គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា អញ្ជើញដល់ ប្រទេសម៉ាឡេស៊ី ដោយសុវត្ថិភាពក្នុងការចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំគណៈប្រតិភូសភាកម្ពុជាចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លេចរូបរាងឡើងក្រោមម្លប់សុខសន្តិភាពជាមោទនភាពរបស់ខ្មែរគ្រប់រូប __ សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនគណៈប្រតិភូសភាអូស្រ្តាលី ពីតម្លៃសន្តិភាព សម្រាប់កម្ពុជា តំបន់និងសកលលោក __ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុញ្ញាតឱ្យគណៈប្រតិភូមកពីក្រសួងពាណិជ្ជកម្ម ចូលជួបសម្ដែងការគួរសម នៅវិមានរដ្ឋសភា __ ឯកឧត្តម ឃួន ដាវិត ដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើរបាយការណ៍សមិទ្ធកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ __ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ថ្ងៃចន្ទ ទី១៥ ខែកញ្ញា ឆ្នាំ២០២៥__ រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ក្នុងការលើកកម្ពស់សន្តិភាពនិងសន្តិសុខតំបន់ និងពិភពលោក របស់កម្ពុជា __ សេចក្តីជូនដំណឹង ស្តីពីគណ:ប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី__ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមមហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី សប្តាហ៍ក្រោយ ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាត្រៀមទទួលដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា នៅអំឡុងចុងខែមេសាខាងមុខ
រដ្ឋសភាត្រៀមទទួលដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់ប្រធានរដ្ឋសភា នៃសាធារណរដ្ឋឥណ្ឌា នៅអំឡុងចុងខែមេសាខាងមុខ
Prepaired By: NA1472 ​ Date: (4/11/2022 8:39:52 AM )

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ដើម្បី ត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចរបស់ ឯកឧត្តម អំ បឺរឡា (OM BIRLA) ប្រធានសភាជាន់ទាប (រដ្ឋសភា) នៃសាធារណរដ្ឋឥណ្ឌា និងគណៈប្រតិភូ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ខាងមុខ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅវិមានរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តម អស់លោកតំណាងក្រសួងពាក់ព័ន្ធ ឯកឧត្តមអគ្គលេខាធិការរង ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើនរូប។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា បានមានប្រសាសន៍ថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភា ជាន់ទាបនៃសាធារណរដ្ឋឥណ្ឌា ដឹកនាំដោយ ឯកឧត្តម អំ បឺរឡា មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ មានគោលបំណង ចម្បងចំនួនពីរគឺ ទី១-អបអរសាទរ និងលើកតម្កើងនូវទំនាក់ទំនងការទូតខួបលើកទី៧០ឆ្នាំ រវាងប្រទេសទាំងពីរសាធារណរដ្ឋឥណ្ឌា និង ព្រះរាជាណាចក្រកម្ពុជា។ និងទី២-ឯកឧត្ដមប្រធានសភាជាន់ទាប នៃសាធារណរដ្ឋឥណ្ឌា គ្រោងនឹងយាង ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញព្រះរាជទស្សនកិច្ចជាផ្លូវរដ្ឋ និងមិត្តភាព នៅ សាធារណរដ្ឋឥណ្ឌានាពេលខាងមុខ។

ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ក៏បានជម្រាបជូនដល់តំណាងក្រសួងពាក់ព័ន្ធ សូមជួយសហការទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការធ្វើបដិសណ្ឋារកិច្ចរៀបចំការការពារសុវត្ថិភាពជូនគណៈប្រតិភូឱ្យទទួលបានជោគជ័យ។

នៅក្នុងឱកាសនេះដែរ តំណាងក្រសួងពាក់ព័ន្ធ ក៏បានផ្តល់នូវមតិយោបល់ល្អៗពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ ក្នុងការបម្រើជូនដំណើរ ទស្សនកិច្ចនេះឱ្យប្រព្រឹត្តទៅប្រកបដោយផ្លែផ្កា។

ឯកឧត្តម ឡេង ប៉េងឡុង បានថ្លែងអំណរគុណដល់តំណាងក្រសួងពាក់ព័ន្ធ និងអ្នកចូលរួមក្នុងកិច្ចប្រជុំទាំងអស់ ដែលបានផ្ដល់មតិ យោបល់ល្អៗក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីត្រៀមរៀបចំទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាជាន់ទាប នៃសាធារណ- រដ្ឋឥណ្ឌាឱ្យទទួលបានជោគជ័យ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន