ឯកឧត្តម កែវ ពិសិដ្ឋ ដឹកនាំ គណៈប្រតិភូសភាវ័យក្មេងអាយប៉ារបស់សភាកម្ពុជា ចូលរួមកិច្ចពិភាក្សាតុមូល (YPA Roundtable Discussion: Youth in Action) នាមហាសន្និបាតអាយប៉ាកលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជម្រាបប្រធានគណៈប្រតិភូសភាសមាជិកអាស៊ាន ពីការចង់បានសន្តិភាពក្នុងសហគមន៍អាស៊ានរបស់កម្ពុជា __ ឯកឧត្តមអនុប្រធានរដ្ឋសភានៃសហព័ន្ធរុស្ស៊ីសន្យាថានឹងជំរុញឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-រុស្ស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាវៀតណាម __ ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជានិងឡាវ ប្តេជ្ញាបន្តរក្សានូវសន្ទុះវិជ្ជមាននៃទំនាក់ទំនងការទូតសភា ក្នុងការផ្តល់នូវលទ្ធផលវិជ្ជមានជានិច្ចដល់ប្រទេសនិងពលរដ្ឋទាំងសងខាង __ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម ឈាង វុន បានដឹកនាំកិច្ចប្រជុំជាមួយតំណាងរដ្ឋាភិបាល ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ
ឯកឧត្តម ឈាង វុន បានដឹកនាំកិច្ចប្រជុំជាមួយតំណាងរដ្ឋាភិបាល ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ
Prepaired By: NA1472 ​ Date: (7/21/2022 7:23:45 PM )

ឯកឧត្ដម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានដឹកនាំសហការីក្នុងគណៈកម្មការ និងសមាជិក សមាជិកាគណៈកម្មការជំនាញនានា នៃរដ្ឋសភា ជួបប្រជុំជាមួយតំណាងរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅវិមានរដ្ឋសភា ដើម្បីពិនិត្យសិក្សា លើសេចក្តីព្រាងច្បាប់ចំនួនពីរ រួមមាន៖ ១-សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ និងទី២- សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

២.១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋ ប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាង ពន្ធ។

២.២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធ ត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ឯកឧត្តម ឈាង វុន បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺចង់បានការបំភ្លឺនូវចំណុចមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់ទាំងពីរ ខាងលើពីតំណាងរដ្ឋាភិបាល ដោយសារគណៈកម្មការបានពិនិត្យសិក្សាផ្ទៃក្នុងរួចហើយ និងនៅមានការមន្ទិលសង្ស័យទៅលើចំណុច មួយចំនួន រួមទាំងមានការកែសម្រួលអក្ខរាវិរុទ្ធខ្លះៗ អោយស្របទៅតាមអត្ថបទច្បាប់ មុននឹងដាក់ជូនគណៈកម្មាធិការអចិន្រ្តៃយ៍ នៃ រដ្ឋសភា ពិនិត្យសម្រេចដាក់ចូលក្នុងរបៀបវារៈសម័យប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ត្រូវបានតាក់តែងឡើង ក្នុងគោលបំណងគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាចំណូលថវិកាជាតិប្រកបដោយ ប្រសិទ្ធភាព សក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព និងសង្គតិភាពដោយកំណត់ក្របខ័ណ្ឌច្បាប់ ស្ថាប័នជាគោល យន្តការ វិធាន និងនិតិវិធី នៃការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធគ្រប់ប្រភេទសំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងយុទ្ធសាស្រ្តកៀរគរចំណូលរយៈពេល មធ្យមឆ្នាំ២០១៤-២០១៨ និងយុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ២០១៩-២០២៣ របស់រាជរដ្ឋាភិបាល។

ដោយឡែកកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋ ប្រជាមានិតចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាង ពន្ធ។ និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយក ពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលត្រូវបានតាក់តែងឡើង ក្នុងគោលបំណងឈានទៅសម្រេច កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ដោយគ្មានការបង្កើតឱកាសសម្រាប់ការមិនយក ពន្ធ ឬការកាត់បន្ថយពន្ធតាមរយៈការគេចវេសពន្ធដា ឬការចៀសវាងពន្ធ (រួមទាំងតាមរយៈនៃការរៀបចំក្នុងការកេងចំណេញពីសន្ធិ- សញ្ញា ដើម្បីទទួលបានការអនុគ្រោះនានាក្នុងកិច្ចព្រមព្រៀងនេះ សម្រាប់ជាផលប្រយោជន៍ដោយប្រយោលនិវាសជននៃយុត្តាធិការទីបី) ដើម្បីបន្តបង្កើតទំនាក់ទំនងសេដ្ឋកិច្ច ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្នែកពន្ធដា រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និង រដ្ឋាភិបាលនៃតំបន់ពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជារដ្ឋាភិបាលនៃប្រទេសតួគី ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន