សេចក្តីជូនដំណឹង រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២៥__ សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញដាក់តម្លៃ (Quotation) ដើម្បីសាងសង់អគារទីស្នាក់ការរដ្ឋសភាមណ្ឌលរាជធានី-ខេត្ត ចំនួន ៤ខេត្ត រួមមាន ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង ខេត្តក្រចេះ និងខេត្តសៀមរាប__ ញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា__ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលនៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី"គ្រឿងញៀន" AIPACODD-5
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី"គ្រឿងញៀន" AIPACODD-5
Prepaired By: NA1472 ​ Date: (5/4/2022 10:52:02 PM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ជាប្រធានក្រុមជាតិអាយប៉ាកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំ សម្រាប់កិច្ចប្រជុំប្រចាំឆ្នាំអាយប៉ា លើកទី៥ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំ កិច្ចប្រជុំប្រចាំឆ្នាំលើកទី៥នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី"គ្រឿងញៀន" ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មការ រៀបចំ ប្រធាន អនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មការនានា គណៈប្រតិភូសភាកម្ពុជា ក្រុមប្រឹក្សាយោបល់ ព្រមទាំងមន្រ្តី នៃលេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចក្រឡា- ហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានបញ្ជូនមន្រ្តីជាន់ខ្ពស់មកចូលរួមក្នុងកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃ ក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ាស្តីពី"គ្រឿងញៀន" នៅពេលនេះ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានបន្តថា តាងនាម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភា អាស៊ានលើកទី៤៣ បានសម្រេចកម្មវិធីជាក់លាក់សម្រាប់ការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី "គ្រឿងញៀន" ដែលនឹងប្រារព្ធធ្វើឡេីងនាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

អង្គប្រជុំក៏បានសម្រេចថា កិច្ចប្រជុំខាងលើនឹងធ្វើតែមួយថ្ងៃគឺថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ តាមប្រព័ន្ធនិមិ្មត ដែលផ្សាយចេញពីវិមាន- រដ្ឋសភាកម្ពុជា។

ឯកឧត្តមប្រធានក្រុមជាតិអាយប៉ាកម្ពុជា បានស្នើអោយអនុគណៈកម្មការនានា ពាក់ព័ន្ធនឹងកិច្ចប្រជុំខាងលើ ត្រៀមលក្ខណៈអោយបាន គ្រប់ជ្រុងជ្រោយ ដើម្បីកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី "គ្រឿងញៀន" មានដំណើការទៅដោយ រលូន។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានថ្លែងអំណរគុណដល់ឯកឧត្តម លោកជំទាវ និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបាន ចូលរួមប្រជុំចែករំលែកនូវបទពិសោធល្អៗ ពាក់ព័ន្ធនឹងការត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥ នៃក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី "គ្រឿងញៀន" ឲ្យមានដំណើរការល្អ។ ឯកឧត្តមសង្ឃឹមថា កិច្ចប្រជុំខាងមុខនោះ សភាកម្ពុជាពិតជាទទួលបានជោគជ័យជាក់ជា មិនខាន៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន