា។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន