ក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយស្ត្រី រៀបចំកម្មវិធី “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ #Girl2Leader” នៅស្រុកកោះអណ្តែត ខេត្តតាកែវ__ សេចក្តីថ្លែងការណ៍បដិសេធ «បដិសេធការចោទប្រកាន់ដោយអសីលធម៌របស់សមាជិកសភាអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស ជុំវិញដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសមីយ៉ាន់ម៉ា__ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា ផ្ញើសារលិខិតរំលែកមរណទុក្ខ សូមគោរពជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឱ្យរដ្ឋមន្រ្តីការបរទេស សាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសម__ ឯកឧត្តម ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកជំទាវ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង និងលោកជំទាវ__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា អញ្ជើញចាក់វ៉ាក់សំាងដូសជំរុញទី៤__ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនានា លើកកម្ពស់ផលប្រយោជន៍ និងត្រូវរក្សាការពារតម្លៃជាតិជាធំ__ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាលទី៦ ថ្ងៃពុធ ទី២៩ ខែធ្នូ ឆ្នាំ២០២១__ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពី ការពង្រឹងយន្តការដោះស្រាយវិវាទ __ ច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ __ ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ __ ច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើកិច្ចព្រមព្រៀង រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជា នូវឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ៕


ទំព័រមុខ » ព័ត៌មាន » ព័ត៌មានប្រចាំថ្ងៃ » សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនានា លើកកម្ពស់ផលប្រយោជន៍ និងត្រូវរក្សាការពារតម្លៃជាតិជាធំ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញឱ្យឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសនានា លើកកម្ពស់ផលប្រយោជន៍ និងត្រូវរក្សាការពារតម្លៃជាតិជាធំ
រៀបរៀងដោយ ៖​ NA1472 ​ នៅថ្ងៃទី (1/3/2022 7:37:53 PM )

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានជំរុញដល់ឯកអគ្គរាជទូតកម្ពុជា ដែលត្រូវបំពេញបេសកកម្មការទូតនៅ ក្រៅប្រទេស ត្រូវតម្កល់ប្រយោជន៍ជាតិជាធំហើយទោះក្នុងកាលៈទេសៈណាក៏ដោយ ត្រូវរក្សាការពារ និងលើកតម្លៃជាតិជានិច្ច។ សម្តេច បានលើកឡើងថា ក្នុងនាមជាឯកអគ្គរាជទូត ត្រូវបង្ហាញ និងប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងសេចក្តីថ្លៃថ្នូរ ដោយត្រូវបន្តលើកកម្ពស់ ផ្សព្វផ្សាយឱ្យបរទេសស្គាល់កម្ពុជាឱ្យបានច្បាស់ ទាំងផ្នែកសិល្បៈ វប្បធម៌ និងប្រពៃណីខ្មែរ ដែលជាប្រជាជាតិមួយ មានវប្បធម៌រុងរឿង តាំងពីសម័យអង្គរមក។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២២នេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកអគ្គរាជទូតកម្ពុជាចំនួន ៣រូប ដែលទើបត្រូវបានរាជរដ្ឋាភិបាលតែងតំាងឱ្យបំពេញបេសកកម្មការទូតនៅតាមប្រទេសមួយចំនួន ចូលជួបសម្តែងការគួរសម និង ជម្រាបលា ទទួលអនុសាសន៍ មុនចាកចេញពីមាតុប្រទេសទៅបំពេញបេសកកម្មនៅតាមប្រទេសជាមិត្ត។

ឯកអគ្គរាជទូតដែលចូលសម្តែងការគួរសម និងជម្រាបលាសម្តេច នាឱកាសនេះមាន ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំ ប្រទេសជប៉ុន ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ីកូ ដែលមាននិវេសនដ្ឋាន នៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក និង ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋហ្វីលីពីន

ក្រៅពីការលើកឡើងដូចខាងលើ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានផ្តាំផ្ញើដល់ឯកអគ្គរាជទូតទំាងអស់ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និងដោះស្រាយបញ្ហានានារបស់ពលរដ្ឋខ្មែរ នៅតាមប្រទេសដែលឯកឧត្តមបំពេញការងារឱ្យមានប្រសិទ្ធភាព និង ទាន់ពេលវេលា និងត្រូវចុះស្វែងយល់សុខទុក្ខ និងក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ ជាក់ស្តែង អំពីប្រជាពលរដ្ឋ សិស្ស-និស្សិត និង ពលករខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេស ហើយបង្កលក្ខណៈងាយស្រួលលើសេវាកម្មនានារបស់ស្ថានទូត លើកកម្ពស់សុខុមាលភាព និងការពារផលប្រយោជន៍របស់ពួកគាត់។

ក្រៅពីនេះសម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់ឯកអគ្គរាជទូតទំាងអស់ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយឯកអគ្គរដ្ឋទូត- រាជទូត នៃបណ្តាប្រទេសដទៃទៀត ប្រចាំនៅប្រទេសដែលឯកឧត្តមជាតំណាងឱ្យបានល្អបំផុត ដើម្បីកៀរគរផលប្រយោជន៍នានាជូន ប្រទេសជាតិ ដូចជាការទាក់ទាញអ្នកទេសចរ និងអ្នកវិនិយោគមកកាន់កម្ពុជា ជាដើម៕

អត្ថបទ និងរូបភាព ដោយនាយកដ្ឋានព័ត៌មាន