សេចក្តីជូនដំណឹង ស្តីពី ដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន អ៊ីប្រាហ៊ីម អាល-សេក្ខ ប្រធានសភាអារ៉ាប៊ីសាអូឌីត នៅព្រះរាជាណាចក្រកម្ពុជា__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥__ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងថ្នាក់ដឹកនាំរដ្ឋសភា សូមក្រាបបង្គំទូលថ្វាយ សារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ៕

Home » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » រដ្ឋសភាសម្រេចបង្កើតគណៈកម្មការ អនុគណៈកម្មការ និងលេខាធិការនៃក្រុមការងារអាយប៉ាថ្នាក់ជាតិ ដើម្បីត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣
រដ្ឋសភាសម្រេចបង្កើតគណៈកម្មការ អនុគណៈកម្មការ និងលេខាធិការនៃក្រុមការងារអាយប៉ាថ្នាក់ជាតិ ដើម្បីត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣
Prepaired By: NA1472 ​ Date: (3/29/2022 12:21:42 AM )

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិអន្តរសភាអាស៊ាន-កម្ពុជា (AIPA) និង លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ដើម្បីប្រកាសនូវសេចក្ដី- សម្រេចរបស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងការបង្កើតនូវគណៈកម្មការ អនុគណៈកម្មការ និងលេខាធិការ នៃក្រុមការងារអាយប៉ាថ្នាក់ជាតិ សម្រាប់ត្រៀមលក្ខណៈរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខ នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា និងលោក លោកស្រី ដែលជាសមាជិក នៃគណៈកម្មការ អនុគណៈកម្មការ និងលេខាធិកា- រដ្ឋានជាតិAIPAលើកទី៤៣។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះគឺដើម្បីពិនិត្យភារកិច្ចទទួលខុសត្រូវរបស់គណៈកម្មា- ធិការ និងអនុគណៈកម្មាធិការនីមួយៗ ដើម្បីត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ បន្ទាប់មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២នៅប្រទេសព្រុយណេដារូស្សាឡាម បានប្រគល់ញញួរអាយប៉ា អោយសភាកម្ពុជាធ្វើ ជាម្ចាស់ផ្ទះបន្ត រៀបចំមហាសន្និបាតអន្តរសភាអស៊ានលើកទី៤៣។

ទន្ទឹមនឹងនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានអានសេចក្តីសម្រេចរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភាកម្ពុជា និងជាប្រធានអន្តរសភាអាស៊ានអាយប៉ាលើកទី៤៣ ដែលបានបង្កើតឡើងនូវគណៈកម្មការរៀបចំមហាសន្និបាតអន្តរ- សភាអាស៊ាន (AIPA) លើកទី៤៣ ដែលរួម ១-អនុគណៈកម្មការខ្លឹមសារ និងឯកសារ ២-អនុគណៈកម្មការ ហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភា ៣-អនុគណៈកម្មការ ឡូជីស្ទីក ពិធីការ និងបដិសណ្ឋារកិច្ច ៤-អនុគណៈកម្មការ សារព័ត៌មាន ផ្សព្វផ្សាយ និង ICT ៥-អនុគណៈកម្មការ សន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះបឋម ៦-ក្រុមប្រឹក្សាយោបល់ ៧-លេខាធិការដ្ឋានជាតិអាយប៉ា-កម្ពុជា។

នៅក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានមានប្រសាសន៍ចែករំលែកបទពិសោធន៍ នានាពាក់ព័ន្ធនឹងគណៈកម្មាធិការស្រ្តីអន្តរសភាអាស៊ាន ដែលធ្លាប់បានចូលរួមកិច្ចប្រជុំនានារបស់កិច្ចប្រជុំអន្តរសភាអាស៊ាន លើកទី៤១ និងកិច្ចប្រជុំអន្តរសភាអាស៊ានលើកទី៤២ទទួលបានជោគជ័យនាពេលកន្លងមក ដោយលោកជំទាវបញ្ជាក់ថា លទ្ធផលទាំងនោះគឺបាន មកពីកិច្ចសហការល្អពីគ្រប់ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីដែលមានបទពិសោធន៍បានចូលរួមបម្រើការងារយ៉ាងសកម្ម។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា កន្លងមកកម្ពុជាធ្លាប់ធ្វើជាម្ចាស់កិច្ចប្រជុំអន្តរសភាអាស៊ានចំនួនពីរលើក រួចមកហើយ និងនៅពេលនេះ គឺជាការត្រៀមរៀបចំកិច្ចប្រជុំអន្តរសភាអាស៊ានជាលើកទី៣ សម្រាប់សភាកម្ពុជា ដោយឯកឧត្តមកិត្តិ- សេដ្ឋាបណ្ឌិត ជឿជាក់ថា សភាកម្ពុជាមានបទពិសោធន៍គ្រប់គ្រាន់ ដើម្បីធ្វើអោយកិច្ចប្រជុំមហាសន្និបាតអន្តរសភាអស៊ាន លើកទី៤៣ មានដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត អនុប្រធានទី១ នៃរដ្ឋសភា ក៏បានស្នើឲ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ យកចិត្តទុកដាក់បំពេញការងារទៅតាម មុខការរបស់ខ្លួន ក្នុងការត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ រួមទាំងការចូលរួមយ៉ាងសកម្ម ពីបណ្តាស្ថាប័នពាក់ព័ន្ធទាំងឡាយ ធ្វើយ៉ាងណាអោយការងារត្រៀមរៀបចំមហាសន្និបាតអន្តរសភាអាស៊ានអាយប៉ា លើកទី៤៣ នាពេលខាងមុខ ទទួលបានជោគជ័យដ៏ប្រ- សើរ៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន