សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចប្រធានរដ្ឋសភាចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម
សម្តេចប្រធានរដ្ឋសភាចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម
Prepaired By: NA1472 ​ Date: (9/13/2022 9:33:08 AM )

ក្នុងឱកាសបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ភូជុង (Nguyen Phu Trong) អគ្គ- លេខាធិការគណៈកម្មាធិការមជ្ឈឹមបក្សកុំម្មុយនីស្តវៀតណាម នៅទីស្នាក់ការគណៈកម្មាធិការកណ្តាលបក្ស នារសៀលថ្ងៃទី១៣ ខែកញ្ញា នៅរដ្ឋធានីហាណូយ។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណចំពោះឯកឧត្តមអគ្គលេខាធិការបក្ស ដែលឆ្លៀតឱកាសដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ បានជួបសម្តែងការគួរសម និងបានទទួលស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅ។ សម្តេចបានអបអរសាទរ ចំពោះខួបលើកទី៧៧ ទិវាបុណ្យ ឯករាជ្យជាតិវៀតណាម និងបានប្រសិទ្ធពរជ័យជូនថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម សូមទទួលបាននូវ សេចក្តីសុខ សុភមង្គល វិបុលភាព និងវឌ្ឍនភាព ជានិច្ចនិរន្តរ៍ និងបានសម្តែងនូវការអបអរសាទរខួបលើកទី៥៥ឆ្នំា នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាង កម្ពុជា-វៀតណាម និងឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ផងដែរ។

ក្នុងឱកាសនោះដែរ សម្តេចប្រធាន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហា- សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះឯកឧត្តមអគ្គលេខាធិការបក្ស។

ក្នុងនាមរដ្ឋសភាកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានមោទកភាពរីករាយបំផុត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់- ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទំាងពីរ កម្ពុជា- វៀតណាម មានការរីកចម្រើនឥតឈប់ឈរ រឹងមំា និងយូរអង្វែង ដើម្បីជាគុណប្រយោជន៍ នៃការអភិវឌ្ឍប្រទេស ប្រកបដោយចីរភាព និងដើម្បីសន្តិភាព ស្ថិរភាព នៅក្នុងតំបន់ និងសកលលោក។

ឯកឧត្តម ង្វៀន ភូជុង បានអបអរសារទចំពោះជោគជ័យរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆំាងជំងឺកូវីដ-១៩ ដែលនាំឲ្យកម្ពុជាមានលទ្ធភាព បើកដំណើរការសង្គម និងសេដ្ឋកិច្ចឡើងវិញ ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិទៅមុខឥតឈប់ឈរ។ ឯកឧត្តម បានអបអរសាទរដែល កម្ពុជាបានរៀបចំការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ កាលពីពេលថ្មីៗនេះ បានយ៉ាងជោគជ័យ ដែលបានឆ្លុះបញ្ចំាងពីការទុកចិត្ត និង ជឿជាក់របស់ប្រជាជនកម្ពុជា មកលើគណបក្សប្រជាជនកម្ពុជា ហើយបានសង្កត់ធ្ងន់ថា ជោគជ័យនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ គណបក្សប្រជាជនឈានទៅដណើ្តមជ័យជំនះ សម្រាប់ការបោះឆ្នោតជាតិនាឆ្នាំ២០២៣ខាងមុខ។

ឯកឧត្តម ង្វៀន ភូជុង បានគំាទ្រនូវលទ្ធផលដ៏ជោគជ័យ នៃជំនួបពិភាក្សាការងាររបស់ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តមប្រធាន រដ្ឋសភាវៀតណាម កាលពីថ្ងៃទី១២ ខែកញ្ញា ថាជាលទ្ធផលដ៏ល្អមួយក្នុងការបន្តជំរុញ និងបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋ បក្ស និងប្រជាជន នៃប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំឡើង ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន