សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤ __ សម្តេចរដ្ឋសភាធិបតី ជួបសំណេះសំណាល និងពិសាអាហារពេលល្ងាចជាមួយ​ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា __ (ប្រទេសជប៉ុន) រដ្ឋបាលថ្នាក់រាជធានី​ ខេត្ត-ក្រុង​ ត្រូវបង្កើតប្រព័ន្ធថែទាំសុខភាពថ្នាក់មូលដ្ឋានគ្រប់ជ្រុងជ្រោយ ស្របទៅតាមតំបន់​ និងស្វ័យភាពរបស់ខ្លួន​ ៕ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមពិធីបើកកិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកជាផ្លូវការនៅវិមានរដ្ឋសភាបារាំង__ តំណាងរាស្រ្តនៃប្រទេសទាំងពីរគាំទ្រក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជនពិតជាសំខាន់ណាស់ ៕

ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងសន្និសីទអន្តរជាតិស្តីពីភាពអត់ឱន និងការរួមរស់ជាមួយគ្នា
ឯកឧត្តម សួស យ៉ារ៉ា អញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព និងសន្និសីទអន្តរជាតិស្តីពីភាពអត់ឱន និងការរួមរស់ជាមួយគ្នា
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (3/30/2022 11:25:46 PM )

នាថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ គណៈប្រតិភូសភាកម្ពុជាដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គលើកទី៩ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (International Parliament for Tolerance and Peace – IPTP) នៅទីក្រុងអាប៊ូដាប៊ី  និង ឌូប៊ៃ នៃប្រទេសអារ៉ាប់រួម ក្រោមអធិបតីភាពរបស់ ឯកឧត្តម Saqr Ghubash ប្រធានក្រុមប្រឹក្សាជាតិសហព័ន្ធអារ៉ាប់រួម និងសន្និសីទ អន្តរជាតិស្តីពីភាពអត់ឱន និងការរួមរស់ជាមួយគ្នា (International Tolerance and Coexistence Conference – ITCC) ក្រោម អធិបតីភាពរបស់ អ្នកអង្គម្ចាស់ Sheikh Nahyan bin Mubarak Al Nahyan រដ្ឋមន្ត្រីក្រសួងភាពអត់ឱន និងការរួមរស់នៃប្រទេស អារ៉ាប់រួម ដោយមាន ការចូលរួមពីសមាជិកសភាមកពីជាង៨០ប្រទេស មកពីទ្វីបអាស៊ី អាហ្រ្វិក អាមេរិកឡាទីន និងអឺរ៉ុប ព្រមទាំង តំណាងអង្គការជាតិ និងអន្តរជាតិនានា ដើម្បីលើកកម្ពស់នូវគុណតម្លៃនៃភាពអត់ឱនសន្តិភាព និងការរួមរស់ជាមួយគ្នា នៅក្នុងតំបន់ និង ពិភពលោក។

នៅក្នុងសម័យប្រជុំពេញអង្គនោះ ឯកឧត្តម សួស យ៉ារ៉ា បានលើកឡើងនូវចំណុចសំខាន់ៗ ដើម្បីសម្រេចបានសន្តិភាព ប្រកបដោយ ចីរភាពរួមមាន៖ ១-កិច្ចសហប្រតិបត្តិការពហុភាគី ២-ការអភិវឌ្ឍយុវជន ៣-ភាពជាដៃគូរវាងរដ្ឋាភិបាល សង្គមស៊ីវិល និងវិស័យឯកជន ៤-ការគោរពចំពោះទស្សនៈនិងជំនឿខុសៗគ្នា និង៥-ការជំរុញការសិក្សាស្រាវជ្រាវ និងសហប្រតិបត្តិការរវាងធនាគារខួរក្បាល។ ជាមួយ- គ្នានេះ ឯកឧត្តមប្រធានបានសង្កត់ធ្ងន់លើទស្សនៈរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា «សង្រ្គាមមិនអាចបញ្ចប់បាន ដោយសង្គ្រាមនោះទេ តែសង្គ្រាមអាចបញ្ចប់បានដោយការចរចារ និងការសន្ទនា ដោយគោរពយ៉ាងពេញលេញចំពោះអធិបតេយ្យភាព- ជាតិ ឯករាជ្យភាពជាតិ និងបូរណភាពទឹកដី»។

ឆ្លៀតក្នុងឱកាសនេះដែរ រដ្ឋសភាកម្ពុជាដែលតំណាងដោយ ឯកឧត្តម សួស យ៉ារ៉ា ក៏បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយសភាអន្តរជាតិ IPTP និងជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ahmed bin Mohammed Al Jarwan ប្រធានក្រុមប្រឹក្សាសកល ដើម្បីភាពអត់ឱន និងសន្តិភាព (Global Council for Tolerance and Peace) ដែលជាស្ថាប័នកំពូលនៃសភាអន្តរជាតិ IPTP ដើម្បី ជំរុញការតភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជាសមាជិក និងបណ្តាស្ថាប័ននានា លើការជម្រុញភាពអត់ឱននិងសន្តិភាព ការទប់ស្កាត់សង្គ្រាម ការដោះស្រាយជម្លោះ និងការស្ថាបនា និងស្តារ ប្រទេសឡើងវិញក្រោយសង្គ្រាម។

កិច្ចប្រជុំបានអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចចិត្ត ដើម្បីលើកកម្ពស់ភាពអត់ឱន និងសន្តិភាព នៅក្នុងតំបន់ និងសកលលោក។

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន