សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំប្រចាំឆ្នាំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៣
គណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំប្រចាំឆ្នាំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៣
Prepaired By: NA1472 ​ Date: (6/8/2022 7:15:52 PM )

ឯកឧត្តម នឹម ច័ន្ទតារា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃអ្នកនយោបាយអាយប៉ាលើកទី១៣(13th AIPA Caucus) តាមរយៈ ប្រព័ន្ធនិម្មិត (Video Zoom) ដែលភ្ជាប់ពីវិមានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់រដ្ឋសភានៃព្រះរាជាណាចក្រថៃ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមប្រធានបទចំនួន២គឺ ១.ការអនុវត្តលើសេចក្តីសម្រេច នៃមហាសន្និបាតអាយប៉ាលើកទី៤២ និងទី២.កិច្ច- សហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថលក្នុងអាស៊ានក្រោយវិបត្តិកូវីដ-១៩។

កិច្ចប្រជុំ AIPA Caucus ត្រូវបានបង្កើតឡើងលើកដំបូងតាមរយៈសេចក្តីសម្រេចលេខ២៨GA/២០០៧/Pol/០៣ របស់មហាសន្និបាត AIPA លើកទី២៨ នៅប្រទេសម៉ាឡេស៊ី ឆ្នាំ២០០៧។ ការបង្កើតAIPA Caucus នេះឡើង គឺមានគោលបំណងក្នុងការបង្កើតយន្តការមួយដើម្បី បង្កើតគំនិតផ្តួចផ្តើមនីតិប្បញ្ញត្តិ រួមជាមួយគោលដៅក្នុងសមាហរណកម្មច្បាប់នៃរដ្ឋជាសមាជិកអាស៊ាន។ ក្នុងនាមជាគណៈកម្មាធិការ ពិសេសរបស់ AIPA ad-hoc វាត្រូវបានគេប្រើក្នុងវេទិកាសម្រាប់ការប្រាស្រ័យទាក់ទងគ្នាជាទៀងទាត់ រវាងសភាជាសមាជិក AIPA ក៏ដូចជា AIPA  និងអាស៊ាន ក្នុងការត្រួតពិនិត្យការអនុវត្តដំណោះស្រាយរបស់ AIPA ដែលត្រូវបានអនុម័តដោយមហាសន្និបាត AIPA។

សូមជម្រាបផងដែរថា កិច្ចប្រជុំ AIPA Caucus តែងតែរៀបចំកិច្ចប្រជុំមុនមហាសន្និបាតអាយប៉ា (G.A) ពោលគឺចន្លោះពីខែឧសភា ឬ ខែមិថុនា ដើម្បីយករបាយការណ៍របស់កិច្ចប្រជុំ AIPA Caucus ចុងក្រោយ ស្នើអនុម័តជាផ្លូវការនៅក្នុងគណៈកម្មការនយោបាយនៃមហា- សន្និបាត AIPA ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន