សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាការងារទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជួបពិភាក្សាការងារទ្វេភាគីជាមួយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (8/25/2022 10:00:56 PM )

នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម វ៉ង ឈិន (Wang Chen) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន នៃ សាធារណរដ្ឋប្រជាមានិតចិន តាមប្រព័ន្ធនិម្មិត។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានកោតសរសើរ និងវាយតម្លៃខ្ពស់បំផុត នូវការរៀបចំឱ្យមានជំនួបនេះឡើង ដោយសភា ប្រជាជនចិន ក្នុងគោលបំណងដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក៏ដូចជាការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ក្នុងនាម មហាមិត្តចិនជាប្រទេសដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែបរបស់កម្ពុជា។

ឯកឧត្តម វ៉ង ឈិន បានមានប្រសាសន៍លើកឡើងពីចំណងមិត្តភាពដ៏ល្អប្រពៃ ដែលត្រូវបានកសាងឡើង តាំងពីថ្នាក់ដឹកនាំជំនាន់មុន និងបន្តពង្រឹងរហូតមកដល់ថ្នាក់ដឹកនាំបច្ចុប្បន្ន នៃប្រទេសទាំងពីរ ចិន កម្ពុជា និងថាភាគីទាំងពីរអាចជំរុញការអនុវត្តផែនការខ្សែក្រវ៉ាត់ និងផ្លូវ ការធ្វើទំនើបកម្ម សេដ្ឋកិច្ចឌីជីថល ការផ្តល់វ៉ាក់សាំង ហើយចិននឹងផ្ដល់បទពិសោធន៍ក្នុងការផលិតវ៉ាក់សាំងដល់ភាគីកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងពីការផ្លាស់ប្តូរវប្បធម៌ អ្នកសារព័ត៌មាន និងក្រុមThink-tanks នៃប្រទេសទាំងពីរផងដែរ។ ចិន និងកម្ពុជា បានប្រកាន់យកគំនិតពហុភាគីនិយមដូចគ្នា ដើម្បីរក្សាសន្តិភាពពិភពលោក និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ដែលមាន អង្គការសហប្រជាជាតិជាគោល។

ឯកឧត្តមអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងដែរថា ប្រទេស ទាំងពីរ ចិន កម្ពុជា ពិតជាសហគមន៍ដែលមានជោគវាសនារួម។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តចំពោះកម្ពុជា ដែលបានប្រកាន់ ជំហរមុតមាំ គាំទ្រប្រទេសចិននៅក្នុងការរក្សាបូរណភាពដែនដីរបស់ខ្លួន។

ឯកឧត្តម វ៉ង ឈិន បានមានប្រសាសន៍ទៀតថា កម្ពុជាបានបើកចំហរកាន់តែទូលំទូលាយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការផ្លាស់ប្តូរ បទពិសោធន៍ ដើម្បីសម្រេចបានទំនើបកម្ម ផលិតកម្មនៃប្រទេសរបស់ខ្លួន ស្របតាមចក្ខុវិស័យរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការ នាំកម្ពុជាអោយឆ្ពោះទៅជាប្រទេសចំណូលមធ្យមឆ្នាំ២០៣០ និងចំណូលខ្ពស់ឆ្នាំ២០៥០។

នៅក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានមានប្រសាសន៍លើកឡើងពីវប្បធម៌ដ៏ល្អប្រពៃនៃកិច្ចសន្ទនាជាទៀងទាត់ រវាងស្ថាប័ន នីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ដែលមាន សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងពង្រឹងកិច្ចសហការឱ្យ កាន់តែជិតស្និទ្ធថែមទៀត ដើម្បីបន្តថែរក្សា និងជំរុញមិត្តភាពជាប្រពៃណី ដែលត្រូវបានកសាងយ៉ាងរឹងមាំដោយថ្នាក់ដឹកនាំជំនាន់មុនៗ និងអ្នកបន្តវេនជំនាន់ក្រោយឱ្យកាន់តែស្អិតរមួត ស្ថិតស្ថេរយូរអង្វែង ក្នុងការបន្តគាំទ្រគ្នាទៅវិញទៅមក រវាងស្ថាប័នសភាទាំងពីរ ចំពោះ បញ្ហាតំបន់ និងអន្តរជាតិ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានលើកឡើងអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ “គោលការណ៍ចិនតែមួយ” និង“គោលនយោបាយចិន- តែមួយ។ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទំាងពីរ តែងតែរួមសុខរួមទុក្ខជាមួយគ្នា ក្នុងគ្រាដ៏សែនលំបាក នៃការរីករាលដាលជំងឺកូវីដ- ១៩ ដែលមហាមិត្តចិនបានផ្តល់ជំនួយវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ-១៩ ចំនួន៤២លានដូស ដល់កម្ពុជា ហើយបានក្លាយជាប្រទេសដែល ផ្គត់ផ្គង់វ៉ាក់សាំងដ៏សំខាន់បំផុត និងមានសុវត្ថិភាពបំផុតនៅកម្ពុជា។

ឯកឧត្តមអនុប្រធានទី១ រដ្ឋសភា ក៏បានលើកឡើងដែរថា សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឱ្យទំនាក់ទំនងការទូត រវាងប្រទេសយើងទំាងពីរ កម្ពុជា-ចិន រហូតមកដល់ពេលនេះ ក្លាយជា ទំនាក់ទំនងដែកថែប ដែលមានផ្លែផ្កាយ៉ាងស្រស់បំព្រង ព្រមទាំងនាំមកនូវវឌ្ឍនភាព និងវិបុលភាព សម្រាប់ប្រជាជាតិយើងទំាងសង- ខាង។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្តថា កម្ពុជានឹងចូលរួមកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយភាគីមហាមិត្តចិន លើការអភិវឌ្ឍជា សកល និងគំនិតផ្តួចផ្តើម ស្តីពីសន្តិសុខសកល ព្រមទាំងការលើកឡើងពីផែនការចិន សម្រាប់ជំរុញការបង្កើត ប្រព័ន្ធអភិបាលកិច្ចជា សកលឱ្យកាន់តែមានយុត្តិធម៌ឡើង និងសមហេតុសមផល ក្នុងន័យគាំពារសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍក្នុងតំបន់។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បក្សកុម្មុយនីស្តចិន និងប្រជាជនចិន ដែល បានយកចិត្តទុកដាក់ថែទាំព្រះរាជសុខភាព ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងតែងតែជួយឧបត្ថម្ភគាំទ្រ ដល់ប្រជាជនកម្ពុជា តាំងពីអតីតកាលរហូតដល់បច្ចុប្បន្ន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានលើកឡើងពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងការទូតសភា តាមរយៈសកម្មភាពចូលរួម និងទទួល រៀបចំធ្វើជាម្ចាស់ផ្ទះ នៃវេទិកាសភាអន្តរជាតិនានា សំដៅរួមចំណែកលើកកំពស់ ថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ នៅក្នុងតំបន់ និងលើសកលលោក។ ក្នុងនាមសម្តេចប្រធានប្តូរវេនអន្តរសភាអាស៊ាន (អាយប៉ា) លើកទី៤៣ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏បានកោត- សរសើរ និងថ្លែងអំណរគុណសភាប្រជាជនចិន ដែលតែងតែចាត់បញ្ជូនគណៈប្រតិភូរបស់ខ្លួន ចូលរួមមហាសន្និបាតអាយប៉ាជាដរាបមក ជាមួយនឹងទស្សនៈវិស័យល្អៗ ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងអាយប៉ា និងស្ថាប័ននីតិប្បញ្ញត្តិចិន។ សភាកម្ពុជាសង្ឃឹមថា គណៈប្រតិភូសភាប្រជាជនចិន នឹងមានវត្តមានក្នុងមហាសន្និបាតអាយប៉ាលើកទី៤៣ ពីថ្ងៃទី២០-២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដែលសភា នៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាចុងក្រោយ ឯកឧត្តម វ៉ង ឈិន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការណ៍សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងនយោបាយ នៃប្រទេសទាំង២ ព្រមទាំងស្វាគមន៍ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជាទៅកាន់ប្រទេសចិន ស្វាគមន៍ក្នុងការចែករំលែកចំណេះដឹង បច្ចេកវិទ្យាឌីជីថល រួមទាំងការផលិតវ៉ាក់សាំងជាដើម និងអរគុណកម្ពុជា ដែលបានគាំទ្ររឹងមាំចំពោះគោលនយោបាយចិនតែមួយ ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន