ឯកឧត្តម សួស យ៉ារ៉ា និងគណៈប្រតិភូសភា នៃសាធារណៈរដ្ឋកូរ៉េ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ__ ពិធីបុណ្យចម្រើនជន្មាយុជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា__ សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣__ រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅថ្ងៃ៣០ឧសភា និងបានទទួលយក សេចក្តីព្រាងច្បាប់ពីរទៀតមកពិនិត្យសិក្សា__ គណ:កម្មការរដ្ឋសភា និងក្រសួងបរិស្ថានជួបប្រជុំពិភាក្សាលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ អន្តរគណៈកម្មការរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ជួបពិភាក្សាគ្នាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន__ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា ផ្ញើសាររំលែកមរណទុក្ខ ជូន លោកជំទាវ ហេង ផល្លី និងក្រុមគ្រួសារ__ អន្តរគណៈកម្មការនៃរដ្ឋសភា ជួបប្រជុំគ្នាដើម្បីពិនិត្យសិក្សាសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ__ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tibor Baloghdi ឯកអគ្គរដ្ឋទូតហុងគ្រី__ ពិធីប្រគល់-ទទួលអំណោយសម្ភារៈការិយាល័យពីរដ្ឋសភាវៀតណាមជូនរដ្ឋសភាកម្ពុជា__ គណៈប្រតិភូរដ្ឋសភាកម្ពុជា បានអញ្ជើញត្រឡប់មកពីចូលរួមកិច្ចប្រជុំទល់មុខគ្នា រវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ាន នៅឡាបួនបាចូ-នូសាតេងហ្គារ៉ាទីមួរ នៃប្រទេសឥណ្ឌូនេស៊ី ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតអោយ ឯកឧត្តម Vincent Eblé ប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតអោយ ឯកឧត្តម Vincent Eblé ប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (5/13/2022 10:09:44 PM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ បានអនុញ្ញាតអោយ ឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សា ការងារនៅវិមានរដ្ឋសភា។

នៅក្នុងឱកាសនោះ ឯកឧត្តម Vincent Eblé បានមានប្រសាសន៍ថា ក្រុមមិត្តភាពសភាបារាំង-កម្ពុជា បានបង្កើតឡើងតាំងពីឆ្នាំ១៩៩១ រហូតមកទល់បច្ចុប្បន្នដោយជ្រើសរើសចេញពីគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភាបារាំង ហើយក៏មានផ្លាស់ប្ដូរទស្សនកិច្ចទៅវិញ- ទៅមករវាងរដ្ឋសភានៃប្រទសទាំងពីរកម្ពុជា-បារាំង ដើម្បីភ្ជាប់ និងជំរុញនូវទំនាក់ទំនងកិច្ចប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ ក៏ដូចជា ស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំងពីរ។

ឯកឧត្តមបានបន្តថា នៅក្នុងរយៈពេលចុងក្រោយនេះ ដោយសាតែការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើអោយទំនាក់ទំនងនៃប្រទេស ទាំងពីរបានផ្អាកមួយរយៈ។ បន្ទាប់ពីជំងឺកូវីដ១៩បានថមថយ ឯកឧត្ដមបានដឹកនាំគណៈប្រតិភូសមាជិកព្រឹទ្ធសភាបារាំង ក៏ដូចជាក្រុម អន្តរសភាមិត្តភាពបារាំង-កម្ពុជា មកធ្វើទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺមានគោលបំណងពង្រឹងឡើងវិញ នូវចំណងមិត្តភាពកិច្ចសហ- ប្រតិបត្តិការលើគ្រប់វិស័យរវាងស្ថាប័ននីតិបញ្ញត្តិនិងនីតិប្រតិបត្តិនៃប្រទេសទាំងពីរអោយកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម Vincent Eblé ក៏បានថ្លែងកោតសរសើរផងដែរថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនគួរជាទីមោទនៈ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ជំនួសមុខអោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងក្នុងនាមឯកឧត្តមផ្ទាល់ ឯកឧត្តមសូមសំដែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភាមិត្តភាពបារាំង-កម្ពុជា និងប្រតិភូព្រឹទ្ធសភាបារាំងទាំងអស់ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកម្ពុជានាពេលនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតបានបន្ថែមថា ទស្សនៈកិច្ចរបស់គណៈប្រតិភូនាពេលនេះនឹងរួមចំណែករឹតនូវចំណងមិត្តភាព សាមគ្គីភាព និង កិច្ចសហប្រត្តិការ លើកិច្ចការវប្បធម៌ និងសេដ្ឋកិច្ចនៃសភាប្រទេសទាំងពីរកម្ពុជា បារាំង ផងដែរ។

ឯកឧត្តមអនុប្រធានទី១រដ្ឋសភា ក៏បានសម្តែងការសោកស្តាយ ចំពោះមរណភាពរបស់ឯកឧត្តមប្រធានសភានិយាយភាសាបារាំង នៃ ប្រទេសកូឌីវ័រ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី៧ខែឧសភា ឆ្នាំ២០២២ កន្លងមក ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានជម្រាបជូនគណៈប្រតិភូផងដែរ ពីជោគជ័យដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តន៍ យុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំងការពារកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលរហូតមកដល់ពេលនេះ ប្រទេសកម្ពុជាកំពុង ដំណើរការជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចសង្គមឡើងវិញលើគ្រប់វិស័យ។

ឯកឧត្តមអនុប្រធានទី១រដ្ឋសភា បានសំនូមពរដល់ ឯកឧត្តម Vincent Eblé សមាជិកព្រឹទ្ធសភាបារាំង និងជាប្រធានក្រុមអន្តរសភា មិត្តភាពបារាំង-កម្ពុជា ស្នើឲ្យមានការចុះអនុស្សរណៈយោគយល់គ្នារវាងរដ្ឋសភានៃប្រទេសទាំងពីរ កម្ពុជា បារាំង ដើម្បីឲ្យមានកិច្ចសហ- ប្រត្តិការគ្នាកាន់តែល្អ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងកិច្ចប្រជុំក្របខណ្ឌអន្តរជាតិនានា៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន