សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (9/12/2022 7:09:41 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វឿង ឌិញហ្វេ (Vuong Dinh Hue) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅវិមានរដ្ឋសភាវៀតណាម នារសៀល ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងឱកាសដែល សម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចជាផ្លូវការ និង មិត្តភាព នៅប្រទេសវៀតណាម។

សម្តេចប្រធានរដ្ឋសភា និង ឯកឧត្តម វឿន ឌិញហ្វេ បានសម្តែងក្តីសោមនស្សយ៉ាងក្រៃលែង ដោយសង្កេតឃើញចំណងមិត្តភាព និង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរ មានការរីកចម្រើនជាលំដាប់នៅលើគ្រប់វិស័យ ដែលនៅក្នុងឱកាសនេះ ប្រទេសទំាងពីរបានកំពុង អបអរសាទរខួប៥៥ឆ្នាំ នៃថ្ងៃបង្កើតទំនាក់ទំនងប្រទេសកម្ពុជា-វៀតណាម។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងឯកឧត្តម វឿន ឌិញហ្វេ ក៏បានឯកភាពគ្នាបន្តជំរុញអនុវត្តនូវកិច្ចព្រមព្រៀង ដែលរដ្ឋសភា ទាំងពីរបានឯកភាពគ្នាកន្លងមក ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់ និងពិនិត្យលទ្ធភាពបន្ថែម ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា និង ពិនិត្យកែសម្រួលកិច្ចព្រមព្រៀងដែលមានស្រាប់ ឱ្យកាន់តែមានភាពឆ្លើយតបខ្ពស់ជាងមុនទៅនឹងស្ថានភាពជាក់ស្តែង។

ជាមួយគ្នានោះ សម្តេចប្រធានរដ្ឋសភាស្នើភាគីរដ្ឋសភាវៀតណាម បន្តជួយបណ្តុះបណ្តាលធនធានមនុស្សដល់រដ្ឋសភាកម្ពុជាបន្តទៀត និងជួយជំរុញការចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍លើផ្នែកបច្ចេកវិទ្យាវិស័យកសិកម្ម ដើម្បីជំរុញផលិតកម្មស្បៀងអាហារនៅតំបន់ មេគង្គ ប្រែក្លាយតំបន់នេះ ជាជង្រុកសន្តិសុខស្បៀងតំបន់ និងពិភពលោក ដែលនឹងរួមចំណែកដល់សកម្មភាពមនុស្សធម៌ផងដែរ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណជាថ្មីម្តងទៀតចំពោះរដ្ឋ និងប្រជាជនវៀតណាម ដែលបានផ្តល់ជំនួយឥតសំណង ក្នុងការ សាងសង់អគាររដ្ឋបាលថ្មីជូនរដ្ឋសភាកម្ពុជា ដែលមកដល់ពេលនេះ ការសាងសង់អគាររដ្ឋបាលថ្មីនេះ កំពុងដំណើរការយ៉ាងមមាញឹក ដែលអាចសាងសង់រួចរាល់នៅដើមឆ្នាំ២០២៤ខាងមុខ។

សម្តេចប្រធានរដ្ឋសភា បានគោរពអញ្ជើញ ឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម បំពេញទស្សនកិច្ច ជាផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលសមស្របខាងមុខ និងអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាវៀតណាម ចូលរួមកិច្ចប្រជុំ ទល់មុខគ្នាជាមួយប្រមុខដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ព្រមទំាងអញ្ជើញ ចូលរួមមហាសន្និបាត អន្តរសភាអាស៊ានលើកទី៤៣ នៅរាជធានីភ្នំពេញ ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ដែលរដ្ឋសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឯកឧត្តម វឿន ឌិញហ្វេ បានឯកភាពប្រសាសន៍សម្តេចប្រធានរដ្ឋសភា និងបានសន្យាថា ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ស្របពេលដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣។ ឯកឧត្តមប្រធាន រដ្ឋសភា បានមានប្រសាសន៍បញ្ជាក់ថា វៀតណាមនឹងគំាទ្រ និងជូនពរដល់ប្រទេសកម្ពុជា នៅក្នុងតួនាទីប្រធានអាស៊ាន និងអាយប៉ា នៅឆ្នាំ២០២២ ឱ្យទទួលបានជោគជ័យ។

ឯកឧត្តម វឿន ឌិញហ្វេ បានស្នើឱ្យរដ្ឋសភាប្រទេសទំាងពីរ ជំរុញវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងប្រជាជន និងប្រជាជន ឱ្យកាន់តែ រីកចម្រើនថែមទៀត ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន