សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » តំណាងរដ្ឋសភាវាយតម្លៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់៖ សេរី ពហុបក្ស គ្មានអំពើហិង្សា និងបានឆ្លុះបញ្ចំាងពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
តំណាងរដ្ឋសភាវាយតម្លៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់៖ សេរី ពហុបក្ស គ្មានអំពើហិង្សា និងបានឆ្លុះបញ្ចំាងពីដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (6/8/2022 6:34:28 PM )

ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បាន លើកឡើងថា រដ្ឋសភាកម្ពុជាសង្កេតឃើញថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ បានឆ្លុះបញ្ចំាងពីដំណើរលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយការបោះឆ្នោតនោះ ជាការបោះឆ្នោតដោយសេរី ពហុបក្ស និងគ្មានអំពើហិង្សា។

ឯកឧត្តមបានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពី ដំណើរការប្រជាធិបតេយ្យក្នុង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំពិគ្រោះយោបល់នេះ មានការចូលរួមពី សមាជិក សមាជិការដ្ឋសភា តំណាងឯកអគ្គរាជទូត-រដ្ឋទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំនួន ៣១ប្រទេស រួមនឹងអង្គការអន្តរជាតិ មាន UNDP និង World Bank តំណាងក្រសួងការបរទេស ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជា ដើម។

ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងថា រាល់ការជ្រើសរើសមេដឹកនាំ ទំាងមេដឹកនាំនៅមូលដ្ឋាន និងថ្នាក់ដឹកនាំប្រទេសជាតិនៅកម្ពុជា គឺត្រូវឆ្លងកាត់ការបោះឆ្នោត។ គិតចាប់ពីឆ្នាំ១៩៩៣មក កម្ពុជាបានរៀបចំការបោះឆ្នោតចំនួន១៦លើកមកហើយ ហើយការបោះឆ្នោត នីមួយៗ តែងតែមានគណបក្សជាច្រើនបានចូលរួម ជាក់ស្តែងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ មានគណបក្សចំនួន១៧បានចូល- រួម ហើយតាមលទ្ធផលបណ្តោះអាសន្ន គឺមានគណបក្សចំនួន៧ ដែលមានអាសនៈនៅតាមឃុំសង្កាត់ទូទំាងប្រទេស។

ឯកឧត្តមបានគូសបញ្ជាក់ថា ទោះបីពិភពលោកនៅប្រឈមនឹងជំងឺកូវីដ១៩ យ៉ាងណាក្តី តែការបោះឆ្នោតនៅកម្ពុជា មានពលរដ្ឋប្រមាណ ចំនួន៨០% បានទៅបោះឆ្នោត ដែលតួលេខនេះជាចំនួនច្រើនបើប្រៀបធៀបទៅនឹងប្រទេសនានា ទើបរៀបចំការបោះឆ្នោត ដែលនៅ ក្រោយវិបត្តិកូវីដ១៩នេះ។

ឯកឧត្តម សួស យ៉ារ៉ា បានបញ្ជាក់ថា ការដែលពលរដ្ឋខ្មែរជាច្រើនបានចេញទៅបោះឆ្នោតនេះ ដោយពួកគាត់ជឿជាក់ទៅលើរដ្ឋាភិបាល ក្នុងទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសយុទ្ធសាស្រ្តវ៉ាក់សំាងដ៏មានប្រសិទ្ធភាពនោះ។

សូមជម្រាបថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមកនេះ មានការចូលរួមសង្កេតការណ៍ពី អង្គការ សហគមន៍ ចំនួន៧២ និងសហគមន៍អន្តរជាតិ ចំនួន១៩ ព្រមទាំងមានភ្ញៀវពិសេសចំនួន៥ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្រ្តាលី និងរុស្ស៉ី ជាដើម។ ទាំងសមាគមជាតិ និងអន្តរជាតិ ព្រមទាំងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ សុទ្ធតែបានវាយតម្លៃថា ការបោះឆ្នោតនេះបាន ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌។

កិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីដំណើរការប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នាពេលនេះ បានបើកចំហដល់អ្នកចូលរួមលើកជាសំណួរ និងផ្តល់អនុសាសន៍នានាដោយសេរីផងដែរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន