Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបាននិវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម និងឡាវ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបាននិវត្តន៍មកដល់មាតុប្រទេសវិញ ក្រោយបញ្ចប់ទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅប្រទេសវៀតណាម និងឡាវ
Prepaired By: NA1472 ​ Date: (9/15/2022 9:22:39 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានិវត្តន៍ មកកាន់មាតុប្រទេសវិញប្រកកបដោយសុវត្ថិភាព បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយម- វៀតណាម ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ និងនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៅប្រទេសទាំងពីរ ធ្វើឡើងក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ច- សហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជានីតិប្រតិបត្តិ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏ដូច ជាព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឱ្យកាន់តែរឹងមាំឡើង ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន